បច្ចុប្បន្នភាពកូវីដ-១៩៖ ករណីឆ្លងកើនឡើងខ្លាំងនៅញូសៅវែល ហើយរដ្ឋមន្រ្តីទីមួយអង្វរសុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំង

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ ២០២១។

NSW Premier Gladys Berejiklian wears a face mask during a press conference to provide a COVID-19 update, in Sydney, Wednesday, August 18, 2021.

NSW PremierBerejiklian during a press conference August 18. NSW recorded 633 new locally acquired cases of COVID-19 (AAP Image/Bianca De Marchi) Source: AAP Image/Bianca De March

  • តំបន់ភាគខាងលិចនិង​និរតី​​ក្រុងស៊ីដនី​គឹជា​តំបន់​ដែល​ព្រួយបារម្ភ​ខ្លាំងបំផុត។
  • ទីកន្លែង​ប៉ះពាល់ដែលអ្នកកើតកូវីដ-១៩បានទៅ​ នៅក្នុងរដ្ឋវិចថូរៀ​ឡើង​ដល់​ជាង​៥០០កន្លែងហើយ
  • មានករណី​ឆ្លង​ថ្មីក្នុងស្រុកជាង​២០ករណីនៅ ACT
  • រដ្ឋគ្វីនស្លេននិង​ដែនដីភាគខាង​ជើង​កត់ត្រាករណី​ឆ្លង​សូន្យករណី

រដ្ឋញូសៅវែល
រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​ចំនួន ៦៣៣​ករណី និង​មនុស្ស​ស្លាប់​៣នាក់។ យ៉ាង​ហោចណាស់ ៦២ករណី​បានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

រដ្ឋមន្រ្តី​ទីមួយ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា មានការកើនឡើង​ខ្លាំង​នូវ​ករណី​ឆ្លង​ក្នុងតំបន់​ព្រួយបារម្ភ​ទាំងនេះ៖ Merrylands, Guilford, Auburn, Greenacre និង St Marys.

អ្នកទាំង​ឡាយ​ណា​ដែល​មាន​អាយុ​ពី ១៦ ទៅ៣៩​ឆ្នាំ រស់នៅ​ក្នុង​ នឹង​ទទួលបាន​អាទិភាព​​ក្នុងការ​ទៅចាក់វ៉ាក់សាំងបង្ការ​កូវីដ-១៩ Pfizer ចាប់​ពីថ្ងៃស្អែកនេះទៅ គឺថ្ងៃព្រហស្បតិ៍​ ទី​ ១៩ ខែសីហា។

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ក្នុងស្រុកថ្មីចំនួន២៤ករណី ប៉ុន្តែ​ក្នុង​នោះ​ ៤ករណី​មិនដឹង​ពីប្រភព​នៃការ​ឆ្លង។ ៦ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

មេបញ្ជាការ​កូវីដ-១៩ លោក Jeroen Weimar មានប្រសាសន៍ថា បច្ចុប្បន្ន​អ្នកដែល​មាន​ទំនាក់ទំនងជិតស្និតបឋម​មានចំនួន​ប្រមាណជា ១៥,០០០នាក់ នៅក្នុង​រដ្ឋនេះ និងមានជាង​៥២០កន្លែង។

ស្វែងរកនៅ​ទីនេះ​សម្រាប់​

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ដែនដីរដ្ឋធានីអូស្រ្តាលី ACT កត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក ២២ករណី ដែលនាំ​ឲ្យ​ករណី​សកម្មសរុបក្នុង​ទីក្រុង​ខេនបេរ៉ាឡ់ងដល់ ៦៧ករណី។
  •  នៅ​ក្នុង​ភាគ​អាគ្នេយ៍​រដ្ឋ​គ្វីនស្លេន ទីក្រុង​ខេន និង Yarrabah ចាប់​ពីម៉ោង​៤ល្ងាច​ថ្ងៃអង្គារ ទី​២០ខែសីហា។
  • ការ​បិទខ្ទប់​នៅតំបន់ Greater Darwin និង Katherine តាម​ការកំណត់​នឹងត្រូវ​បញ្ចប់​នៅ​ពេលថ្ងៃត្រង់​ស្អែកនេះ។
alc covid mental health
Source: ALC

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 18 August 2021 12:49pm
Updated 18 August 2021 1:39pm
By SBS/ALC Content
Source: SBS


Share this with family and friends