បច្ចុប្បន្នភាពកូវីដ-១៩៖ ACTបន្តការបិទខ្ទប់ អាជ្ញាធរសុំឲ្យប្រជាជនពិចារណាចាក់វ៉ាក់សាំង AstraZeneca

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

The ACT reported 13 new local COVID-19 cases on Tuesday, including at least eight that were infectious in the community.

The ACT reported 13 new local COVID-19 cases on Tuesday, including at least eight that were infectious in the community. Source: AAP Image/Lukas Coch

  • ៦៧%នៃអ្នកស្រុក​រស់នៅក្នុងរដ្ឋ​ញូសៅវែល​បាន​ចាក់វ៉ាក់សាំង​ដូស្ត​ទី​១​រួចហើយ
  • រដ្ឋវិចថូរៀ​មាន​ទីតាំង​ដែលអ្នកវិជ្ជមានកូវីដ-១៩​បាន​ទៅ​ ជាង​១ពាន់កន្លែង​ហើយ
  • ACT បន្តការ​បិទខ្ទប់​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា
  • រដ្ឋអូស្រ្តាលីខាង​ត្បូង​ដក​ចេញ​ការ​រឹតត្បឹង​លើ​អ្នកដំណើរ​មកពី​ដែនដីភាគខាង​ជើង និង​រដ្ឋ​គ្វីនស្លេន

រដ្ឋញូសៅវែល  

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន១,១៦៣ករណី ដែលក្នុងនោះ៧៩៦ករណី​មក​ពី​តំបន់​ភាគ​ខាង​ត្បូងនិង​ភាគនិរតី​ក្រុង​ស៊ីដនី។ មនុស្ស​៣នាក់បានស្លាប់។ 

ប្រធានមន្រ្តី​សុខាភិបាល​ Dr Kerry Chant ជំរុញ​ឲ្យ​អ្នកស្រុក​នៅតំបន់ Guildford, Merrylands, Auburn, Greenacre, Bankstown និង Blacktown ទៅធ្វើតេស្ត។

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល លោក Brad Hazzard ផ្តល់​ដំបូន្មាន​ឲ្យ​អ្នកដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំឡើង ទៅចាក់វ៉ាក់សាំង​ AstraZeneca ខណៈដែលថ្នាំវ៉ាក់សាំង Pfizer មានមិនគ្រប់។

មានការ​ប្រកាសកាល​ពីថ្ងៃចន្ទថា បុរសជនជាតិដើម Aboriginal ម្នាក់នៅ Dubbo គឺជា​ជនជាតិ​ដើមដំបូង​គេ​ដែល​ស្លាប់​ដោយសារតែ​កូវីដ-១៩ នៅ​ក្នុងការ​ផ្ទុះឡើង​នាពេលបច្ចុប្បន្ន​នៅ​ភាគខាង​លិច​រដ្ឋ​ញូសៅវែល​នេះ។

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន៧៦ករណី ដែល​ក្នុងនោះ៣១ករណី​ មិនទាន់បានផ្សារភ្ជាប់ទៅនឹង​ការផ្ទុះឡើងដែលបានដឹងស្រាប់​នៅឡើយនោះទេ។

រដ្ឋមន្រ្តីទីមួយ លោក​ Daniel Andrews ដែលនឹង​ប្រកាស​ផែនការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​នៅថ្ងៃស្អែក មានប្រសាសន៍ថា ‘ថ្នាំវ៉ាក់សាំង​ដែល​ត្រឹមត្រូវ គឺជា​ថ្នាំវ៉ាក់សាំង​ដែល​អ្នក​អាច​ចាក់បាន’ ដោយ​ចង្អុល​បង្ហាញថា​មាន​ថ្នាំ​វ៉ាក់សាំង​ AstraZeneca យ៉ាង​ច្រើន​ សម្រាប់​ប្រជាជន។

ឥឡូវនេះ​មាន​ទីតាំង​ដែល​អ្នកមានកូវីដ-១៩​បាន​ទៅដល់​ជាង​១ពាន់​កន្លែង​ហើយ​នៅ​លើ ) រាប់បញ្ជូលទាំង​អគារ​អាផាតមិន​បីបួនកន្លែង​នៅ​ក្នុងទីក្រុង​ម៉ែល​ប៊នផងដែរ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​១៣ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​៨ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

គ្លីនីកចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​ដ៏ធំសម្បើម​ថ្មីមួយ​នៅទីក្រុង​ខេនបេរ៉ា នឹង​បើក​នៅ​ទីលាន​កីឡានៃសកលវិទ្យាល័យ​អូស្រ្តាលី នៅ​ថ្ងៃ​សុក្រ ទី​៣ ខែកញ្ញា។ ការបិតខ្ទប់​នឹងត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ១៧ ខែកញ្ញា ជាមួយនឹង

សូមពិនិត្យ​មើលសិទ្ធិរបស់​អ្នកសម្រាប់​

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋអូស្រ្តាលីខាង​ត្បូង​ដកចេញ​នូវ​រាល់ការរឹតត្បឹត​នានា​លើ​ប្រជាជន​ដែល​ធ្វើដំណើរ​មកពី​តំបន់អាគ្នេយ៍​នៃរដ្ឋ​គ្វីនស្លេន និងតំបន់​Katherine នៅ​ក្នុងដែនដីភាគខាង​ជើង។

alc covid mental health
Source: ALC

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 31 August 2021 1:17pm
Updated 31 August 2021 3:32pm
By SBS/ALC Content
Source: SBS


Share this with family and friends