- តំបន់ជនបទមួយចំនួនក្នុងរដ្ឋញូសៅវែល ចេញផុតពីការបិទខ្ទប់
- រដ្ឋវិចថូរៀប្រកាសបន្ធូរបន្ថយការរឹតត្បឹតមួយចំនួន
- ACT ពង្រីកប្រាក់ជំនួយកូវីដ-១៩
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីមួយករណីដែលធ្វើចត្តាឡីស័កក្នុងផ្ទះ
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.៣៥១ករណី និងស្លាប់១២នាក់។ ក្នុងចំណោមអ្នកស្លាប់១២នាក់នោះ ១០នាក់មិនបានចាក់វ៉ាក់សាំងទេ។
ចាប់ពីម៉ោង៦ល្ងាចនេះទៅ តំបន់Lismore និង Albury នឹងត្រូវបិទខ្ទប់រយៈពេល៧ថ្ងៃ បន្ទាប់ពីការធ្វើតេស្តបង្ហាញថាមានករណីឆ្លងកើនឡើង។
ចាប់ពីម៉ោង១ថ្ងៃត្រង់ ថ្ងៃនេះ ការបិទខ្ទប់នឹងត្រូវដកចេញពីតំបន់ Bega Valley, Blayney, Bogan, Cabonne, Dungog, Forbes, Muswellbrook, Narrabri, Parkes, Singleton Snowy Monaro និង Upper Hunter Shire.
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៥១៤ករណី ដែលនាំឲ្យករណីសកម្មសរុបឡើងដល់ ៤,៣៧០ករណី។
ខណៈពេលដែលរដ្ឋវិចថូរៀននឹងសម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំងដូស្តទីមួយចំនួន៧០%នៅថ្ងៃនេះ នៅក្នុងតំបន់ទីក្រុងម៉ែលប៊ន (Greater Melbourne) និងតំបន់ជនបទនៃរដ្ឋវិចថូរៀ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃ សុក្រ ទី១៧ ខែកញ្ញា។
ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ នឹងត្រូវបានអនុញ្ញាតឲ្យជួបជុំគ្នានៅទីខាងក្រៅជាក្រុមៗចំនួន ៥នាក់ ខណៈដែលអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងឬចាក់បានតែមួយដូស្ត នឹងកំណត់ត្រឹមមួយក្រុម២នាក់។ គួរបញ្ជាក់ផងដែរថា រង្វង់នៃការធ្វើដំណើរទៅទិញទំនិញនិងហាត់ប្រាណ ត្រូវបង្កើនពី ៥គីឡូម៉ែត្រ ទៅ ១០ គីឡូម៉ែត្រ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៥ករណី ដោយយ៉ាងហោច៨ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងកំឡុងពេលដែលអាចចម្លេងទៅឲ្យអ្នកដទៃបាន។
រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាល ACT បានពង្រីកប្រាក់ជំនួយអាជីវកម្ម (COVID-19 Business Support Grants) និងយល់ព្រមបន្ថែមប្រាក់ជំនួយកូវីដដល់វិស័យទេសចរណ៍ អ្នកផ្តល់សេវាកម្មស្នាក់នៅ សិល្បៈ រៀបចំកម្មវិធី និងបដិសណ្ឋារកិច្ច។ អាជីវកម្មនានាអាចស្វែងរកព័ត៌មានបន្ថែម និងដាក់ពាក្យសុំប្រាក់ជំនួយបាននៅ
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ដែនដីភាគខាងជើងមានបំណងចាក់វ៉ាក់សាំងពេញលេញដល់ប្រជាជនរបស់ខ្លួនដែលមានសិទ្ធិទៅចាក់វ៉ាក់សាំងឲ្យបាន៨០% នៅដើមខែវិច្ឆិកា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖