មនុស្សជាច្រើនដែលមានបញ្ហាសុខភាពស្រាប់ពីមុនមក គឺជាអ្នកដែលមាន ហានិភ័យខ្ពស់ ប្រសិនបើពួកគេឆ្លងជំងឺកូវីដ-១៩។ អ្នកទាំងនោះរួមមាន អ្នកដែលមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺហឺត។ វីរុសនេះទៅវាយប្រហារជាលិកាសួត និងបង្កើនការរលាកផ្នែកខាងក្នុង ដោយសារ តែរបៀបដែលប្រព័ន្ធភាពស៊ាំប្រតិកម្មទៅនឹងវីរុសនេះ។
នៅទូទាំងពិភពលោក, ជាង ៧០ ភាគរយនៃអ្នកជំងឺកូវីដ-១៩ ដែលត្រូវការការថែទាំដិតដល់ មានបញ្ហាសុខភាពជាមូលដ្ឋានស្រាប់ពីមុនមក។
អត្ថបទនេះរៀបរាប់លម្អិតអំពីស្ថានភាពសុខភាពដែលទន់ខ្សោយបំផុតសម្រាប់តស៊ូនឹងកូវីដ-១៩ ព្រោះវាពាក់ព័ន្ធនឹងកម្រិតទន់ខ្សោយនៃជាលិកាទន់នៃសរីរាង្គ និង / ឬ ប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ល័ក្ខខ័ណ្ឌសុខភាពធ្ងន់ធ្ងរបំផុតសំរាប់ជំងឺកូវីដ-១៩ នោះគឺ៖ មានៈជំងឺសួតរ៉ាំរ៉ៃ ជំងឺហឺត ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺថ្លើម និងតម្រងនោម ហើយការព្យាបាល និងថ្នាំទាំងអស់ ដែលធ្វើអោយប្រព័ន្ធការពារចុះខ្សោយមានដូចជា មហារីក រឺការព្យាបាលក្រោយការវះកាត់ដែលហៅថា post-transplant treatments។
ជំងឺហឺត
ហឺតគឺជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីការថយចុះនៃប្រតិកម្មតបត និងការរលាកផ្លូវដង្ហើម ដែលមានរោគសញ្ញាដូចជា ក្អក ដកដង្ហើមតឹង តឹងទ្រូង និងដង្ហើមខ្លី។ បច្ចុប្បន្នមានការប៉ាន់ប្រមាណថា វា ប៉ះពាល់ដល់ប្រជាជនប្រហែល ១១% នៅទូទាំងប្រទេសអូស្ត្រាលី។ ជនជាតិដើមអូស្ត្រាលីទំនងជារាយការណ៍ថាមានជំងឺហឺតច្រើនជាងជនជាតិអូស្ត្រាលីដែលមិនមែនជាជនជាតិដើម។ ការរុករាននៃជំងឺហឺតអាចបណ្តាលមកពីអ្វីដែលធ្វើឱ្យរលាកផ្លូវដង្ហើម។ អ្នកដែលមានជំងឺហឺតគួរតែប្រុងប្រយ័ត្នជាងគេព្រោះថា កូវីដ-១៩ ក៏វាយប្រហារផ្លូវដង្ហើមផងដែរ។
លក្ខខណ្ឌជំងឺសួតផ្សេងទៀត
ស្ថានភាពជំងឺសួតទូទៅបំផុតក្រៅពីជំងឺហឺតនៅក្នុងប្រទេសអូស្ត្រាលីមានដូចជា៖ ជំងឺរលាកទងសួត asbestosis, bronchiectasis, cystic fibrosis, emphysema, pleural effusion, pleurisy, respiratory silicosis asbestosis cystic fibrosis ជំងឺមហារីកសួត និងជំងឺរបេង។ ព័ត៌មានបន្ថែមអំពីជំងឺសួតជាភាសាអង់គ្លេសមាននៅ។
ជំងឺបេះដូង
ការស្រាវជ្រាវជាសកលបានបង្ហាញថា អ្នកដែលមានជំងឺសរសៃឈាមបេះដូងគឺមានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារតែកូវីដ-១៩ ច្រើនជាងប្រជាជនធម្មតា។ វាមិនមែនដោយសារតែពួកគេមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះទេ ប៉ុន្តែ វាដោយសារតែពួកគេមានហានិភ័យខ្ពស់ក្នុងការមានអាការធ្ងន់ធ្ងរជាងអ្នកដទៃ។ កូវីដ-១៩ បណ្តាលអោយមានការរលាកសាច់ដុំបេះដូង ដែលបណ្តាលអោយរបួសបេះដូងនិងឈានដល់ការគាំងបេះដូង។
មួយគឺ៖ ធ្វើលំហាត់ប្រាណ បរិភោគអាហារមានតុល្យភាព រក្សាជាតិទឹកនិងគេងឱ្យបានគ្រប់គ្រាន់។ អង្គការសុខភាពពិភពលោកណែនាំឱ្យមានសកម្មភាពរាងកាយដែលមានអាំងតង់ស៊ីតេមធ្យម ១៥០ នាទី ឬ សកម្មភាពរាងកាយដែលមានអាំងតង់ស៊ីតេស្វាហាប់ខ្លាំងចំនួន៧៥នាទី ក្នុងមួយសប្តាហ៍ ឬការរួមបញ្ចូលគ្នាទាំងពីរជាមួយនឹងការធ្វើលំហាត់នៅផ្ទះ។
ជំងឺទឹកនោមផ្អែម
អ្នកដែលមានជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាសុខភាពបន្ថែមទៀត។ អង្គភាពជំងឺទឹកនោមផ្អែមអូស្រ្តាលីណែនាំឱ្យចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ មានផែនការគ្រប់គ្រងថ្ងៃឈឺ និងគ្រប់គ្រងកម្រិតជាតិគ្លុយកូសនៅក្នុងឈាម។ អ្នកដែលមានជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់នៃផលវិបាកធ្ងន់ធ្ងរពីជំងឺផ្តាសាយ ហើយងាយនឹងវិវត្តទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមបណ្តាលឱ្យមានភាពស៊ាំចុះខ្សោយចំពោះការឆ្លងវីរុស និងការឆ្លងបាក់តេរីបន្ទាប់បន្សំនៅក្នុងសួត។ អ្នកជំងឺជាច្រើនដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺមានជំងឺធាត់ជ្រុល។ ហើយជំងឺធាត់ជ្រុលនេះក៏ជាកត្តាហានិភ័យនៃការឆ្លងធ្ងន់ធ្ងរផងដែរ។
ជំងឺថ្លើម
អ្នកដែលរស់នៅជាមួយជំងឺរលាកថ្លើមប្រភេទ B ឬ C ឬស្ថានភាពជំងឺថ្លើមផ្សេងទៀត គួរតែប្រើវិធានការការពារដូចគ្នាដែលត្រូវបានណែនាំសម្រាប់ប្រជាជនទូទៅ។ ត្រូវប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានដែលបានណែនាំ ដើម្បីការពារខ្លួនអ្នកពីកូវីដ-១៩។ អ្នកដែលមានជំងឺថ្លើមគួរត្រូវបានណែនាំអោយចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយធំ និងជំងឺរលាកសួត។
- ព័ត៌មានបន្ថែមអំពីជំងឺរលាកថ្លើមនិងកូវីដ-១៩ជាភាសាអង់គ្លេសមាននៅ។
- ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-១៩ និងជំងឺរលាកថ្លើមB រ៉ាំរ៉ៃ ជាភាសារអង់គ្លេសមាននៅ។
- ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-១៩ និងជំងឺរលាកថ្លើមC រ៉ាំរ៉ៃ ជាភាសារអង់គ្លេសមាននៅ។
ជំងឺតម្រងនោម
អ្នកដែលមានជំងឺតម្រងនោមគួរតែដឹងថា វាដូចនឹងជំងឺផ្តាសាយដែរ ពួកគេមានហានិភ័យខ្ពស់នៃការមានរោគសញ្ញាធ្ងន់ធ្ងរ និងផលវិបាកដែលបណ្តាលមកពីវីរុសកូរ៉ូណា។ កូវីដ-១៩អាចធ្វើឱ្យប៉ះពាល់ដល់មុខងារតម្រងនោមប្រសិនបើអ្នកជំងឺមិនស្រួលខ្លួន ខ្វះជាតិទឹក ឬមានជំងឺឆ្លងបន្ទាប់បន្សំបន្ថែម។
ការព្យាបាលជំងឺមហារីក
នៅពេលឆ្លងកាត់ជំងឺមហារីក ប្រព័ន្ធភាពស៊ាំរបស់មនុស្សហាក់ដូចជាចុះខ្សោយ ហើយពួកគេគួរតែបន្តអនុវត្តតាមការណែនាំ ឬការប្រុងប្រយ័ត្នជាក់លាក់ណាមួយដែលត្រូវបានណែនាំដោយអ្នកជំនាញថែទាំសុខភាពរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងក្នុងអំឡុងពេលនិងក្រោយពេលព្យាបាល។ វាមានសារៈសំខាន់ណាស់ក្នុងការស្នាក់នៅផ្ទះឱ្យបានច្រើនបំផុត និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងការដឹកជញ្ជូនសាធារណៈ ។ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺស្ថិតក្នុងស្ថានភាពស្រដៀងគ្នាក្រោមការព្យាបាលក្រោយពេលវះកាត់ post-transplant treatment ដែរ។
ប្រជាជននៅក្នុងប្រទេសអូស្ត្រាលីត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១,៥ ម៉ែត្រ។ សូមពិនិត្យមើលបម្រាមនៃការជួបជុំនៅក្នុងរដ្ឋរបស់លោកអ្នក។ ការធ្វើតេស្តរកវីរុសកូរ៉ូណាឥឡូវនេះមានលក្ខណៈទូលំទូលាយជាងមុននៅទូទាំងប្រទេសអូស្រ្តាលី។ ប្រសិនបើអ្នកមានរោគសញ្ញាជំងឺគ្រុនផ្តាសាយ សូមទាក់ទងការធ្វើតេស្តដោយទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ឬទាក់ទងតាមលេខទូរស័ព្ទទំនាក់ទំនងព័ត៌មានសុខភាពស្តីពីវីរុសកូរ៉ូណាជាតិ តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។
កម្មវិធីApp ដើម្បីតាមដានវីរុសកូរ៉ូណារបស់រដ្ឋាភិបាលសហព័ន្ធ COVIDSafe អាចដោនឡូតបានពី app store នៅលើទូរស័ព្ទដៃរបស់លោកអ្នក។
SBSប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះអូស្រ្តាលី អំពីការវិវត្តន៍ថ្មីៗនៃកូវីដ១៩ ។ ដំណឹងនិងព័ត៌មានមានជា ៦៣ ភាសានៅលើគេហទំព័រ៖៕