បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលបញ្ចប់ការបិទខ្ទប់នៅតំបន់ Orange និង Glen Innes ខណៈដែលរដ្ឋវិចថូរៀមានកំណត់ត្រាឆ្លងថ្មីជាង៧០០ករណី

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

Protesters are seen at a demonstration against mandatory Covid-19 vaccinations and a two week shutdown of the construction industry at the Shrine of Remembrance in Melbourne, Wednesday, September 22, 2021.  (AAP Image/James Ross) NO ARCHIVING

Protesters are seen at a demonstration against mandatory vaccinations and the construction industry shutdown in Melbourne, Source: AAP/James Ross

  • នៅ​ភាគខាង​ជើង​រដ្ឋ​ញូសៅវែល មានការ​ជំរុញ​ឲ្យ​ប្រជាជន​នៅតំបន់ Grafton ទៅធ្វើតេស្ត
  • រដ្ឋវិថូរៀបច្ចុប្បន្ន​មាន​ករណី​សកម្ម ៦,៦៦៦ករណី
  • ACT ឈាន​ចូល​ដល់​ការ​បិទខ្ទប់​សប្តាហ៍​ទី​៧
  • រដ្ឋគ្វីនស្លេន​កត់ត្រា​ករណី​ឆ្លង​ថ្មី​១ករណីជាអ្នកកំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុងផ្ទះ

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១,០៦៣ករណី និងស្លាប់៦នាក់។

តំបន់ Orange និង Glen Innes នឹង​ចេញ​ផុត​ពីការ​បិទខ្ទប់​នៅ​ថ្ងៃនេះ ខណៈដែល​តំបន់ Narromine នឹង​បញ្ចប់​ការ​បិទខ្ទប់​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែកញ្ញា។

បំណែកវីរុសកូរ៉ូណាត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ប៉ាន់គំរូ​កាកសំណល់​ទឹកស្អុយ​មក​ពី​តំបន់ Grafton ក្នុង​តំបន់​ភាគខាង​ជើង​រដ្ឋ​ញូសៅវែល ទីដែល​​មិន​មាន​ករណី​វិជ្ជមាន​ដែល​គេបានដឹង។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៧៦៦ករណី ដែល​ជា​តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​នៅ​ក្នុង​រដ្ឋ​នេះ​ចាប់​តាំង​ពី​មាន​ការ​ឆ្លង​រាតត្បាត​មក។ មនុស្ស​៤នាក់បានស្លាប់។

គ្រូបង្រៀន​ជាង ១០០,០០០នាក់​នៅ​ក្នុង​រដ្ឋ​នេះ ជាមួយ​នឹង​បុគ្គលិក​មើលថែកុមារ Childcare នឹងតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោចណាស់​មួយ​ដូស្ត​ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ១៨ ខែ​តុលា និង​ត្រូវ​តែ​ចាក់​ឲ្យ​បាន​ពេញ​លេញ​ទាំង​ពីរដូស្ត​នៅ​ត្រឹម​ថ្ងៃទី ២៩ ខែវិច្ឆិកា លុះត្រាណា​តែ​ពួកគេ​មាន​ការ​លើកលែង​ពិសេស​ខាង​ផ្នែក​វេជ្ជសាស្រ្ត។

ប្រជាជនរដ្ឋ​វិចថូរៀ​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ ​ដែល​កំពុងតែ​ជាប់​នៅស៊ីដនី​ នឹង​អាច​វិលត្រឡប់មក​ផ្ទះ​វិញ​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា។ ពួកគេ​ត្រូវ​តែ​មាន​លទ្ធផល​តេស្ត​កូវីដ-19​អវិជ្ជមាន​មិនលើសពី​៧២ម៉ោង​មុន​ពេល​ធ្វើដំណើរ និង​ចំណាយ​ពេល​១៤ថ្ងៃ​​ធ្វើ​ចត្តាឡីស័ក ដែល​ពួកគេអាចធ្វើ​នៅ​ផ្ទះបាន។

ស្វែងរក ដែលនៅក្បែរលោកអ្នក។     

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៦ករណី នាំឲ្យ​ករណី​សកម្មសរុប​មានចំនួន ៦៧៤ករណី។

អ្នកស្រុក​ដែល​មាន​អាយុ​ចន្លោះ​ពី ១២និង​៥៩ឆ្នាំ អាចទៅចាក់វ៉ាក់សាំង Moderna បាន​ តាមរយៈឱសថស្ថាន​ក្នុង​តំបន់​របស់​ពួកគេ​ចាប់​ពីថ្ងៃនេះទៅ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍សហព័ន្ធ លោក Dan Tehan មានប្រសាសន៍ថា រដ្ឋាភិបាល​កំពុងតែ​ត្រៀម​ប្រព័ន្ធ​របស់​ខ្លួន មានដូចជាលិខិតឆ្លង​ដែនវ៉ាក់សាំង ដើម្បី​អនុញ្ញាតឲ្យ​មាន​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ឡើង​វិញ "យូរ​បំផុត​ត្រឹមបុណ្យ​ណូអែល"​ដោយ​មិនចាំបាច់​ធ្វើ​ចត្តាឡីស័ក​ជាកំហិតនៅក្នុងសណ្ឋាគារ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 23 September 2021 1:17pm
By SBS/ALC Content
Source: SBS


Share this with family and friends