- ចំនូនអ្នកជំងឺកូវីដដែលសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU បានធ្លាក់ចុះនៅក្នុងរដ្ឋចំនួន៤ទូទាំងប្រទេសអូស្រ្តាលី
- ចំនួនបានធ្លាក់ចុះនៅក្នុងរដ្ឋញូសៅវែល រដ្ឋវិចថូរៀ រដ្ឋគ្វីនស្លេន និងរដ្ឋថាសម៉ាញៀ ដោយរដ្ឋចំនួន៣ក្នុងនោះក៏បានកត់ត្រាការធ្លាក់ចុះនូវចំនួនអ្នកជំងឺក្នុងមន្ទីរពេទ្យផងដែរ។
- នៅទូទាំងប្រទេស បានកត់ត្រាចំនួនមនុស្សស្លាប់៧៤នាក់បន្ថែម។
- អ្នកជំនាញព្រមានថា ព្រឹត្តិការណ៍ថ្ងៃបុណ្យជាតិថ្ងៃនេះ អាចនាំឲ្យមានការកើនឡើងនៃចំនួនករណីឆ្លងក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ។
- រដ្ឋញូសៅវែលបានឈានដល់ដំណាក់កាលអកុសលមួយ ដោយចំនួនករណីឆ្លងសរុបដែលបានកត់ត្រានៅក្នុងរដ្ឋនេះ ចាប់តាំងពីរោគរាតត្បាតបានចាប់ផ្តើមមក ឥឡូវនេះមានលើសពី 1 លាននាក់ហើយ។ ជាងពាក់កណ្តាលនៃពួកគេត្រូវបានកត់ត្រាក្នុងរយៈពេល 15 ថ្ងៃកន្លងមក។
- រដ្ឋាភិបាលរដ្ឋគ្វីនស្លេន បានជំរុញឱ្យប្រជាជនដែលមានវ័យចំណាស់ៗ ជៀសវាងហ្វូងមនុស្សក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារតែភាពងាយរងគ្រោះថ្នាក់កូវីដទាក់ទងនឹងវ័យរបស់ពួកគេ។
- រដ្ឋាភិបាលរដ្ឋវិចថូរៀនឹងអនុញ្ញាតឲ្យ Australian Open មានលទ្ធភាពលក់សំបុត្រច្រើនជាងមុន ដោយកើនឡើងពី 50 ភាគរយទៅ 65 ភាគរយ។
- តន្ត្រីករជនជាតិអង់គ្លេស Elton John បានឆ្លងកូវីដ-19 ហើយបានពន្យារពេលការប្រគុំតន្ត្រីលាគ្នាចំនួនពីរ នៅសហរដ្ឋអាមេរិក។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋញូសៅវែលកត់ត្រាករណីស្លាប់ចំនួន 29នាក់ ខណៈដែលមនុស្ស 2,794នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ និង 175នាក់នៅក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មីចំនួន 21,030ករណី។
រដ្ឋវិចថូរៀកត់ត្រាករណីស្លាប់ចំនួន 35នាក់ ខណៈដែលមនុស្ស 1,089នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ និង 113នាក់នៅក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មីចំនួន 13,507ករណី។
រដ្ឋគ្វីនស្លេនកត់ត្រាការស្លាប់ 9នាក់ និងការធ្លាក់ចុះនៃអ្នកជំងឺកូវីដដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមកនៅ 889នាក់ និង 47នាក់ក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មី 13,551ករណី។
រដ្ឋថាសម៉ាញៀមានមនុស្សស្លាប់ម្នាក់ និងមានករណីឆ្លងថ្មី 712ករណី។ 28នាក់នៅក្នុងមន្ទីរពេទ្យ និង២នាក់នៅបន្ទប់ICU។
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖