ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- រដ្ឋញូសៅវែលពង្រីកប្រាក់ជំនួយកូវីដ-១៩
- រដ្ឋវិចថូរៀប្រកាសជំនួយបន្ថែមសម្រាប់គាំទ្រដល់សុខភាពផ្លូវចិត្ត
- ការបិទខ្ទប់នៅ ACT បន្តដល់ថ្ងៃទី១៥ ខែតុលា
- គ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១ករណី
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.១២៧ករណី និងស្លាប់២នាក់។
បន្ទាប់ពីការកំណត់អត្តសញ្ញាណករណីកូវីដ-១៩ កាលពីម្សិលមិញ នៅតំបន់ Yass Valley បទបញ្ជាស្នាក់នៅផ្ទះ ត្រូវបានអនុវត្តចំពោះប្រជាជនទាំងអស់ដែលរស់នៅ ឬបានទៅតំបន់នោះ នៅចំឬក្រោយថ្ងៃទី ៩ ខែកញ្ញា។
ក្រសួងសុខាភិបាលរដ្ឋញូសៅវែលជំរុញឱ្យប្រជាជននៅ Young នៅក្នុងមណ្ធលសុខភាពក្នុងតំបន់ Murrumbidgee ចេញមកធ្វើតេស្ត ខណៈដែលវីរុសនេះត្រូវបានគេរកឃើញនៅក្នុងកាកសំណល់លូទឹកស្អុយ។ មិនមានករណីឆ្លងដែលគេបានដឹងនៅក្នុងសហគមន៍នោះទេ។
ប្រាក់ជំនួយ ត្រូវបានពង្រីកជូនដល់បុគ្គលិកកម្មករ និងសហគមន៍ងាយរងគ្រោះ រាប់បញ្ចូលទាំងជំនួយសម្រាប់ក្រុមពហុវប្បធម៌និងភាសាផងដែរ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤៤៥ករណី និងស្លាប់២នាក់។ រដ្ឋនេះឥឡូវមានករណីសកម្មចំនួន៣,៧៩៩ករណី ដែលក្នុងនោះ៨៥%មានអាយុក្រោម៥០ឆ្នាំ។
អភិបាលរដ្ឋរង លោក James Merlino បានប្រកាសកញ្ចប់ថវិកា $22.1 លានដុល្លារ ដើម្បីបង្កើតសេវាកម្មសុខភាពផ្លូវចិត្តសហគមន៍នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ និងតំបន់ទីក្រុងម៉ែលប៊ន។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២២ករណី។
ការបិទខ្ទប់នឹងបន្តរយៈពេល ៤ សប្តាហ៍ទៀត ជាមួយនឹងការកែប្រែមួយចំនួនចំពោះការរឹតបន្តឹងចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រួមទាំងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចមានមនុស្សរហូតដល់ ៥ នាក់ម្តងក្នុងអាជីវកម្ម ឬមនុស្សម្នាក់ក្នុងមួយម៉ែត្រការ៉េ។
ចុចត្រង់នេះអំពីរបៀប ឬចូលទៅមើល ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ប្រជាជនរដ្ឋអូស្រ្តាលីខាងលិចដែលមានអាយុ៦០ឆ្នាំឡ់ើងទៅនឹងមានសិទ្ធិទៅចាក់ថ្នាំបង្ការកូវីដ-១៩ Pfizer បានចាប់ពីសប្តាហ៍ក្រោយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖