- តំបន់Cowra ត្រូវបិទខ្ទប់នៅម៉ោង៥ល្ងាចនេះ
- មានកន្លែងទំនេរសម្រាប់កក់ទុកណាត់ជួបចាក់វ៉ាក់សាំងរាប់ពាន់កន្លែងនៅក្នុងរដ្ឋវិចថូរៀ
- ការកក់ទុកសម្រាប់ចាក់វ៉ាក់សាំង Pfizer បើកសម្រាប់កុមារអាយុ ១២-១៥ឆ្នាំនៅACT
- អ្នកដំណើរម្នាក់បានធ្វើតេស្តឃើញវិជ្ជមានកូវីដនៅក្នុងដែនដីភាគខាងជើង
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៩៣៥ករណី និងស្លាប់៤នាក់។ បច្ចុប្បន្ន ៥២,៧%នៃប្រជាជនដែលមានសិទ្ធិ បានចាក់វ៉ាក់សាំងពេញលេញរួចហើយ។
ក្នុងតំបន់ជនបទ Cowra ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់បានធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមាន និងមានការចុះបញ្ជីឈ្មោះទីកន្លែងប៉ះពាល់()មួយចំនួន។ តំបន់នៅទីជនបទមួយនេះនឹងត្រូវបិទខ្ទប់ចាប់ពីម៉ោង៥ល្ងាចនេះ។ នរណាម្នាក់ដែលបានទៅក្នុងទីក្រុង Cowra ចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ត្រូវជំរុញឲ្យ "ប្រកាន់ខ្ជាប់នូវបទបញ្ជាក់ស្នាក់នៅផ្ទះ"។ គេនៅមិនទាន់ដឹងពីប្រភពនៃការឆ្លងនៅក្នុងទីក្រុងនេះនៅឡើយនោះទេ។
បំណែកវីរុសត្រូវបានគេរកឃើញនៅក្នុងកាកសំណល់លូទឹកក្នុងតំបន់ Dareton ជាយភាគខាងលិចនៃរដ្ឋញូសៅវែល។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៥៦៧ករណី និងស្លាប់ម្នាក់។
អភិបាលរដ្ឋ លោក Daniel Andrews មានប្រសាសន៍ថា នៅមានការណាត់ជួបសម្រាប់ចាក់វ៉ាក់សាំង AstraZeneca ៤៨០០កន្លែង និងវ៉ាក់សាំង Pfizer ជាង២០០០កន្លែងដែលនៅទំនេរ។ លោកក៏បានផ្តល់ដំបូន្មានផងដែរថា កុំរង់ចាំវ៉ាក់សាំង Pfizer ទៀត ដោយសារតែគណៈរដ្ឋមន្រ្តីជាតិព្រមានអំពីបរិមាណថ្នាំវ៉ាក់សាំង Pfizer ដែលមានសម្រាប់ក្នុងខែតុលា។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៧ករណី។ អភិបាលដែនដី លោក Andrew Barr មានប្រសាសន៍ថា ៥៥%នៃចំនួនប្រជាជនដែលមានសិទ្ធិបានចាក់វ៉ាក់សាំង២ដូស្តរួចហើយ។
កុមារអាយុពី ១២-១៥ឆ្នាំ ឥឡូវនេះអាចកក់ការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំង Pfizer បាននៅឯគ្លីនីកចាក់វ៉ាក់សាំងរដ្ឋចាប់ពីថ្ងៃនេះទៅ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- មនុស្សម្នាក់បានធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមាននៅក្នុងដែនដីភាគខាងជើង បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់តាមព្រលានយន្តហោះទីក្រុងប្រ៊ីសបេន។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖