បច្ចុប្បន្នភាពកូវីដ-១៩៖ ទីក្រុងស៊ីដនីបន្តការបិទខ្ទប់មួយខែទៀត ខណៈវីរុសនេះឆ្លងដល់តំបន់ជនបទរដ្ឋវិចថូរៀ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ ២០២១។

Health workers and Police officers are seen at a unit block under lockdown, in Campsie, south west of Sydney, Friday, August 20, 2021. (AAP Image/Dan Himbrechts) NO ARCHIVING

Health workers and Police officers are seen at a unit block under lockdown, in Campsie, south west of Sydney, Friday, August 20, 2021. Source: AAP Image/Dan Himbrechts

  • រដ្ឋញូសៅវែល​ប្រកាស​ការ​រឹតបន្តឹងបន្ថែម​ទៀត​សម្រាប់​តំបន់​រដ្ឋាភិបាល​មូលដ្ឋាន​ដែល​បារម្ភ
  • ការតាមរកដាន​ទំនាក់ទំនង​កំពុងតែ​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​វិចថូរៀ ​សម្រាប់​ករណី​វិជ្ជមាន​មួយ​ករណី​នៅ Shepparton
  • ACT កត់ត្រាករណី​ឆ្លង​ថ្មី ១២ករណី
  • រដ្ឋអូស្រ្តាលីខាងត្បូង​បន្ធូរបន្ថយ​ការ​រឹតត្បឹតព្រំដែនរបស់​ខ្លួន

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩​នៅក្នុងស្រុកចំនួន ៦៤៤ករណី ដែល​យ៉ាងហោចណាស់ ៤១ករណី​បានស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លងទៅ​ឲ្យ​អ្នកដទៃបាន។ មនុស្ស​៤នាក់​ដែល​បាន​ចាក់វ៉ាក់សាំង​១ដូស្ត​រួចហើយ​បាន​ស្លាប់។

វិធានការរឹតត្បឹតបន្ថែមទៀត​សម្រាប់​អ្នកស្រុក​និង​អាជីវកម្ម​នៅ​ក្នុង  នឹង​អនុវត្តចាប់​ពី​ម៉ោង ១២និង០១នាទី​រំលងអធ្រាត្រ​ឆ្លងចូល​ថ្ងៃចន្ទ ទី​២៣ ខែសីហា ដែល​រួមបញ្ចូលទាំង​បម្រាមគោចរចាប់​ពីម៉ោង ៩ល្ងាច​ដល់​៥ព្រឹក និង​ការ​កំណត់​ឲ្យ​ចេញ​ទៅហាត់ប្រាណបាន​ត្រឹមតែ​មួយម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

ការ​បិទខ្ទប់នៅទីក្រុងស៊ីដនី (Greater Sydney) នឹងត្រូវ​បន្ត​រហូត​ដល់​ថ្ងៃទី ៣០ ខែ​កញ្ញា។

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​៥៥ករណី ដែល​ក្នុងនោះ​៦ករណី​មិនដឹង​ពីប្រភព។ ៣០ករណី​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

អាជ្ញាធរ​សុខាភិបាល​បាន​ចេញ​នូវ​សេចក្តី​ក្រឿន​រំលឹកមួយ បន្ទាប់​ពី​ករណី​វិជ្ជមាន​មួយ​ករណី​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​តំបន់​ Shepparton ដែល​ជាតំបន់​ជនបទក្នុងរដ្ឋ​វិចថូរៀ។

ដែនដីរដ្ឋធានីអូស្រ្តាលី ACT
ACT បានកត់ត្រា​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​១២ករណី ដែល​ក្នុងនោះ​មួយករណី​ស្ថិតក្រោមការ​ស៊ើបអង្កេត។ ចំនួន​ករណី​សកម្មសរុម​ក្នុង​ទីក្រុង​ខេនបេរ៉ា មាន ៩៤ករណី។

បច្ចុប្បន្ន​មាន​អ្នកជំងឺ​កូវីដម្នាក់​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ និង​មាន រាប់​បញ្ចូលទាំង​ការធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ កន្លែង​លក់​អាហារ fast food និង​មណ្ឌល​ថែទាំកុមារ(childcare)។

ពិនិត្យ​មើលសិទ្ធិរបស់​អ្នកសម្រាប់​

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ដែនដីភាគខាងជើង និង​រដ្ឋគ្វីនស្លេន​កត់ត្រា​ករណី​ឆ្លងក្នុងសហគមន៍ ​សូន្យករណី​មួយថ្ងៃទៀតហើយ។ 
  • រដ្ឋអូស្រ្តាលីខាងត្បូង​ដកចេញ​នូវ​ការ​រឹតត្បឹតតាមព្រំដែន​ជាមួយ​នឹង​តំបន់​ភាគខាង​ជើង​និង​តំបន់​ជនបទរដ្ឋ​គ្វីនស្លេន និង​តំបន់ភាគច្រើន​នៃ​ដែនដីភាគខាង​ជើង។
alc covid mental health
Source: ALC

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 20 August 2021 2:15pm
Updated 20 August 2021 2:41pm
By SBS/ALC Content
Source: SBS


Share this with family and friends