- រដ្ឋមន្រ្តីទីមួយនិយាយថាការអនុវត្តន៍មិនបានខ្ជាប់ខ្ជួនធ្វើឲ្យករណីឆ្លងនៅរដ្ឋញូសៅវែលកើនឡើង
- ប្រជាជនរដ្ឋវិចថូរៀជាច្រើនទៅចាក់ថ្នាំវ៉ាក់សាំងបង្ការកូវិដ-១៩
- ករណីឆ្លងថ្មីនៅក្នុងរដ្ឋគ្វីនស្លេនទាំងអស់សុទ្ធតែធ្វើចត្តាឡីស័កក្នុងអំឡុងពេលឆ្លង។
- រដ្ឋបាលទំនិញព្យាបាល TGA បានអនុម័តជាបណ្តោះអាសន្នចំពោះថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣៥៦ករណី ដែលក្នុងនោះ មួយភាគបីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ មនុស្សចាស់៣នាក់ទៀតដែលមិនបានចាក់វ៉ាក់សាំងបានស្លាប់ នាំឲ្យចំនួនមនុស្សស្លាប់ដែលពាក់ព័ន្ធនឹងកូវីដ-១៩ចំពោះការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះបានកើនឡើងដល់៣២នាក់ហើយ។
តំបន់ Byron Shire, Richmond Valley, Lismore និង Ballina Shire ឥឡូវនេះស្ថិតក្រោមការបិទខ្ទប់រហូតដល់ម៉ោង 12និង01នាទីអធ្រាត្រឆ្លងចូលថ្ងៃអង្គារទី១៧ ខែសីហា។
លោកស្រីរដ្ឋមន្រ្តីទីមួយ Gladys Berejiklian មានប្រសាសន៍ថា ការមិនអនុវត្តន៍តាមបទបញ្ជាសុខភាពសាធារណៈឲ្យបានត្រឹមត្រូវ នៅតែជាមូលហេតុចំបងនៃការចម្លងរាលដាលនៃវីរុសនេះ ហើយជំរុញឲ្យគ្រប់គ្នាទៅចាក់វ៉ាក់សាំង។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២០ករណី ដែលមានទំនាក់ទំនងទៅនឹងករណីដែលមានស្រាប់ ហើយមានតែ៥នាក់ប៉ុណ្ណោះដែលបានឃុំខ្លួនឯងក្នុងអំឡុងពេលឆ្លង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley មានប្រសាសន៍ថា មានការណាត់ជួបទៅចាក់វ៉ាក់សាំងជាង ៣៣៣,០០០ នាក់បានកក់ទុករហូតដល់ខែក្រោយ។
អ្នកស្រុកនៅម៉ែលប៊នដែលធ្វើដំណើរទៅកាន់តំបន់ជនបទនៃរដ្ឋវិចថូរៀប្រឈមនឹងការផាកពិន័យរហូតដល់ទៅ ៥០០០ដុល្លារ ខណៈដែលមានមន្រ្តីប៉ូលិសប្រមាណជា២០០នាក់ បានដាក់ពង្រាយនៅតាមផ្លូវធំៗនិងផ្លូវក្រោយនៅទូទាំងរដ្ឋ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក៣ករណី។ ស្វែងរកនៅទីនេះសម្រាប់។
- រដ្ឋាភិបាលអូស្រ្តាលីធានាបានថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុន Moderna ចំនួន ២៥លានដូស្ត ដែលក្នុងនោះ គេរំពឹងថា ១០លានដូស្តនឹងមកដល់នៅមុនដំណាច់ឆ្នាំ២០២១។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖