បច្ចុប្បន្នភាព​កូវិដ-19 ៖ ពេល​បើក​ទ្វារ​ប្រទេស​បន្ទាប់​ពី​មាន​រោគ​រាត​ត្បាត​ អូស្ត្រាលី​សំឡឹង​មើលការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​ផ្អែក​លើ​ការ​ចាក់​វ៉ាក់សាំងបង្ការ

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃអាទិត្យ 24 ខែតុលា ឆ្នាំ 2021។

Kiongozi wa Victoria Daniel Andrews, amesema anataka idadi ya watu 80,000 wahudhurie mechi ya kriketi ya Boxing Day Test.

Kiongozi wa Victoria Daniel Andrews, amesema anataka idadi ya watu 80,000 wahudhurie mechi ya kriketi ya Boxing Day Test katika uwanja wa MCG, Melbourne. Source: AAP

  • រដ្ឋា​ភិបាល​សហព័ន្ធ​ចេញ​ផ្សាយ​នូវ​កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្មី​ដល់​ពលរដ្ឋ​ជន​ជាតិ​ដើម​អូស្ត្រាលី
  • រដ្ឋ​ឃ្វីន​ឡែន​រៀបចំ​គ្លីនិក​ចាក់​វ៉ាក់សាំង​នៅ​តាម​ឆ្នេរ​សមុទ្រ
  • រដ្ឋ​វិកថូរៀ​ដាក់​ចេញ​នូវ​ផែន​ទីបង្ហាញ​ផ្លូវ​ក្នុង​ការ​បើក​ទ្វារ​កាន់​តែ​ទូលាយ​ពេល​សម្រេច​បាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​បាន 90ភាគរយ

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​រំពឹង​ថា​នឹង​សម្រេច​បាន​គោល​ដៅចាក់​វ៉ាក់សាំង​បាន 80ភាគ​រយ​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ។ សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទូទាំង​រដ្ឋ​នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពីថ្ងៃ​សុក្រ​ ទី29 ខែ​តុលា​សប្តាហ៍​ក្រោយ​នេះ។ ​អភិបាល​រដ្ឋ លោក Daniel Andrews រំពឹង​ថា​នឹងសម្រេច​បាន​ការ​​ចាក់​វ៉ាក់សាំង​បង្ការ​គ្រប់​ដូស​ដល់​ពលរដ្ឋ​រហូត​ដល់ 90ភាគរយ​ត្រឹម​ថ្ងៃទី 24 ខែ​វិច្ឆិកា​ ខាង​មុខ​នេះ។

ពេល​សម្រេច​បាន​គោល​ដៅ​នេះ​ នឹង​គ្មាន​ការ​កំណត់​ចំនួន​មនុស្ស​ជួប​ជុំទៀត​ទេ ហើយ​ក៏​គ្មាន​ការ​កំណត់​នូវ​ដង់​ស៊ីតេ​មនុស្ស​នៅ​ទីតាំង​ណា​ដែរ។ នេះបើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក​អភិបាល​រដ្ឋ។

​​​​​វាជាពេល​វេលា​ចុង​សប្តាហ៍​ដ៏​ល្អ​នៅ​រដ្ឋ​វិកថូរៀ - ហើយ​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ​ វាកាន់​តែ​ប្រសើ​រទៀត។

នៅ​ពេល​សម្រេច​បាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​ពេញ​លេញបាន​80% យើង​អាច​ឈាន​ដល់​ជំហាន​បន្ទាប់​ក្នុង​ការ​បើក​រដ្ឋ​ទាន់​ពេល​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ - ព្រម​ទាំងបង្ហាញ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ខ្លះ​នៅពេល​សម្រេច​បាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​​ពេញ​លេញបាន 90%។  

— Dan Andrews (@DanielAndrewsMP) 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​តម្រូវ​ការ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស​នៅ​តែ​ត្រូវ​ធ្វើ​។ លោក​អភិបាល​រដ្ឋ​បាន​បន្ត​ថា "តម្រូវ​ការ​ក្នុង​ការ​បើក​សេដ្ឋកិច្ច​ដោយ​មាន​ការ​ចាក់​វ៉ាក់សាំងនឹង​នៅតែ​មាន​ជា​ធរមាន"។ រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1935ករណី និង ស្លាប់​11នាក់។

សូម​ចុច​ត្រង់​នេះ​ដើម្បី  ថ្ងៃ​នេះ។ 

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 296ករណី និង​ស្លាប់ 04ករណី។  រដ្ឋ​នេះ​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញដល់​ពលរដ្ឋ​មាន​អាយុ​លើស​ពី 16ឆ្នាំ​បាន 84%ហើយ។ រដ្ឋាភិបាលរដ្ឋ​ញូសៅវ៉េល​បាន​សម្ពោធ​នូវ​យុទ្ធ​នាការ​ថ្មី​មួយ​មាន​ឈ្មោះ​ថាមក​លេង​រដ្ឋ​ញូសៅវ៉េល (Feel New South Wales) ដើម្បី​លើក​កម្ពស់​វិស័យ​ទេចរណ៍​បន្ទាប់​ពី​មានការ​បើក​រដ្ឋឡើង​វិញ។

ស្វែង​រក នៅ​ជិត​អ្នក។

រដ្ឋឃ្វីនឡែន

នៅ​ថ្ងៃ​នេះ​រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​ថ្មីទេ។ រដ្ឋាភិបាល​រដ្ឋ​នេះ​កំពុង​ធ្វើ​ការ​ជាមួយ Surf Lifesaving Queensland ដើម្បី​រៀបចំ​គ្លីនិក​ចាក់​វ៉ាក់សាំង​នៅ​តាម​ឆ្នេរ​សមុទ្រ​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ។

សូម​ចុច​ត្រង់​នេះដើម្បី ថ្ងៃ​នេះ។

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖

  • ដែន​ដីរដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 9ករណី។
  • រដ្ឋាភិបាល​សហព័ន្ធ​បាន​ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្មី​មួយមាន​ឈ្មោះ​ថាពង្រីក​សេរី​ភាព  'Spread Freedom' ព្រម​ទាំង​យុទ្ធនាការ​ផ្តោត​លើ​ពលរដ្ឋ​ជន​ជាតិ​ដើម​មាន​ឈ្មោះ​ថា សម្រាប់គ្រប់​គ្នា 'All of Us'  បន្ទាប់​ពី​មាន​ការ​ព្រួយបារម្ភ​ពី​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ក្នុង​ចំណោម​ពលរដ្ឋ​ជន​ជាតិ​ដើម។
  • ពលរដ្ឋ​អូស្ត្រាលី​ចំនួន 86%​​ ហើយ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​បាន​មួយ​ដូស ខណៈ​ដែល​អត្រា​នេះ​មាន​ត្រឹម​តែ 60% ប៉ុណ្ណោះ​ក្នុង​ចំណោម​ជន​ជាតិ​ដើម​អូស្ត្រាលី។
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 24 October 2021 12:57pm
Updated 24 October 2021 1:10pm


Share this with family and friends