បច្ចុប្បន្នភាពកូវីដ-១៩៖ វ៉ាក់សាំង Moderna អនុម័តសម្រាប់កុមារអាយុពី៦ ដល់១១ឆ្នាំ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

Gloved hands holding a Moderna COVID-19 vaccine vial

The Moderna COVID-19 vaccine will be available from tomorrow 24 February to children aged 6 to 11. Source: Aditya Sutanta/ABACA

  • ថ្នាំវ៉ាក់សាំង​បង្ការកូវីដ-១៩ Moderna ទទួលបានការអនុម័តសម្រាប់​កុមារ​ដែល​មាន​អាយុ​ចន្លោះពី ៦ដល់​១១ឆ្នាំ។ ចំណុះពាក់កណ្តាល​នៃដូស្ត​របស់​មនុស្ស​ចាស់​​នឹង​ត្រូវ​បាន​ចាក់​ជូន​កុមារ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ កុម្ភៈស្អែកនេះទៅ។
  • TGAគឺជា​និយ័តករ​ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​អនុម័ត​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ-19  Moderna នេះទៅ​ឲ្យ​កុមារ​អាយុ​ចន្លោះពី ៦ដល់​១១ឆ្នាំ ដោយ​គេរំពឹងថា​និយ័តករអន្តរជាតិ​ដទៃទៀត​នឹង​អនុម័តតាម​នាពេល​ឆាប់​ៗខាង​មុខ នេះបើយោងតាម​លោកសាស្រ្តាចារ្យរង John Skerritt ។
  • ការរឹតត្បឹត​ជាច្រើន​នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ក្នុង​សាលារៀននៅរដ្ឋញូសៅវែលនៅ​ថ្ងៃចន្ទ ទី​២៨ កុម្ភៈ។ នឹង​លែង​មានការ​ហាមឃាត់​មិន​ឲ្យ​ជួបជុំ​រវាង​សិស្ស​ថ្នាក់ផ្សេងគ្នា​ទៀតហើយ ថ្នាក់រៀនទាំង​អស់​នឹង​មានសេរីភាព​ក្នុង​ការ​ទាក់ទង​គ្នា ហើយ​ឳពុកម្តាយ​និង​ភ្ញៀវ​ក៏​នឹង​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​មក​ក្នុង​ទីធ្លាសាលារៀនវិញបាន​ផងដែរ។
  • ម៉ាសមុខនឹង​លែង​តម្រូវ​ឲ្យ​ពាក់​នៅ​ក្នុង​វិទ្យាល័យ​នៅ​រដ្ឋ​ញូសៅវែល​ទៀតហើយចាប់​ពី​ថ្ងៃ​ចន្ទ​ ទី​២៨កុម្ភៈទៅ ហើយ​នៅ​សាលាបឋមសិក្សា​នឹង​ឈប់ពាក់ចាប់​ពី​ថ្ងៃចន្ទ ទី​៧ ខែ​មីនា។
  • នេះ​គឺជា​ការ​បន្ថែម​ពីលើ​សេចក្តីប្រកាស​ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃអាទិត្យ ដែលថា​ការ​ធ្វើ​តេស្តរហ័ស RAT នឹង​មិនតម្រូវ​ឲ្យ​ធ្វើ​នៅ​តាម​សាលារៀន​នៃរដ្ឋ​ញូសៅវែល​ទៀតទេ ចាប់​ពីសប្តាហ៍ក្រោយទៅ។ តេស្តរហ័សនឹង​ផ្តល់​ជូន​ដល់​ក្រុមគ្រួសារ​សិស្ស​ដើម្បី​ប្រើប្រាស់នៅពេល​ដែលគិតថា​ចាំបាច់។
  • ម៉ាសនឹងមិនតម្រូវ​ឲ្យ​ពាក់​នៅ​ក្នុងដែនដី ACTទៀតទេចាប់​ពីថ្ងៃ​សុក្រ ទី​២៥ កុម្ភៈ នៅ​ទីខាង​ក្នុង​អគារភាគច្រើន។ ម៉ាសចាំបាច់ត្រូវតែពាក់នៅ​លើ​សេវាដឹកជញ្ជូនសាធារណៈ នៅពេល​ធ្វើការឬទៅលេងនៅកន្លែង​ដែល​មាន​ហនិភ័យខ្ពស់ (មន្ទីរពេទ្យ មណ្ឌល​មើលថែទាំមនុស្ស​ចាស់ មណ្ឌលកែប្រែ) នៅ​ព្រលានយន្តហោះ នៅលើ​យន្តហោះ និង​សម្រាប់​បុគ្គលិក​និង​ភ្ញៀវ​ដែលទៅសាលារៀន។ សិស្ស​ថ្នាក់ទី​៧ដល់ថ្នាក់ទី​១២ ក៏តម្រូវឲ្យ​ពាក់ម៉ាសនៅក្នុង​ទីធ្លាក្នុងអគារសាលារៀនផងដែរ។
  • អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk បាន​ពន្យល់​​អំពី​តួលេខខ្ពស់​នៃការ​ស្លាប់​ដែល​បានកត់ត្រានៅថ្ងៃនេះ​ថា វា​បាន​រាប់បញ្ចូល​របាយការណ៍ប្រចាំសប្តាហ៍​ដែលទទួលបានពី​នាយកដ្ឋាន​​នៃការចាប់កំណើត មរណភាព​និង​អាពាហ៍ពិពាហ៍ ដោយការស្លាប់​បាន​កើតឡើង​តាំង​ពីយូរ​មកហើយ។

ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖

រដ្ឋញូសៅវែល​បានកត់ត្រាអ្នកជំងឺ​ចំនួន 1,246នាក់ នៅ​ក្នុង​មន្ទីរពេទ្យ ជាមួយ​នឹង​69នាក់​ក្នុងបន្ទប់​ICU។ មានករណី​ស្លាប់ចំនួន 6នាក់ និងឆ្លង​ថ្មីចំនួន 8,931ករណី។

រដ្ឋវិចថូរៀបាន​​កត់ត្រាអ្នកជំងឺ​ចំនួន 319នាក់ នៅ​ក្នុង​មន្ទីរពេទ្យ ជាមួយ​នឹង 22នាក់​ក្នុងបន្ទប់​ICU។ មានករណី​ស្លាប់ចំនួន 17នាក់ និងឆ្លង​ថ្មីចំនួន 6,926ករណី។

រដ្ឋគ្វីនស្លេនបាន​​កត់ត្រាអ្នកជំងឺ​ចំនួន 379នាក់ នៅ​ក្នុង​មន្ទីរពេទ្យ ជាមួយ​នឹង 35នាក់​ក្នុងបន្ទប់​ICU។ មានករណី​ស្លាប់ចំនួន 37នាក់ និងឆ្លង​ថ្មីចំនួន 6,301ករណី។

​រដ្ឋថាសម៉ាញៀបានកត់ត្រាករណី​ឆ្លង​ថ្មី 842ករណី 10នាក់​នៅ​ក្នុង​មន្ទីរពេទ្យ និង​២នាក់នៅក្នុងបន្ទប់ICU។ មិន​មានមនុស្ស​ស្លាប់​បន្ថែម​ទេនៅថ្ងៃនេះ។

ដែនដីរដ្ឋធានីអូស្រ្តាលី ACT ឥឡូវនេះមាន 40នាក់​នៅ​ក្នុង​មន្ទីរពេទ្យ 2នាក់ក្នុងបន្ទប់ICU។ មិន​មានមនុស្ស​ស្លាប់​បន្ថែម​ទេនៅថ្ងៃនេះ ជាមួយករណី​ឆ្លង​ថ្មី 946ករណី។

រដ្ឋអូស្រ្តាលីខាង​លិច​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី 645ករណី និង​មនុស្ស​៥នាក់កំពុងព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​កូវីដ-19។


 


 

 





ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ


Share
Published 23 February 2022 2:48pm
Updated 23 February 2022 2:55pm


Share this with family and friends