បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋាភិបាលសហព័ន្ធប្រកាសលិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីខែតុលា

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១។

A member of the public scans a QR code to check into a seafood store in Bankstown, Sydney, Wednesday, September 8, 2021. (AAP Image/Bianca De Marchi) NO ARCHIVING

A member of the public scans a QR code to check into a seafood store in Bankstown, Sydney, Wednesday, September 8, 2021. Source: AAP Image/Bianca De March

  • បំណែក​វីរុសកូរ៉ូណា​ត្រូវ​បាន​រកឃើញនៅតំបន់ឆ្នេរពាក់កណ្តាលទិសខាងជើង​ក្នុងរដ្ឋ​ញូសៅវែល។
  • ​មានការ​បន្ធូរបន្ថយ​នៅ​ក្នុងតំបន់​ជនបទរដ្ឋវិចថូរៀ លើកលែងតែតំបន់ Shepparton។
  • ACT ជំរុញ​ឲ្យ​សិស្ស​ថ្នាក់ទី​១២ ធ្វើការកក់កន្លែងចាក់វ៉ាក់សាំង​របស់​ពួកគេ​តាម​ទូរស័ព្ទ។

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.៤៨០ករណី និងស្លាប់ ៩នាក់។ ក្នុង​ចំណោម​អ្នកស្លាប់​៩នាក់នោះ ៧នាក់​មិនបាន​ចាក់វ៉ាក់សាំង​ទេ។

បំណែក​នៃវីរុសនេះ​ត្រូវ​បាន​គេរ​កឃើញ​នៅ​ក្នុង​តំបន់ Bonny hills ខណៈដែល តំបន់ Glebe, Waterloo, Redfern, និង Marrickville ក៏ត្រូវ​បាន​លើកឡើង​មក​ផងដែរ ដោយសារតែ​មាន​ការ​កើនឡើង​នៃ​ចំនួន​ករណី​ឆ្លង។ ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវែល​ជំរុញ​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ទាំង​នោះ​ទៅចាក់វ៉ាក់សាំង។

អភិបាល​រដ្ឋ​ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា ៧៥%នៃ​ប្រជាជន​ឥឡូវនេះ​បាន​ចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​របស់​ពួកគេរួចហើយ ខណៈដែល ៤៥%ចាក់បាន២ដូស្ត​រួចហើយ។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។  

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ២២១ករណី  ដែលក្នុងនោះ មានតែ ៩៨ករណីប៉ុណ្ណោះ ដែល​ត្រូវបានផ្សារភ្ជាប់​ទៅនឹងករណីឆ្លងនិងការផ្ទុះឡើងមុនៗ​ដែល​គេបានដឹងរួចទៅហើយ។

ចាប់​ពីពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី៩ ខែ​កញ្ញាទៅ  លើកលែង​តែ​តំបន់ Greater Shepparton ហើយ​ហេតុផល​៥យ៉ាង​ក្នុងការ​ចាកចេញ​ពីផ្ទះ​នឹង​មិនត្រូវ​បាន​អនុវត្ត​ទៀតទេ។

មានការ​ណាត់​ជួបសម្រាប់​ចាក់វ៉ាក់សាំង AstraZeneca នៅសល់ជាង​១០,០០០ កន្លែង ​ដែល​អាច​កក់ទុកបាន​នៅ​សប្តាហ៍ក្រោយនេះ។ ស្វែងរក ដែលនៅក្បែរលោកអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ ២០ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​ ១១ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

មានការជំរុញ​ឲ្យ​សិស្ស​ថ្នាក់ទី​១២ ​កក់ទុកកន្លែង​ចាក់វ៉ាក់សាំងជាអាទិភាព​នៅ​មុន​ថ្ងៃ​ទី ១៧ ខែកញ្ញា នៅ  តាម​រយៈការ​ទូរស័ព្ទទៅលេខ  

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋាភិបាល​សហព័ន្ធ​បានប្រកាស​លិខិតឆ្លងដែនវ៉ាក់សាំង (vaccine passports) សម្រាប់​ការ​ធ្វើដំណើរ​អន្តរជាតិ​ចាប់​​ពីខែ​តុលា​ទៅ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់ច្បាស់​លាស់ថា តើព្រំដែន​ប្រទេស​អូស្រ្តាលី​នឹង​បើកឡើង​វិញ​នៅពេលណានោះទេ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 8 September 2021 2:02pm
By SBS/ALC Content
Source: SBS


Share this with family and friends