បច្ចុប្បន្នភាពកូវិដ-19៖ ពលរដ្ឋ​វិកថូរៀ​បួន​លាន​នាក់បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ ខណៈ​រដ្ឋ​ញូសៅវ៉េល​អនុញ្ញាត​ឲ្យ​មាន​ការ​លេង​កីឡា​តាម​សហគមន៍​ឡើង​វិញ

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទីសៅរ៍23 ខែតុលា ឆ្នាំ 2021។

NSW Premier Dominic Perrottet has announced a $25m boost for community sport

NSW Premier Dominic Perrottet has announced a $25m boost for community sport. Source: AAP

  • ពលរដ្ឋវិកថូរៀ​៤​ លាន​នាក់​បាន​ចាក់វ៉ាក់សាំង​បាន​ពេញ​លេញ
  • អភិបាល​រដ្ឋ​ញូសៅវ៉េល​បាន​ចាត់​ទុក​កង្វះ​ខាត​ជំនាញ និង​កម្លាំង​ពលកម្ម​ជា "ការ​ប្រឈម​ប្រាកដ​មួយ"
  • ក្រុម​ហ៊ុន​ Qantas បញ្ជាក់​ថា​ការ​លក់​សំបុត្រ​ធ្វើ​ដំណើរ​អន្តរជាតិ​កើន​ច្រើន​ជា​ង​ការ​លក់​សំបុត្រ​ធ្វើ​ដំណើរ​ក្នុង​ស្រុក

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មានការ​ឆ្លង​កូវិដ-19 ​ក្នុង​សហគមន៍​ចំនួន 1750ករណី និង​​ស្លាប់ 09ករណី ខណៈ​ដែល​ពលរដ្ឋ​នៅក្នុង​រដ្ឋ​នេះ​ចាក​ចេញ​ពីការ​បិទ​ខ្ទប់​លើក​ទីប្រាំ​មួយរបស់​ខ្លួន។

ក្នុង​ចំណោម​អ្នក​ជំងឺ​កូវិដ-19 ចំនួន 770 នាក់​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ មាន​អ្នក​ជំងឺ 144 នាក់​កំពុង​ទទួល​ការ​សង្រ្គោះ​បន្ទាន់ និង​ 90 នាក់​ត្រូវ​ការ​ដាក់​ខ្យល់​អុក​ស៊ីសែន​ជួយ​ដល់​ការ​ដក​ដង្ហើម។ អាជ្ញាធរ​បាន​ព្រមាន​ថា​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​នឹង​មាន​ការ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ 

ប្រធាន​ប្រតិបត្តិការ​គ្រប់​គ្រង​ជំងឺ​កូវិដ-19 លោក Jeroen Weimar មាន​ប្រសាសន៍ថា​មាន​ពលរដ្ឋ​វិកថូរៀ​ជាង​បួន​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញ​លេញ ដែល​នេះ​ជា​ចំនួន​មួយ​ដ៏​ល្អ​​សម្រាប់​រដ្ឋ​នេះ​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​បន្ថែម​ទៀត។

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 332ករណី និង​ស្លាប់ 02ករណី។  កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​អាជ្ញាធរ​បាន​ប្រកាស​ថាសាលារៀន​មួយចំនួន​ត្រូវ​បាន​បិទ​ទ្វារ​ភ្លាមៗ​ដើម្បី​ធ្វើ​ការ​សម្អាត និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង។

អភិបាល​រដ្ឋ​លោក Dominic Perrottet បានថ្លែង​សុន្ទរកថា​ពី​កង្វះ​ខាតអ្នក​​ជំនាញ និង​កម្លាំង​ពលកម្ម​នៅ​តំបន់​ជន​បទ​រដ្ឋ​ញូសៅវ៉េល ជា​ពិសេស​លើ​វិស័យ​បដិសណ្ឋារកិច្ច ដែល​លោក​បាន​រៀប​រាប់​ថា​ជាការ​ប្រឈម​ពិត​ប្រាកដ​មួយ។ លោក​មាន​ប្រសាសន៍​ថា​ការ​ធ្វើ​ពាណិជ្ជកម្ម​​មាន​ការ​កើន​ឡើង​រហូត​ដល់ 200ភាគរយ ហើយ​បុគ្គលិក​មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់ 50ភាគរយ។ 

រដ្ឋ​នេះ​បាន​ប្រកាស​ពី​ការ​ឧបត្ថម្ភ​ចំនួន 25លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​ដល់​កីឡា​តាម​សហគមន៍។ 

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅ​អូស្រ្តាលី៖

  • នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Qantas លោក Alan Joyce មាន​ប្រសាសន៍ថា​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​បាន​សង្កេត​ឃើញ​ពី​ប្រតិកម្ម​ដែល​មិន​ធ្លាប់​មាន និង​មាន​តម្រូវ​ការ​ដ៏ច្រើន​លើស​លុប លើ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហ៊់ុន​ក្នុង​ការ​បើក​ជើង​ហោះហើរ​កាន់​តែ​ឆាប់។ សំបុត្រ​សម្រាប់​ជើង​ហោះ​ហើរ​ជា​ច្រើន​ត្រូវ​លក់​អស់​ក្នុងរយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ការ​លក់​សំបុត្រ​សម្រាប់​ជើង​ហោះ​ហើរ​អន្តរជាតិ​កើន​ឡើង​លើស​ការ​លក់​សំបុត្រ​សម្រាប់​ជើង​ហោះ​ហើរ​ក្នុង​ស្រុក។
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 24 ករណី តែ​រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​ថ្មីទេ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 23 October 2021 1:13pm


Share this with family and friends