- ការប្រកួតប្រណាំងសេះ Melbourne Cup នឹងអនុញ្ញាតឲ្យមានអ្នកទស្សនាដែលបានចាក់វ៉ាក់សាំងគ្រប់ដូសចំនួន 10000នាក់ចូលរួម ដែលជាផ្នែកមួយនៃការសាកល្បងក្នុងរដ្ឋវិកថូរៀ
- រដ្ឋញូសៅវ៉េលសម្រេចគោលដៅចាក់វ៉ាក់សាំងដូសទីមួយបាន 90% ខណៈដែលរដ្ឋនេះនឹងបើកទ្វារចាប់ពីស្អែកនេះ
- មន្ត្រីសុខាភិបាលបីរដ្ឋកំពុងមានការប្រុងប្រយ័ត្នបន្ទាប់ពីបុគ្គលិកបម្រើការងារលើយន្តហោះបានជិះយន្តហោះក្រុមហ៊ុន Virgin Airlines
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីកូវិដ-19 ក្នុងសហគមន៍ចំនួន 1890ករណី និងស្លាប់ប្រាំករណី។ ក្នុងចំណោមអ្នកជំងឺកំពុងទទួលការព្យាបាលកូវិដ-19 នៅមន្ទីរពេទ្យចំនួន 602នាក់ មានអ្នកជំងឺតិចជាង 7ភាគរយប៉ុណ្ណោះបានចាក់វ៉ាក់សាំងគ្រប់ដូស។
ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងការឆ្លងនៅទូទាំងរដ្ឋត្រូវបានកាត់បន្ថយដោយផ្តោតការយកចិត្តទុកដាក់តែទៅលើករណីអ្នកឆ្លង និងអ្នកដែលជាប់ពាក់ព័ន្ធសំខាន់ៗលើអ្នកឆ្លងប៉ុណ្ណោះ។
អភិបាលរដ្ឋលោក Daniel Andrews បានប្រកាសពីការរៀបចំព្រឹត្តការណ៍សំខាន់ៗមួយចំនួន ដែលជាផ្នែកមួយនៃការសាកល្បងទ្រង់ទ្រាយធំពីដំណើរការសេដ្ឋកិច្ចរបស់រដ្ឋបន្ទាប់ពីរដ្ឋនេះសម្រេចបានផែនការចាក់វ៉ាក់សាំងគ្រប់ដូសដល់ 80%។
ទីក្រុងម៉ែលប៊ិននឹងរៀបចំការប្រគុំតន្ត្រីផ្សាយផ្ទាល់មួយនៅថ្ងៃទី 30 តុលា នេះ ដោយអនុញ្ញាតឲ្យមានអ្នកទស្សនា "ជាច្រើនពាន់នាក់" ចូលរួម។
ការប្រកួតប្រណាំងសេះ Melbourne Cup នឹងរៀបចំធ្វើនៅថ្ងៃទី 2 ខែវិច្ឆិកា ដោយអនុញ្ញាតឲ្យមានអ្នកទស្សនាដែលបានចាក់វ៉ាក់សាំងគ្រប់ដូសចំនួន 10000នាក់។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 477ករណី និងស្លាប់ 06ករណី។ រដ្ឋនេះសម្រេចបានគោលដៅចាក់វ៉ាក់សាំងមួយដូសបាន 90ភាគរយលើពលរដ្ឋដែលមានអាយុលើសពី 16ឆ្នាំ។ មានពលរដ្ឋដែលមានអាយុលើសពី 16ឆ្នាំចំនួន 72.8 ភាគរយហើយចាក់វ៉ាក់សាំងបានគ្រប់ដូស។
កម្មវិធីតាមដានបំណែកមេរោគតាមប្រព័ន្ធទឹកលូរបស់ក្រសួងសុខាភិបាលរដ្ឋញូសៅវ៉េលបានរកឃើញបំណែកមេរោគនៅក្នុងភាគសំណាកទឹកលូពីសង្កាត់Uralla ដែលស្ថិតនៅក្នុងតំបន់ Hunter New England។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- រដ្ឋឃ្វីនឡែនគ្មានការឆ្លងកូវិដ-19 ថ្មីទេ
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 30ករណី ដោយក្នុងនោះ 16ករណីជាការឆ្លងជាប់ពាក់ព័ន្ធនឹងករណីមុនៗ ហើយករណីផ្សេងទៀតកំពុងធ្វើការស៊ើបអង្កេត។
- មន្ត្រីសុខាភិបាលនៅក្នុងរដ្ឋចំនួនបីកំពុងមានការប្រុងប្រយ័ត្នបន្ទាប់ពីបុគ្គលិកបម្រើការងារលើយន្តហោះពីរដ្ឋវិកថូរៀ បានឆ្លងជំងឺកូវិដ ហើយបម្រើការងារលើជើងហោះហើរពីទីក្រុងម៉ែលប៊ិន និងក្រុងអាដឺឡែត ទីក្រុង Sydney និង Newcastle ពីថ្ងៃទី 4 ដល់ថ្ងៃទី 6 តុលា ខណៈមានសមត្ថភាពចម្លងទៅអ្នកផ្សេង។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖