បច្ចុប្បន្នភាពកូវីដ-១៩៖ អូស្ត្រាលីកត់ត្រាការស្លាប់ចំនួន ៦៨ នាក់ ចំពេលមានការ​កំណត់ខុសគ្នាចំពោះតម្រូវការចាក់វ៉ាក់សាំងរបស់ភ្ញៀវទេសចរ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

AAP

Source: AAP

  • រដ្ឋញូសៅវែល រដ្ឋវិចថូរៀ រដ្ឋគ្វីនស្លេន ​ដែនដី​រដ្ឋធានីអូស្រ្តាលី - ACT និង​រដ្ឋ​ថាសម៉ាញៀ បាន​រាយការណ៍ករណី​ស្លាប់​សរុប​ចំនួន ៦៨ករណី​នៅ​ថ្ងៃ​ពុធនេះ។

  •  ចំនួនអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនៃរដ្ឋញូសៅវែលបានថយចុះពី 2,068នាក់មកនៅ 1,906នាក់ ។ ក្នុង​នោះ​មាន 132 នាក់​ស្ថិត​នៅ​ក្នុងបន្ទប់ ICU ដូច​គ្នា​នឹង​ថ្ងៃ​អង្គារដែរ។

  • រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍សហព័ន្ធ លោក Dan Tehan បានច្រានចោលគម្រោងដែលអាចទៅរួចរបស់រដ្ឋវិចថូរៀ  ក្នុងការកំណត់ឱ្យភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅរដ្ឋនេះ ត្រូវចាក់វ៉ាក់សាំងឲ្យ​បាន​បីដង នៅមុនពេលការបើកច្រកព្រំដែន​អន្តរជាតិនៅថ្ងៃទី 21 ខែកុម្ភៈ។
  • លោក Tehan បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ការ​ធ្វើ​ឲ្យ​មាន​វិធីសាស្រ្ត​​ដូចគ្នា​រវាង​រដ្ឋ​និង​ដែនដីទាំង​អស់​នៅពេលដែលអ្នកដំណើរអន្តរជាតិត្រឡប់មកវិញ។ 
  • អភិបាលរដ្ឋ​វិចថូរៀ លោក Daniel Andrews បានព្រលយ​ឲ្យ​ដឹងកាលពីថ្ងៃអង្គារ អំពីលទ្ធភាពនៃការចាក់វ៉ាក់សាំង​ដូស្តទីបី អាចត្រូវបានទាមទារ ស្របតាមច្បាប់ដែលអនុវត្តចំពោះអ្នករស់នៅក្នុងស្រុក ដែលអនុញ្ញាតឱ្យពួកគេចូលទៅក្នុងកន្លែងបដិសណ្ឋារកិច្ច ឬព្រឹត្តិការណ៍សំខាន់ៗ។
  • អភិបាលរដ្ឋ​គ្វីនស្លេន លោកស្រី Annastacia Palaszczuk បាននិយាយថា រដ្ឋរបស់លោកស្រី "នៅទីបំផុត នៅទីបំផុត នៅទីបំផុត" បានឈានដល់គោលដៅ 90 ភាគរយនៃការចាក់វ៉ាក់សាំងពីរដងសម្រាប់មនុស្សដែលមានអាយុ 16 ឆ្នាំឡើងទៅហើយ។
  • រដ្ឋគ្វីនស្លេន​បានកត់ត្រាចំនួនខ្ពស់បំផុតនៃការស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ចំនួន 24 នាក់ ក្នុងរយៈពេលរាយការណ៍ចុងក្រោយនេះ។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

រដ្ឋញូសៅវែល​កត់ត្រាករណី​ស្លាប់ចំនួន 20នាក់ ខណៈដែល​មនុស្ស 1,906នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 132នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 10,312ករណី។

រដ្ឋវិចថូរៀ​​កត់ត្រាករណី​ស្លាប់ចំនួន 21នាក់ ខណៈដែល​មនុស្ស 542នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 71នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 9,908ករណី។

រដ្ឋគ្វីនស្លេន​​កត់ត្រាការ​ស្លាប់​ 24នាក់ និងអ្នកជំងឺ​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​ 542 នាក់ និង​ 44នាក់ក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មី 6,902ករណី។

​រដ្ឋថាសម៉ាញៀបានកត់ត្រាករណី​ឆ្លង​ថ្មី 574ករណី 10នាក់​នៅ​ក្នុង​មន្ទីរពេទ្យ និង​២នាក់ស្លាប់។

ដែនដីរដ្ឋធានីអូស្រ្តាលីស្លាប់​ម្នាក់ 54នាក់​នៅ​ក្នុង​មន្ទីរពេទ្យ 1នាក់ក្នុងបន្ទប់ICUដែល​ត្រូវការ​ម៉ាស៊ីនជំនួយដង្ហើម និង​ឆ្លង​ថ្មី 475ករណី។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



រដ្ឋនិងដែនដីដែលបានបង្កើតបែបបទចុះបញ្ជីការធ្វើតេស្តអង់ទីហ្សែនរហ័ស៖

ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 9 February 2022 2:48pm


Share this with family and friends