បច្ចុប្បន្នភាពកូវីដ-១៩៖ មិនមានការផ្លាស់ប្តូរពេលវេលាក្នុងការចាក់វ៉ាក់សាំងដូស្តជំរុញ ខណៈដែលរដ្ឋញូសៅវែលសង្ស័យករណីឆ្លងអូមីក្រុងដំបូងគេក្នុងសហគមន៍

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១។

Dom Perrottet

NSW Premier Dominic Perrottet says the restrictions in the state will ease as planned despite the recent spike in infections. Source: AAP

  • ករណីថ្មីមួយ​នៃការ​ឆ្លងវ៉ារ្យង់ Omicron ក្នុង​រដ្ឋ​ញូសៅវែល ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ករណីឆ្លង​នៅ​ក្នុង​សហគមន៍​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។
  • ដែនដី​ភាគខាង​ជើង​បាន​កត់ត្រាករណី​ស្លាប់​ដំបូង​គេ​នៃកូវីដ-១៩​​របស់ខ្លួន ដែល​ជា​ជនជាតិ​ដើម​ភាគតិច​វ័យ​៧០​ឆ្នាំប្លាយ ដែល​មិនបានចាក់វ៉ាក់សាំង។ ដែនដីភាគខាង​ជើង​គឺជា​ដែនដីតែមួយគត់នៅក្នុង​ប្រទេស​អូស្រ្តាលី​ដែល​មិន​មាន​មនុស្ស​ស្លាប់​ពាក់ព័ន្ធ​នឹង​កូវីដ​រហូត​មក​ទល់​នឹង​ពេលនេះ។
  • រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​សហព័ន្ធ​បាន​ប្រកាស​ថា ផែនការ​បើកឡើង​វិញ​ថ្នាក់ជាតិ​នៅ​តែ​មិន​ផ្លាស់ប្តូរទេ។
  • បណ្តាមេដឹកនាំ​សហគមន៍​អាហ្វ្រិកអូស្រ្តាលី​បាន​រិះគន់​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​នូវ​បម្រាម​ហាមឃាត់​ការ​ធ្វើ​ដំណើរ​​ពី​ប្រទេស​អាហ្វ្រិក​ចំនួន​៩ប្រទេស បន្ទាប់​ពី​មាន​ការ​លេចឡើង​នូវ​វ៉ារ្យង់អូមីក្រុង។
  • រដ្ឋអូស្រ្តាលីខាង​លិច​បាន​ហាមឃាត់​អ្នកដំណើរ​មក​ពី​រដ្ឋអូស្រ្តាលីខាង​ត្បូង បន្ទាប់​ពី​បានដំឡើងចំណាត់ថ្នាក់ហានិភ័យនៃវីរុសកូរ៉ូណារបស់រដ្ឋដទៃពីកម្រិត "ទាប" ទៅ "មធ្យម"។
  • ក្រុម​អ្នកជំនាញ​ថ្នាំវ៉ាក់សាំង​ថ្នាក់ជាតិ ATAGI បាន​និយាយថា មិនមាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ពេលវេលា​នៃ​ការ​ចាក់វ៉ាក់សាំង​ដូស្ត​ជំរុញ​នោះទេ។
  • រដ្ឋាភិបាល​សហព័ន្ធ​បាន​ប្រកាស​ប្រាក់ជំនួយ​បន្ថែម ៥៤០លានដុល្លារ សម្រាប់​វិធានការ​បង្ការ​កូវីដ។
  • រដ្ឋថាសម៉ាញៀ​ផ្លាស់ប្តូរ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី ១៥ ខែធ្នូ។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី១,១៨៨ករណី និង​ស្លាប់​១១នាក់។ រដ្ឋញូសៅវែល​កត់ត្រា ៣៣៧ករណី។ ACTកត់​ត្រា ៤ករណី និង​ ២ករណី​នៅដែនដីភាគខាង​ជើង។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 

·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 3 December 2021 2:06pm
Updated 3 December 2021 2:31pm
By SBS/ALC Content
Source: SBS


Share this with family and friends