បច្ចុប្បន្នភាពកូវីដ-១៩៖ ទីក្រុងស៊ីដនីបន្តបិទខ្ទប់៤សប្តាហ៍ទៀត

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ ២០២១។

Bentleigh Secondary College students are seen returning to school as COVID-19 restrictions are eased across Victoria, in Melbourne, Wednesday, July 28, 2021.  (AAP Image/Daniel Pockett) NO ARCHIVING

Bentleigh Secondary College students are seen returning to school as COVID-19 restrictions are eased across Victoria, in Melbourne, Wednesday, July 28, 2021. Source: AAP Image/Daniel Pockett

  • Greater Sydney បន្តបិទខ្ទប់រហូតដល់​ថ្ងៃទី ២៨ ខែសីហា។
  • រដ្ឋវិចថូរៀ​​កំពុងតែស៊ើបអង្កេត​លើករណី​មួយ​ដែល​គ្មានប្រភពច្បាស់លាស់។
  • មិនមានករណី​ឆ្លងថ្មីនៅ​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ទេ។
  • រដ្ឋគ្វីនស្លេន​ប្រឈម​នឹង​ការ​គម្រាមកំហែង​កូវីដ-១៩​ ពីរត្រួតគ្នា។

រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លង​ថ្មីនៃ​វីរុសកូរ៉ូណាក្នុងស្រុកចំនួន ១៧៧ករណី ដោយក្នុងនោះ​ យ៉ាងហោចណាស់ ៤៦ករណី​ ស្ថិតក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ឆ្លង​របស់​ពួកគេ។

ការ​បិតខ្ទប់នាពេលបច្ចុប្បន្ន​ត្រូវ​បាន​បន្ត​រយៈពេល​៤សប្តាហ៍ទៀត រហូតដល់​ថ្ងៃ​សៅរ៍ ទី៨ ខែសីហា។ តំបន់រដ្ឋាភិបាលក្នុងតំបន់ចំនួនបីបន្ថែមទៀតនៅស៊ីដនី គឺតំបន់  Campbelltown, Parramatta, និង George's River ឥឡូវនេះ ស្ថិតនៅក្រោមការ​រឹតត្បិត​ការ​បម្លាស់ទីដ៏តឹងរឹង ដោយ​មានតែបុគ្គលិកកម្មករចាំបាច់តែប៉ុណ្ណោះ​ដែលអនុញ្ញាត​ឲ្យ​ចាកចេញ​ពីតំបន់នេះបាន។

នៅ Fairfield មានតែបុគ្គលិកថែទាំសុខភាព​និង​បុគ្គលិក​ថែទាំមនុស្ស​ចាស់តែប៉ុណ្ណោះ ដែលត្រូវការធ្វើតេស្តរៀងរាល់៣ថ្ងៃម្តង ខណៈដែល​រាល់បុគ្គលិកកម្មករសំខាន់ៗទាំងអស់​មកពីតំបន់ Canterbury-Bankstown ត្រូវការធ្វើតេស្តរៀងរាល់ ៣ ថ្ងៃម្តង។

ស្វែងរកនៅទីនេះ​ចំពោះការ​ផ្លាស់ប្តូរ ។ 

រដ្ឋវិចថូរៀ
រដ្ឋនេះមានកំណត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុកចំនួន ៩ករណី ហើយ៨ករណីគឺសុទ្ធតែបាន​ផ្តាច់ខ្លួនចេញ​ឆ្ងាយ​ពីគេ​ក្នុងអំឡុងពេលឆ្លងទាំងមូល។ មួយករណី​ទៀត​ស្ថិតនៅ​ក្នុង​ការ​ស៊ើបអង្កេតនៅឡើយ។

ការដាក់កំហិតមួយចំនួន​នៅតែត្រូវអនុវត្តនៅឡើយ រាប់បញ្ចូល​ទាំង​ការ​ពាក់ម៉ាស​ជាកំហិត​​ទាំង​នៅខាង​ក្នុង​និងខាង​ក្រៅអគារ​។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • Dr. Jeanette Young ប្រធានមន្រ្តីសុខាភិបាលនៃរដ្ឋគ្វីនស្លេនអះអាងថានាវិក ១៩ នាក់ក្នុងចំណោមនាវិក ២១ នាក់​នៅលើនាវាដឹកទំនិញ​មួយ បានធ្វើតេស្ត៍ឃើញវិជ្ជមានចំពោះវីរុសកូរ៉ូណា​។ ហើយបុរសម្នាក់​ទំនងជា​បាន​ចម្លង​នៅ​ក្នុងសហគមន៍ក្នុង​ទីក្រុង​Brisbaneរយៈពេល​៦ថ្ងៃមកហើយ។
  • រដ្ឋអូស្រ្តាលីខាង​ត្បូង​កត់ត្រាករណី​ឆ្លង​សូន្យករណី​ពីរថ្ងៃជាប់ៗគ្នា។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 28 July 2021 2:20pm
Updated 28 July 2021 2:57pm
By SBS/ALC Content
Source: SBS


Share this with family and friends