អាជ្ញាធរសុខាភិបាលកំពុងព្យាយាមទាក់ទងប្រជាជនប្រមាណ ១៤០នាក់ ដែលជិះលើទូកកម្សាន្តនៅកំពង់ផែស៊ីដនី (Sydney Harbour) កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានករណីចំនួន ៥ នៃកូវីដ-១៩ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ។ មានការព្រួយបារម្ភថា ក្នុងចំណោមនោះ ២ករណីទំនងជាមានវ៉ារ្យ៉ង់ Omicron ដែលឆ្លងខ្លាំង។
អង្គការសុខភាពពិភពលោកនិយាយថា វ៉ារ្យ៉ង់អូមីក្រុងនេះ ហាក់ដូចជាមិនបង្កឱ្យមានជំងឺធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់នៃកូវីដ-១៩ពីមុនៗទេ ប៉ុន្តែការប្រុងប្រយ័ត្ននៅតែត្រូវការជាចាំបាច់។
គេរំពឹងថា ស្ថាប័នចាក់ថ្នាំវ៉ាក់សាំងកំពូលរបស់ប្រទេសអូស្ត្រាលី ATAGI នឹងធ្វើការសម្រេចចិត្តរបស់ខ្លួននៅចុងសប្តាហ៍នេះលើការអនុម័តចុងក្រោយនៃវ៉ាក់សាំង Pfizer សម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ។ គេរំពឹងទៀតថា នៅពេលដែលអនុម័តរួច កុមារនៅក្នុងក្រុមអាយុនេះ អាចទទួលបានវ៉ាក់សាំងរបស់ពួកគេនៅមុនពេលត្រឡប់ចូលទៅក្នុងសាលារៀនវិញក្នុងឆ្នាំថ្មី។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី១,៣១២ករណី និងស្លាប់៥នាក់។
រដ្ឋញូសៅវែលកត់ត្រា ៤០៣ករណី និងស្លាប់ម្នាក់។
រដ្ឋគ្វីនស្លេននិងដែនដីភាគខាងជើងកត់ត្រា២ករណី ហើយ ACTកត់ត្រា៨ករណី។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។