- លោកនាយករដ្ឋមន្រ្តី Scott Morrison ប្រកាសថាវ៉ាក់សាំងដូស្តជំរុញនឹងមានចាប់ពីថ្ងៃទី៨ ខែវិច្ឆិកាទៅ
- រដ្ឋវិចថូរៀកត់ត្រាចំនួនមនុស្សស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងការផ្ទុះឡើងបច្ចុប្បន្ននេះ
- រដ្ឋគ្វីនស្លេនព្យួរជើងមន្រ្តីប៉ូលិសជិត១៥០នាក់ ដោយសារមិនចាក់វ៉ាក់សាំង
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩ប្រចាំថ្ងៃ ខ្ពស់បំផុតនៅថ្ងៃនេះ គឺចំនួន ២៥នាក់ ខណៈដែលរដ្ឋនេះមានករណីឆ្លងថ្មី ១៩២៣ករណី។
វាកើតឡើងខណៈដែលរដ្ឋនេះ នឹងដល់ពេលកំណត់បើកឡើងវិញនៅថ្ងៃស្អែក។
លោកនាយករដ្ឋមន្រ្តី Scott Morrison បានចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះក្រុមគ្រួសារអ្នកដែលបានបាត់បង់ជីវិត ហើយនិយាយថា “វាគឺជាការរំលឹកដ៏ក្រៀមក្រំនៃការពិតដ៏គួរឱ្យភ័យខ្លាចនៃជំងឺរាតត្បាតនេះ" ។”
ក្រសួងសុខាភិបាលរដ្ឋវិចថូរៀនិយាយថា អ្នកដែលសុំការលើកលែងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ឥឡូវនេះនឹងត្រូវបង្ហាញច្បាប់ចម្លងនៃការចុះឈ្មោះវ៉ាក់សាំង Australian Immunisation Register ជាភស្តុតាង។
នៅថ្ងៃនេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន២៩៣ករណី និងស្លាប់២នាក់។
មានករណីកូវីដដែលបានអះអាងឡើងចំនួន១៥ករណី ដែលពាក់ព័ន្ធនឹងកន្លែងហាត់ប្រាណ City Gym នៅ Darlinghurst។
អ្នកដែលបានទៅកន្លែងហាត់ប្រាណនេះ នៅក្នុងពេលវេលាជាក់លាក់មួយចំនួន ចន្លោះពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែតុលា ឬនៅថ្ងៃទី ២៥ ខែតុលា ត្រូវបានគេចាត់ទុកថាជា អ្នកមានទំនាក់ទំនងម្តងម្កាល (Casual Contacts) ហើយត្រូវតែទៅធ្វើតេស្តជាបន្ទាន់ និងផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរហូតដល់ទទួលបានលទ្ធផលអវិជ្ជមាន។
រដ្ឋមន្ត្រីក្រសួងសេវាកម្មអតិថិជន លោក Victor Dominello បាននិយាយថា ចាប់ពីថ្ងៃសុក្រនេះ ប្រជាជននឹងទទួលបានការជូនដំណឹងតាមរយៈកម្មវិធី Service NSW App ប្រសិនបើពួកគេបានទៅកន្លែងប៉ះពាល់ (exposure site)។
រដ្ឋគ្វីនស្លេន
មន្រ្តីប៉ូលិសរដ្ឋគ្វីនស្លេនជិត ១៥០នាក់ ត្រូវបានព្យួរពីការងារ បន្ទាប់ពីមិនបានទៅចាក់វ៉ាក់សាំងឲ្យទាន់ថ្ងៃកំណត់ ទី៤ ខែតុលា។
មិនមានកំណត់ត្រាករណីឆ្លងថ្មីនៅក្នុងរដ្ឋគ្វីនស្លេននៅថ្ងៃនេះទេ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ថ្នាំវ៉ាក់សាំង Pfizer នឹងមាននៅតាមឱសថស្ថានទាំងអស់នៅទូទាំងប្រទេសអូស្រ្តាលី សម្រាប់ការចាក់ដូស្តដំបូង ដូស្តទីពីរ ឬដូស្តជំរុញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា។
- ACT បានកត់ត្រាករណីឆ្លងថ្មី ៨ករណី។
- លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថា បីភាគបួននៃប្រជាជនអូស្រ្តាលីពេលនេះបានចាក់វ៉ាក់សាំងពេញលេញរួចហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖