- រដ្ឋមន្ត្រីក្រសួងថែទាំមនុស្សចាស់ លោក Richard Colbeck នឹងប្រឈមមុខនៅក្នុងការសួរចេញដោលបញ្ហាកូវីដ-១៩នៅព្រឹទ្ធិសភា ស្តីពីការឆ្លើយតបរោគរាតត្បាតរបស់រដ្ឋាភិបាល។ គេរំពឹងថានឹងមានការសាកសួររូបលោកពីកង្វះខាតនូវឧបករណ៍ធ្វើតេស្តរហ័ស (RAT) និងឧបករណ៍ការពារខ្លួន (PPE) ក៏ដូចជាការពន្យារពេលកម្មវិធីចាក់វ៉ាក់សាំងដូស្តជំរុញផងដែរ។
- មនុស្សប្រមាណ ៥៦៦នាក់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់បានស្លាប់ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃកូវីដ-១៩បច្ចុប្បន្ន។
- ឥឡូវមានករណីឆ្លង ១១,០០០ករណីក្នុងចំណោមអ្នករស់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់ក្នុងរដ្ឋញូសៅវែល ហើយមានត្រឹមតែម្នាក់ក្នុងចំណោម១០នាក់ប៉ុណ្ណោះដែលបានចាក់វ៉ា់ក់សាំងដូស្តជំរុញរួចហើយ។
- វាកើតឡើងខណៈដែលលោកនាយករដ្ឋមន្រ្តី Scott Morrison រងការរិះគន់ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលលោកមកលើវិបត្តិនេះ។ លោកទទួលស្គាល់កំហុសឆ្គងដែលបានកើតឡើង ប៉ុន្តែបានស្ទាក់ស្ទើរមិនធ្វើការសុំទោសនោះទេ។
- រដ្ឋបាលទំនិញព្យាបាលនិងឱសថ TGA បានចេញផ្សាយនូវសេចក្តីព្រមានមួយ មិនឲ្យបរិភោគ ផឹក ជក់ ដុសធ្មេញ ឬទំពារស្ករកៅស៊ូ ពី១០ទៅ៣០នាទី នៅមុនពេលប្រមូលសំណាកទឹកមាត់សម្រាប់ធ្វើតេស្តរហ័ស ខណៈដែលវាអាចផ្តល់នូវលទ្ធផលមិនត្រឹមត្រូវ។
- នៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូង និងរដ្ឋញូសៅវែល ការវះកាត់ដែលមិនបន្ទាន់នឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានផ្អាកក្នុងអំឡុងពេលផ្ទុះឡើងនៃវ៉ារ្យង់អូមីក្រុង។
- ខណៈដែលនៅរដ្ឋវិចថូរៀ ការវះកាត់មិនបន្ទាន់អាចនឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយដែរនោះ ក្រុមគិលានុបដ្ឋាយិការកំពុងតែប្រមូលផ្តុំគ្នាប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនេះ។
- កោះTongaដែលរងគ្រោះដោយសាររលកយក្សស៊ូណាមិនោះ នឹងចាប់ផ្តើមបិទខ្ទប់រយៈពេល២ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមាននៃវីរុសកូរ៉ូណា២ករណី។ ករណីរាយការណ៍ចុងក្រោយគេកើតឡើងនៅក្នុងខែតុលាឆ្នាំមុន។ ករណីឆ្លងទាំងនេះមិនមានពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយរបស់អូស្រ្តាលីទេ។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋញូសៅវែលកត់ត្រាករណីស្លាប់ចំនួន 27នាក់ ខណៈដែលមនុស្ស 2,622នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ និង 170នាក់នៅក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មីចំនួន 11,807ករណី។
រដ្ឋវិចថូរៀកត់ត្រាករណីស្លាប់ចំនួន 25នាក់ ខណៈដែលមនុស្ស 768នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ និង 99នាក់នៅក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មីចំនួន 14,553ករណី។
រដ្ឋគ្វីនស្លេនកត់ត្រាការស្លាប់ 16នាក់ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ 763 នាក់ និង 49នាក់ក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មី 9,630ករណី។
រដ្ឋថាសម៉ាញៀបានកត់ត្រាករណីឆ្លងថ្មី 666ករណី 13នាក់នៅក្នុងមន្ទីរពេទ្យ និង២នាក់នៅបន្ទប់ICU។
រដ្ឋអូស្រ្តាលីខាងត្បូង ស្លាប់ម្នាក់ 233នាក់នៅក្នុងមន្ទីរពេទ្យ ២១នាក់ក្នុងបន្ទប់ICU និងឆ្លងថ្មី 1,723ករណី។
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
រដ្ឋនិងដែនដីដែលបានបង្កើតបែបបទចុះបញ្ជីការធ្វើតេស្តអង់ទីហ្សែនរហ័ស៖
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖