បច្ចុប្បន្នភាពកូវីដ-១៩៖ ទីក្រុងម៉ែលប៊នចេញផុតពីការបិទខ្ទប់ ខណៈដែលQantasរំកិលពេលវេលាចាប់ផ្តើមជើងហោះហើរអន្តរជាតិឆាប់ជាងមុន

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

Melbourne emerges from lockdown.

Melbourne has emerged from the world's longest lockdown, and as vaccination rates continue to rise. Source: AAP

  • រដ្ឋវិចថូរៀកត់ត្រាចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ-១៩​ចំនួន ១៦នាក់ និង​ឆ្លង ២,១៨៩នាក់​ នៅ​ពេលដែល​ការ​បិទខ្ទប់​បាន​បញ្ចប់
  • Qantas រំកិលមកមុខនូវ​ពេលវេលា​ចាប់​ផ្តើម​ជើង​ហោះហើរ​អន្តរជាតិ​ឡើងវិញ
  • លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថា រដ្ឋាភិបាល​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​ក្នុង​ការ​ធានា​នូវ​ច្រក​ធ្វើ​ដំណើរ​ពិសេស​ជាមួយ​សិង្ហបុរី

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ២.១៨៩ករណី ខណៈដែល​ទីក្រុងម៉ែលប៊ន​ចេញ​ផុត​ពីការ​បិទខ្ទប់​ដែលបូកបញ្ជូល​គ្នាទៅមាន​រយៈពេល​យូរ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ មានមនុស្ស​ស្លាប់​ចំនួន ១៦នាក់​បន្ថែម​ទៀត។

រដ្ឋនេះស្ថិតនៅ​លើ​គន្លង​នៃការ​សម្រេចបាន​គោលដៅ​ចាក់វ៉ាក់សាំង​៨០%​នៅថ្ងៃ​ទី ៣០ខែតុលា មួយសប្តាហ៍​មុន​ការ​ព្យាករណ៍​ទុក​ជាលើកដំបូង​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា។

លោក​អភិបាល​រដ្ឋវិចថូរៀDaniel Andrews បាន​និយាយថារដ្ឋនេះ​នឹង​បំបាត់​ចោល​តម្រូវ​ការ​ធ្វើ​ចត្តាឡិស័ក​សម្រាប់​ប្រជាជន​អូស្រ្តាលី​ដែល​ចាក់វ៉ាក់សាំង​ពេញ​លេញហើយ​មកពីបរទេស​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ដែល​នឹង​ធ្វើ​ឲ្យ​រដ្ឋ​នេះ​មានលក្ខខណ្ឌ​ស្របគ្នានឹង​រដ្ឋ​ញូសៅវែលដែរ។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៤៥ករណី និងស្លាប់៥នាក់ ខណៈដែល​រដ្ឋ​នេះ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឆ្លង​ច្រើនជាង​មុន​នៅ​ក្រោយ​ពេល​បើកឡើងវិញ។

ថ្លែងនៅ​ព្រលានយន្តហោះក្រុង​ស៊ីដនីកាលពីព្រឹកមិញ លោក​អភិបាលរដ្ឋ Dominic Perrottet បាននិយាយថា រដ្ឋនេះ​សិ្ថតនៅ​លើ​ផ្លូវ​នៃការ​ងើបឡើងវិញ ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍ Qantas បានប្រកាស​ថា ខ្លួន​នឹង​ដាក់បុគ្គលិក​ចូល​ធ្វើការ​វិញ​ចាប់​ពី​សប្តាហ៍ក្រោយ​ទៅ និង​បើក​ជើង​ហោះហើរ​អន្តរជាតិ​ច្រើនជាង​មុន។

លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថា រដ្ឋាភិបាល​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​ក្នុងការ​ធានាឲ្យ​បាន​នូវ​ច្រក​ធ្វើដំណើរ​ពិសេសមួយ "travel bubble" ជាមួយ​ប្រទេស​សិង្ហបុរី ដែល​គេរំពឹងថា​នឹង​សម្រេចក្នុង​ពេល​មួយ​សប្តាហ៍ទៀត។

ស្វែងរក ដែលនៅជិតលោកអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលីACT

ជាង ៨៤%​នៃ​ប្រជាជនដែល​មានអាយុ​១២ឆ្នាំឡើង​ទៅ រស់នៅ​ក្នុងដែនដីនេះ​ ​បាន​ចាក់វ៉ាក់សាំង​ពេញលេញរួចហើយ ខណៈដែល​រដ្ឋ​នេះ​កត់ត្រាករណី​ឆ្លង​ថ្មីចំនួន​១៣ករណី។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋគ្វីនស្លេន​មិន​មានករណី​ឆ្លង​ថ្មីនៅ​ក្នុងសហគមន៍ទេនៅថ្ងៃនេះ ប៉ុន្តែ​មាន​ការ​បារម្ភ​អំពី​អត្រា​ចាក់វ៉ាក់សាំង​ទាប​នៅ​តំបន់ Logan។ ថ្ងៃស្អែក​ជាថ្ងៃ​យុទ្ធនាការបង្កើនការ​ចាក់វ៉ាក់សាំង  Super Saturday ដោយមានការ​ចូលរួម​ពី​សាលារៀន​ជាង​១០០កន្លែង។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 22 October 2021 12:35pm
Updated 22 October 2021 2:36pm


Share this with family and friends