- ភាគច្រើននៃករណីឆ្លងថ្មីក្នុងរដ្ឋញូសៅវែលមានអាយុក្រោម៤០ឆ្នាំ
- រដ្ឋមន្រ្តីទីមួយនៃរដ្ឋវិចថូរៀអំពាវនាវឲ្យមានអត្រាធ្វើតេស្តខ្ពស់ជាងនេះ
- ករណីឆ្លងថ្មីក្នុងស្រុក១៧ករណីរកឃើញនៅ ACT
- គ្មានករណីឆ្លងថ្មីនៅដែនដីភាគខាងជើងទេ
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ៤៥២ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៥០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ ៧៥%នៃករណីឆ្លងថ្មីមានអាយុក្រោម៤០ឆ្នាំ។ ស្រ្តីម្នាក់ក្នុងវ័យ៧០ឆ្នាំក្រាស់ដែលមិនបានចាក់វ៉ាក់សាំងបានស្លាប់។
មានការជំរុញឲ្យអ្នកស្រុកនៅ Lennox Head ទៅធ្វើតេស្ត ខណៈដែលបំណែកកូវីដត្រូវបានគេរកឃើញនៅក្នុងការធ្វើតេស្តទឹកលូនៅក្នុងតំបន់នេះ។
លោកស្រីរដ្ឋមន្រ្តីទីមួយ Gladys Berejiklian ចេញនូវសេចក្តីអំពាវនាវជាពិសេសមួយ ហៅឲ្យអ្នកដែលមានអាយុលើសពី៧០ឆ្នាំ ឲ្យទៅចាក់វ៉ាក់សាំង។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២៤ករណី ដែលក្នុងនោះ ៣ករណីមិនដឹងពីប្រភពនៃការឆ្លង និង១០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
រដ្ឋមន្រ្តីទីមួយ លោក Daniel Andrews អំពាវនាវឲ្យមានការធ្វើតេស្តច្រើនជាងមុន ជាពិសេសនៅក្នុងតំបន់ St Kilda រួមទាំង Port Phillip និង Bayside ផងដែរ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ដែនដីរដ្ឋធានីអូស្រ្តាលី (ACT) កត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១៧ករណី ធ្វើឲ្យចំនួនករណីសកម្មសរុបក្នុងទីក្រុងខេនបេរ៉ាឡើងដល់៤៥ករណីហើយ។ ឥឡូវនេះមាន ជិត១០០កន្លែងហើយ។
- ដែនដីភាគខាងជើងកត់ត្រាករណីឆ្លងក្នុងស្រុកសូន្យករណី ដែលបានមកពីការធ្វើតេស្ត១,៨៤៦នាក់ កាលពីម្សិលមិញ។
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងក្នុងស្រុក១ករណី ជាអ្នកដែលធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖