បច្ចុប្បន្នភាពកូវីដ១៩៖ ករណីកើនឡើងនៅទូទាំងប្រទេសអូស្ត្រាលី ខណៈដែលគណៈរដ្ឋមន្ត្រីជាតិកំពុងពិចារណាផែនការធ្វើតេស្តរហ័ស

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២។

Perrottet presser Vaccination Centre

NSW Premier Dominic Perrottet speaks health workers during a visit to the South Western Sydney Vaccination Centre in Sydney, Wednesday, January 5, 2022. Source: Credit: AAP Image/Bianca De Marchi

  • នាយករដ្ឋមន្ត្រីរដ្ឋញ៉ូសៅវែល លោក Dominic Perrottet បានសារភាពថាមាន "សម្ពាធយ៉ាងខ្លាំង" លើប្រព័ន្ធសុខភាពរដ្ឋញ៉ូសៅវែល បន្ទាប់ពីរដ្ឋបានកត់ត្រាករណីថ្មីចំនួន 35,054 និងមនុស្ស 8 នាក់បានស្លាប់។
  • នៅរដ្ឋញ៉ូសៅវែល ចំនួនអ្នកចូលមន្ទីរពេទ្យបានកើនឡើងដល់ 1,491 នាក់ កើនឡើងពី 1,344 កាលពីថ្ងៃអង្គារ។ បច្ចុប្បន្ន​មាន​មនុស្ស​ 119 នាក់​កំពុង​សម្រាក​ព្យាបាល​មេរោគ​ក្នុង​បន្ទប់ ICU។
  • Perrottet បានស្នើសុំប្រជាជន 2.5 លាននាក់ដែលឥឡូវនេះមានសិទ្ធិទទួលវ៉ាក់សាំងជំរុញ ឲ្យធ្វើការកក់ទុកការចាក់ដូសជំរុញរបស់ពួកគេនៅថ្ងៃនេះ។
  • នាយករដ្ឋមន្រី្តរដ្ឋញ៉ូសៅវែល បាននិយាយថា ពួកគេកំពុងធ្វើការលើផែនការ ដើម្បីអោយក្មេងៗចូលថ្នាក់រៀនវិញ នៅថ្ងៃដំបូងនៃអាណត្តិចូលរៀន។ Perrottet និយាយថា ការធ្វើតេស្តអង់ទីហ្សែនរហ័ស (RATs) នឹងដើរតួយ៉ាងសំខាន់នៅពេលសាលារៀនបើកទ្វារវិញ។
  • ការធ្វើតេស្តអង់ទីហ្សែនរហ័សនឹងត្រូវបានឧបត្ថម្ភសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាបក្រោមផែនការ ដែលត្រូវបាននាំយកទៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈរដ្ឋមន្ត្រីជាតិដោយនាយករដ្ឋមន្ត្រី។
  • នាយករដ្ឋមន្ត្រីអូស្ត្រាលីខាងត្បូង លោក Steven Marshall បាននិយាយថា រដ្ឋនឹងផ្លាស់ប្តូរវិធីធ្វើតេស្តដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ខ្លួនពីការធ្វើតេស្ត PCR ទៅ RATs នៅប៉ុន្មានថ្ងៃខាងមុខនេះ។
  • រថយន្តសង្គ្រោះបន្ទាន់រដ្ឋវិចថូរៀ ត្រូវបានបង្ខំឱ្យប្រកាស "កូដក្រហម" ពេញមួយយប់ បន្ទាប់ពីបានជួបប្រទះនូវតម្រូវការដ៏លើសលប់សម្រាប់សេវាកម្មរបស់ខ្លួននៅទូទាំងទីក្រុងមែលប៊ិន ។
  • នៅរដ្ឋវិចថូរៀ មានមនុស្សចំនួន 591 នាក់នៅក្នុងមន្ទីរពេទ្យរដ្ឋដោយសារជំងឺកូវីដ-១៩19 កាលពីថ្ងៃពុធ។
  • ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូង Angelique Coetzee និយាយថាវ៉ារ្យ៉ង់អូមីក្រុង មិនសូវធ្ងន់ធ្ងរទេដោយសារចំនួនអ្នកជំងឺថ្មីនេះ ដែលស្ថិតក្នុងការថែទាំជំងឺធ្ងន់ទាបជាងអ្នកដែលទទួលឆ្លង Delta កាលពីឆ្នាំមុន។
  • សហរដ្ឋអាមេរិក​បាន​កត់ត្រា​ករណី​ឆ្លង​កូវីដ-១៩ មួយ​លាន​នាក់​ក្នុង​មួយថ្ងៃ ដោយ​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មីមួយ។
 

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖ 

រដ្ឋញ៉ូសៅវែល​កត់ត្រាករណី​ឆ្លង​ថ្មីចំនួន 35,054 ករណី និង​ស្លាប់​ 8 នាក់។

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មីចំនួន 17,636 ករណី និង​ស្លាប់ 11 នាក់។

រដ្ឋគ្លីនស្លិនកត់ត្រា​ករណី​ឆ្លង​ថ្មីចំនួន 6,781 ករណី

អូស្ត្រាលីខាងត្បូងកត់ត្រាករណីឆ្លងថ្មី 3,493 ករណី

ACT កត់ត្រា 810 ករណី

រដ្ឋតាសស្មានៀឆ្លងថ្មី 867 ករណី

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
 


Share
Published 5 January 2022 5:01pm
Updated 5 January 2022 5:26pm
Presented by Dane Lao


Share this with family and friends