- រដ្ឋាភិបាលសហព័ន្ធនឹងកាត់បន្ថយចន្លោះពេលរវាងការចាក់លើកទី 2 របស់ប្រជាជន និងការចាក់វ៉ាក់ជំរុញមកត្រឹមតែ 4 ខែ បន្ទាប់ពីការណែនាំពីក្រុមប្រឹក្សាបច្ចេកទេសអូស្ត្រាលីស្តីពីការចាក់ថ្នាំបង្ការ។
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល Greg Hunt បាននិយាយថា ចន្លោះពេលនឹងត្រូវធ្វើឡើងរយៈពេលបួនខែចាប់ពីថ្ងៃទី 4 ខែមករា និងដល់បីខែ ចាប់ពីថ្ងៃទី 31 ខែមករា។
- ប្រធានផ្នែកសុខភាពលោក Paul Kelly មានប្រសាសន៍ថា ចំនួនករណីគឺមិនមែន "សំខាន់បំផុត" ទេ ប៉ុន្តែរឿងសំខាន់គឺ លើកទឹកចិត្តឲ្យទទួលប្រជាជាចាក់វ៉ាក់សាំងជំរុញរបស់ពួកគេ។
- នៅរដ្ឋញ្ញូសៅវែល មានការដាក់កំហិតឲ្យពាក់ម៉ាស់នៅក្នុងផ្ទះ លើកលែងតែផ្ទះឯកជន ច្បាប់នេះបានចូលជាធរមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 27 ខែមករា។ ការកំណត់ដង់ស៊ីតេនៃកន្លែងបដិសណ្ឋារកិច្ច និងការចូលមើលកូដ QR ចាំបាច់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 27 ខែធ្នូ ដល់ថ្ងៃទី 27 ខែមករា។
- រដ្ឋវិចថូរៀ ចាប់ផ្តើមការដាក់កំហិតឲ្យពាក់ម៉ាស នៅថ្ងៃព្រហស្បតិ៍ ហើយប្រទេសអូស្ត្រាលីភាគខាងលិចតម្រូវឱ្យពាក់ម៉ាស់ នៅកន្លែងសាធារណៈ នៅក្នុងផ្ទះ និងក្លឹបរាត្រីទាំងអស់រហូតដល់ថ្ងៃទី 28 ខែធ្នូ។
- អ្នកធ្វើដំណើរក្នុងរដ្ឋវិចថូរៀ ប្រឈមនឹងការពន្យារពេល ដោយសារបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍តម្រូវឱ្យនៅដាច់ដោយឡែកនៅថ្ងៃណូអែល។
- តារាងនៃតំបន់ប៉ះពាល់ដោយសារកូវីដ១៩នៅទីក្រុងផឺកមានចំនួនកើនឡើង ខណៈពេល ដែលអាជ្ញាធរប្រញាប់ប្រញាល់ស្វែងរក ថាតើមេរោគត្រូវបានរីករាលដាលដោយអ្នកផ្ទុកមេរោគមកពីរដ្ឋឃ្វីនស្លិនដែរឬទេ។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩នៅថ្ងៃនេះ៖
រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ ៥,៦១២ ករណី និងស្លាប់ ១នាក់។
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ២,០៩៥ ករណី និងស្លាប់ ៨នាក់។
រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មី ៥៨៩ករណី
ACT កត់ត្រា ១០២ ករណី
និង រដ្ឋតាសស្មានៀឆ្លងថ្មី ២៧ ករណី
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖