បច្ចុប្បន្នភាពកូវីដ-១៩៖ ចំនួនករណីឆ្លងកើនឡើង ស្របពេលដែលអូស្រ្តាលីសម្រេចគោលដៅចាក់វ៉ាក់សាំងបាន៩០%

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

Prime Minister Scott Morrison at a press conference during a visit to Opie Manufacturing at Emu Plains in Western Sydney, Friday, December 17, 2021. (AAP Image/Mick Tsikas) NO ARCHIVING

Prime Minister Scott Morrison said we should keep calm and keep getting vaccinated to deal with the recent outbreak. Source: AAP Image/Mick Tsikas

  • អូស្រ្តាលី​សម្រេចបាន​នូវគោលដៅចាក់វ៉ាក់សាំង​ពីរដូស្ត​បាន​៩០%ហើយ។
  • រដ្ឋញូសៅវែល​កត់ត្រាករណី​ឆ្លងថ្មីនៃ​Omicron ៦៣ករណី​បន្ថែមទៀត ខណៈដែល​ចំនួន​ករណី​ឆ្លង​សរុបប្រចាំថ្ងៃនៅ​ក្នុងរដ្ឋ​នេះ ​កើនឡើង​ខ្ពស់​បំផុត​មិនធ្លាប់មានពីមុនមក។
  • លោកនាយករដ្ឋមន្រ្តី Scott Morrison អបអរសាទរ​ចំពោះ​ការ​សម្រេចបាន​នូវគោលដៅចាក់វ៉ាក់សាំង​ ៩០%​របស់​អូស្រ្តាលី ហើយ​បាន​និយាយថា យើង​មិន​អាច​ដើរបកទៅរកការបិទខ្ទប់​វិញ​បាន​នោះទេ។
  • រដ្ឋញូសៅវែល​រឹតបន្តឹង​​ការ​ទៅសួរសុខទុក្ខ​នៅ​មណ្ឌល​ថែទាំសុខភាព​ ដោយសារតែ​អត្រា​ឆ្លង​ខ្ពស់។

  • មណ្ឌល​មើលថែទាំមនុស្ស​ចាស់​មួយកន្លែង​នៅ​ក្នុង​តំបន់​ Brisbane ត្រូវ​បាន​បិទខ្ទប់ ដោយសារតែ​មានករណី​វិជ្ជមានកូវីដ-១៩​ម្នាក់​បាន​ទៅ​មណ្ឌល​នេះ។
  • រដ្ឋគ្វីនស្លេន​អនុវត្តន៍ការពាក់ម៉ាសជាកំហិត​នៅ​ក្នុង​កន្លែងលក់រាយ នៅលើ​មធ្យោបាយសាធារណៈ ​រថយន្តតាក់ស៊ី និងរថយន្ត​ឈ្នួល​ដទៃទៀត ចាប់​ពី​ថ្ងៃ​ទី​១៨ខែ​ធ្នូ​ទៅ។ ទោះជាយ៉ាងណា​មិន​មាន​ការ​បិទខ្ទប់​នៅ​ក្នុង​ផែនការ​របស់​រដ្ឋ​នេះនោះទេ។
  • ចាប់​ពីថ្ងៃទី ២៨ ខែធ្នូទៅ នឹងមិនមាន​ចំនួន​កំណត់​សម្រាប់​ការ​ជួបជុំ​នៅ​តាម​ផ្ទះនៅ​ក្នុងរដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ទៀតទេ។ ពេល​វេលាសម្រាប់​ការ​ធ្វើ​ចត្តាឡីស័កសម្រាប់​អ្នក​ដំណើរ​អន្តរជាតិ​នឹង​បន្ថយ​មក​នៅ​ត្រឹម​ ៧២ម៉ោង។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី ១,៥១០ករណី និង​ស្លាប់៧នាក់។

រដ្ឋញូសៅវែល​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងសហគមន៍ ២,២១៣ករណី និង​ស្លាប់​ម្នាក់។

រដ្ឋអូស្រ្តាលីខាង​ត្បូងកត់ត្រា​ ៦៤ករណីថ្មី។

រដ្ឋគ្វីនស្លេន​កត់ត្រា​ករណី​ឆ្លង​ថ្មី ២០ករណី ដែល​ក្នុង​នោះ៥ករណី​ជា​វីរុសបំប្លែង​ Omicron។

ACT កត់ត្រា ២០ករណី។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 17 December 2021 2:24pm
By SBS/ALC Content
Source: SBS


Share this with family and friends