ព្រំដែនរវាងរដ្ឋញូសៅវែលនិងរដ្ឋវិចថូរៀ ឥឡូវនេះបានបើកឡើងវិញយ៉ាងពេញលេញ។ ក្រុមគ្រួសារអាចជួបជុំគ្នាឡើងវិញ និងអាចធ្វើដំណើរតាមផ្លូវអាកាស នៅតាមជើងហោះហើរដ៏មមាញឹកបំផុតមួយក្នុងពិភពលោក។
ដែនដីភាគខាងជើង ស្ថិតក្នុង បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកមួយករណី។ វាជាករណីដំបូងនៃការចម្លងបន្តក្នុងសហគមន៍នៅក្នុងដែនដីនេះ ហើយបានបង្កឱ្យមានការបិទខ្ទប់រយៈពេល ៧២ ម៉ោង។
គណៈរដ្ឋមន្រ្តីជាតិ ជាលើកដំបូងក្នុងរយៈពេល៥សប្តាហ៍ ដើម្បីពិភាក្សាអំពីស្ថានភាពជំងឺកូវីដ-១៩ដែលកំពុងបន្ត។ នៅលើរបៀបវារៈគឺ ការបើកឡើងវិញនៃព្រំដែនអន្តរជាតិ ការចាក់វ៉ាក់សាំងសម្រាប់កុមារ។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បានកំណត់អត្តសញ្ញាណហ្សែនមួយ ដែលបង្កើនហានិភ័យទ្វេដងនៃការខូចសួត និងការស្លាប់ដោយសារ COVID-19 ។ វាកើតឡើងជាទូទៅ ជាពិសេសក្នុងចំណោមប្រជាជនអាស៊ីភាគខាងត្បូង។
ស្ថិតិកូវីដ-១៩
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១,៣៤៣ ករណី និងស្លាប់ ១០នាក់។
- រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៤៩ ករណី និងស្លាប់ ៣នាក់។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖