- រដ្ឋញូសៅវែលបិទខ្ទប់តំបន់មួយចំនួនបន្ថែមទៀត
- ការប្រកាសប្រាក់ជំនួយបន្ថែមសម្រាប់អាជីវកម្មនៅក្រុងម៉ែងប៊ន
- រដ្ឋធានីដែនដីអូស្រ្តាលី ACT ត្រូវបិទខ្ទប់ចាប់ពីម៉ោង៥ល្ងាចនេះ
- អ្នកស្រុកអូស្រ្តាលីខាងត្បូងអាចធ្វើដំណើរតាមយន្តហោះទៅរដ្ឋគ្វីនស្លេនបាន
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក 345ករណី ដែលក្នុងនោះយ៉ាងហោចណាស់ 60ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ បុរសពីរនាក់ក្នុងវ័យ90ឆ្នាំប្លាយបានស្លាប់ដោយសារកូវីដ-19។
តំបន់រដ្ឋាភិបាលមូលដ្ឋាន Bogan, Bourke, Brewarrina, Coonamble, Gilgandra, Narromine, Walgett និង Warren ក្នុងពេលមួយយប់ត្រូវបានបូកបញ្ចូលទៅក្នុង ។
តំបន់ Bayside, Burwood និង Strathfield ត្រូវបន្ថែមការរឹតត្បឹតតឹងរឹងចាប់ពីម៉ោង5ល្ងាចនេះទៅ ធ្វើឲ្យតំបន់រដ្ឋាភិបាលមូលដ្ឋានដែលបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនីឡើងដល់១២តំបន់ហើយ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន 21ករណី ដែលក្នុងនោះ៤ករណីមិនទាក់ទងទៅនឹងចង្កោមដែលគេបានដឹងរួចហើយនោះទេ។ ៦ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។
រដ្ឋមន្រ្តីក្រសួងការងារ ការបង្កើតថ្មី និងអាជីវកម្ម លោក Martin Pakula បានប្រកាសប្រាក់ជំនួយបន្ថែមដល់អាជីវកម្មជាង១សែនអាជីវកម្មនៅក្នុងតំបន់ទីប្រជុំជនក្រុងម៉ែលប៊ន ដែលបានរងផលប៉ះពាល់ដោយសារការបិទខ្ទប់សប្តាហ៍ទី2នេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋធានីដែនដីអូស្រ្តាលី ACT កត់ត្រាការឆ្លងនៃកូវីដ-19ករណីដំបូងក្នុងពេលជាងមួយឆ្នាំមកនេះ ហើយក៏ត្រូវចូលទៅក្នុង
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក 10ករណី ដែលមានទាក់ទងទៅនឹងចង្កោមដែលមានស្រាប់ ហើយបានធ្វើចត្តាឡីស័ករួចស្រាប់ទៅហើយក្នុងអំឡុងពេលឆ្លង។
- រដ្ឋមន្រ្តីទីមួយនៃរដ្ឋគ្វីនស្លេន លោកស្រី Palaszczuk មានប្រសាសន៍ថា ប្រជាជននៅរដ្ឋអូស្រ្តាលីខាងត្បូងអាចចូលមកក្នុងរដ្ឋគ្វីនស្លេនតាមផ្លូវអាកាសបាន និងព្រមានកុំឲ្យអ្នកស្រុកធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅរដ្ឋញូសៅវែល។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖