- បុគ្គលិកកម្មករជំនាញ និងនិស្សិតអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ ត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសអូស្ត្រាលី ដោយមិនចាំបាច់មានការលើកលែងការធ្វើដំណើរទៀតទេ រយៈពេលពីរឆ្នាំបន្ទាប់ពីព្រំដែនត្រូវបានបិទនៅពេលដែលរោគរាតត្បាតបានចាប់ផ្តើមឡើង។
- រដ្ឋថាសម៉ាញៀបានបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះរដ្ឋនិងដែនដីផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីបានបិទអស់រយៈពេល ២២ខែ។
- អ្នកស្រុកនៅរដ្ឋវិចថូរៀនឹងលែងតម្រូវឲ្យចាក់វ៉ាក់សាំងពេញលេញទៀតហើយ សម្រាប់ការចូលទៅកាន់កន្លែងលក់រាយ ពិធីមង្គលការ ពិធីបុណ្យសព និងប្រើប្រាស់សេវាកម្មអចលនៈទ្រព្យ ក្រោមការផ្លាស់ប្តូររបស់រដ្ឋាភិបាលរដ្ឋនេះ ចំពោះបទបញ្ជាសុខភាពសាធារណៈ។
- តួលេខប្រចាំថ្ងៃនៃករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងរដ្ឋញូសៅវែល បានកើនឡើងជាង 500 នាក់ ខណៈដែលរដ្ឋនេះបានត្រៀមលក្ខណៈសម្រាប់ការកើនឡើងបន្ថែមទៀត ជាមួយនឹងប្រជាជនដែលមិនបានចាក់វ៉ាក់សាំង ឥឡូវនេះមានសេរីភាពក្នុងការទៅទិញទំនិញនិងចូលរួមក្នុងសង្គមហើយ។
- អាជ្ញាធររដ្ឋញូសៅវែលបានអះអាងករណីឆ្លងថ្មីចំនួន ២៥ករណី នៃវ៉ារ្យ៉ង់ Omicron ដែលធ្វើឱ្យចំនួនសរុបនៅក្នុងរដ្ឋនេះកើនឡើងដល់ ១១០ករណីហើយ ។
- រដ្ឋមន្ត្រីសុខាភិបាលរដ្ឋញូសៅវែល លោក Brad Hazzard បាននិយាយថា គំរូពីសាកលវិទ្យាល័យញូសៅវែល បានបង្ហាញថា រដ្ឋនេះអាចមានករណីឆ្លងថ្មីនៃកូវីដ-១៩ចំនួន ២៥,០០០ ករណីក្នុងមួយថ្ងៃ នៅចុងខែមករា។
- ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា Omicron កំពុងឆ្លងដាលក្នុងអត្រាមួយដែល "យើងមិនធ្លាប់បានឃើញជាមួយនឹងវ៉ារ្យង់ណាមួយពីមុនមកទេ" ។
- ការសិក្សាលើពិភពពិតស្តីពីផលប៉ះពាល់ជាសក្តានុពលរបស់ Omicron បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន២ដូស្តរបស់ Pfizer-BioNTech ហាក់ដូចជាបានផ្តល់ការការពារ ៧០ភាគរយ ប្រឆាំងនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ១,៤០៥ករណី និងស្លាប់៣នាក់។
រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ ១,៣០៦ករណី និងស្លាប់ម្នាក់។
ACT កត់ត្រា ៧ករណី និងគ្វីនស្លេន ៦ករណី។
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- · ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- · ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- · ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖