រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធ លោក Greg Hunt បានបញ្ជាក់អះអាងថា អ្នកដំណើរក្នុងស្រុកមិនត្រូវចំណាយប្រាក់សម្រាប់ការធ្វើតេស្តកូវីដ-១៩នោះទេ ប្រសិនបើពួកគេទៅធ្វើនៅតាមគ្លីនីកដែលចាត់ចែងដោយរដ្ឋ។ កាលពីមុននេះ មានការភ័ន្តច្រឡំថា ចំពោះការធ្វើតេស្តដើម្បីចូលទៅក្នុងរដ្ឋគ្វីនស្លេន អ្នកដំណើរត្រូវចំណាយប្រាក់រហូតដល់ទៅ ១៥០ដុល្លារម្នាក់។
រដ្ឋគ្វីនស្លេន រដ្ឋអូស្រ្តាលីខាងលិច និងរដ្ឋអូស្រ្តាលីខាងត្បូង តម្រូវឲ្យមានការធ្វើតេស្តជាចាំបាច់ដែលត្រូវយកសំណាកពីច្រមុះ និងបំពង់ក ឬ PCR test រហូតដល់ទៅ៧២ម៉ោងមុនពេលចូលមកក្នុងរដ្ឋទាំងនេះ។
ចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំក្រោយ ប្រជាជននូវ៉ែលហ្សេឡង់ដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ និងអ្នកដំណើរដែលមានសិទ្ធិដទៃទៀត នឹងអាចធ្វើដំណើរចូលទៅក្នុងប្រទេសនូវ៉ែលហ្សេឡង់បានដោយមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារទៀតទេ។ អ្នកដំណើរនឹងត្រូវចំណាយពេល៧ថ្ងៃដើម្បីធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
- ដែនដីភាគខាងជើងបានកត់ត្រាករណីឆ្លងថ្មី ១១ករណី។
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ១,១៩៦ ករណី និងស្លាប់ ៣នាក់។
- រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មី ២៤៨ ករណី និងស្លាប់ ២នាក់ ហើយមិនមានករណីឆ្លងថ្មីនៅរដ្ឋគ្វីនស្លេននោះទេ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ៧០% និង៨០%។
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖