- អូស្រ្តាលីសម្រេចបានជាផ្លូវការនូវអត្រាចាក់វ៉ាក់សាំងដូស្តដំបូង៩០%ហើយ។
- លោកនាយករដ្ឋមន្រ្តី Scott Morrison និយាយថា រដ្ឋាភិបាលសហព័ន្ធនឹងមិនជ្រៀតជ្រែកនៅក្នុងច្បាប់រោគរាតត្បាតរបស់រដ្ឋវិចថូរៀទេ។
- អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk និយាយថា លោកស្រីមិនចង់លុបចោលកម្មវិធីជប់លៀងបញ្ចប់វគ្គសិក្សា schoolies នោះទេ ប៉ុន្តែនឹងត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាកប្រសិនបើមានករណីដែលមិនទាក់ទងគ្នាលេចឡើងទៀត។
- រដ្ឋថាសម៉ាញៀជំរុញឲ្យក្រុមប្រជាជនអាយុចន្លោះពី ១៦ដល់២៤ឆ្នាំ ទៅចាក់វ៉ាក់សាំង ខណៈដែលរដ្ឋនេះធ្វើការពិនិត្យឡើងវិញលើការរឹតត្បឹតចំពោះការជួបជុំ និងព្រឹត្តិការណ៍នានា ដូចជាពិធីបុណ្យរាំរែកជាដើម សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ។
- ស្នងការទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងនៅរដ្ឋអូស្រ្តាលីខាងលិច លោក Chris Dawson បានធ្វើសេចក្តីអំពាវនាវផ្ទាល់ខ្លួនមួយទៅកាន់មនុស្សវ័យចំណាស់នៃសហគមន៍ជនជាតិដើមភាគតិចជាមួយនឹងអត្រាចាក់វ៉ាក់សាំងទាបនៅក្នុងប្រទេស។
- ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាទៅ ការវះកាត់ដែលអាចជ្រើសរើសបាននឹងវិលត្រឡប់មកដំណើរការយ៉ាងពេញលេញវិញសម្រាប់អ្នកជំងឺនៅទីក្រុងស៊ីដនី (Greater Sydney)។
ស្ថិតិកូវីដ-១៩៖
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១,១១៥ ករណី និងស្លាប់ ៩នាក់។
- រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៨៦ ករណី និងស្លាប់ ២នាក់។
- ACT កត់ត្រា១៥ករណី និង គ្វីនស្លេនកត់ត្រា ២ករណីថ្មី។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖