Feature

កូវីដ-១៩នៅក្នុង​ប្រទេស​អូស្រ្តាលី៖ ព័ត៌មានដែលត្រូវយល់​ដឹងជា​ភាសារបស់​អ្នក

សលាកប័ត្រនេះចងក្រងនូវព័ត៌មានដែលត្រូវយល់ដឹងអំពីកូវីដ-១៩ ជាភាសារបស់អ្នក។

Testing temperature - Getty Images

Source: Getty Images

 


ថ្នាំវ៉ាក់សាំងបង្ការកូវីដ-19

រដ្ឋាភិបាល​អូស្រ្តាលី​បាន​ប្តេជ្ញា​ផ្តល់​ជូន​ប្រជាជន​អូស្រ្តាលី​ទាំង​អស់​នូវ​ថ្នាំ​វ៉ាក់​សាំង​បង្ការ​កូវីដ-១៩​ដែល​មានសុវត្ថិភាព និងប្រសិទ្ធិភាព​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន។
COVID-19 vaccine national roll-out strategy
COVID-19 vaccine national roll-out strategy Source: Australian Government - Department of Health
ដើម្បី​ស្វែងយល់​ថាតើអ្នក​អាច​ចាក់​វ៉ាក់សាំង​បង្ការកូវីដ-១៩បាន​ដែរឬទេ និង​ទីកន្លែង​ដែល​អាច​ណាត់ជួប​សម្រាប់​ការ​ចាក់វ៉ាក់សាំងបាន​ សូមចូលទៅកាន់៖ 

ប្រសិនបើអ្នក​អាយុ​ចាប់​ពី​៤០ឆ្នាំឡើង​ទៅ អ្នក​មាន​សិទ្ធិអាច​ចាក់វ៉ាក់សាំង​បាន។ ប្រជាជន​មួយ​ចំនួន​ដែល​មាន​អាយុ​ចន្លោះពី​១៦ឆ្នាំ​ដល់​៣៩ឆ្នាំ ក៏អាច​មានសិទ្ធិចាក់វ៉ាក់សាំង​បាន​ផងដែរ។ សូម​សាកល្បងនៅលើ​​ ដើម្បី​ពិនិត្យ​មើលថា​តើ​អ្នក​សិទ្ធិទៅចាក់វ៉ាក់សាំង​ឬអត់។

អ្នកក៏អាចធ្វើការណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នក និងទទួលបាន​ព័ត៌មានអំពីវ៉ាក់សាំងនេះ​ជាភាសារបស់អ្នកផងដែរ៖ 

តើអ្វីជាអនុសាសន៍ណែនាំសម្រាប់ថ្នាំវ៉ាក់សាំង?

ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការ (ATAGI) ណែនាំថ្នាំវ៉ាក់សាំង COVID-19 Comirnaty (Pfizer) ជាវ៉ាក់សាំងដែលគួរ​ចាក់សម្រាប់អ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ៥៩ ឆ្នាំ។

វ៉ាក់សាំង COVID-19 AstraZeneca ក៏អាចចាក់ជូនដល់មនុស្សដែលមានអាយុពី ១៨ ទៅ ៥៩ ឆ្នាំបានផងដែរ។

ប្រសិនបើអ្នក​មិន​ទាន់មានសិទ្ធិចាក់នៅឡើយទេ ហើយ​អ្នក​មាន​អាយុ​លើស​ពី​១៨ឆ្នាំ អ្នកអាច​ស្នើសុំ​ឲ្យ​មាន​ការ​ជូនដំណឹង​នៅ​ពេល​ដែល​អ្នក​មាន​សិទ្ធិអាច​ចាក់បាន។

ប្រជាជនដែលមានអាយុក្រោម ១៦ ឆ្នាំ នៅតែមិនមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនេះនៅឡើយទេ នៅក្នុងប្រទេសអូស្ត្រាលី។

ជំនួយសុខភាពផ្លូវចិត្តទាក់ទងនឹងកូវីដ-១៩

នៅឆ្នាំ ២០២០ រដ្ឋាភិបាលអូស្រ្តាលីបានបន្ថែមវគ្គព្យាបាលជំងឺផ្លូវចិត្តដែលឧបត្ថម្ភដោយ Medicare ចំនួន ១០ ដងក្នុងមួយឆ្នាំប្រតិទិន ដល់អ្នកជំងឺដែលមានសិទ្ធិទទួលបានទាំងអស់ ក្រោមផែនការថែទាំសុខភាពផ្លូវចិត្តនៃ() ដើម្បី​ឲ្យ​មាន​ការ​ចូល​ទៅ​ប្រើប្រាស់​សេវាកម្មបាន​ល្អប្រសើរជាងមុន ចំពោះ ពេទ្យ​សតិអារម្មណ៍ ពេទ្យចិត្តសាស្រ្ត និងវេជ្ជបណ្ឌិតពិនិត្យ​ជំងឺទូទៅ តាមរយៈគំនិតផ្តួចផ្តើម 
រដ្ឋាភិបាលអូស្រ្តាលីបានដាក់ចេញនូវការគាំទ្រសុខភាពផ្លូវចិត្តដែលទាក់ទងនឹង Covid-19 តាមរយៈ "" ដើម្បីផ្តល់ព័ត៌មាន និងការណែនាំអំពី​វិធីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អក្នុងកំឡុងពេលមានការ​ឆ្លង​រាលដាលនៃវីរុសកូរ៉ូណា និងការ​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយពីគេ។

ប្រសិនបើអ្នកត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្តជាភាសារបស់អ្នក សូមទូរស័ព្ទទៅ​សេវាកម្មបកប្រែភាសាថ្នាក់ជាតិ TIS តាមលេខ ១៣១ ៤៥០ ឬចូលទៅកាន់៖  ដើម្បី​ទទួលបាន​សេវាកម្មបកប្រែភាសា។ TIS មានបម្រើសេវាកម្មជាង ១០០ ភាសា ហើយអាចប្រើប្រាស់បាន ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ជាមួយ​នឹង​ថ្លៃ​ទូរសព្ទហៅចេញ​ក្នុង​តំបន់។

 គឺជាគម្រោងមួយដែលគ្រប់គ្រងដោយ អង្គការសុខភាពផ្លូវចិត្តអូស្រ្តាលី ដែលផ្តោតសំខាន់លើសុខភាពផ្លូវចិត្តសម្រាប់ប្រជាជន​មកពីសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ដោយផ្តល់នូវលទ្ធភាពទទួលបាននូវធនធាន សេវាកម្ម និងព័ត៌មាន តាមទំរង់វប្បធម៌។

សូមចូលទៅកាន់៖  សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​អំពី​សេវាកម្ម​សុខភាព​ផ្លូវចិត្តជាភាសារបស់លោកអ្នក។

ការលំបាកផ្នែកហិរញ្ញវត្ថុ(ប្រាក់ជំនួយគ្រោះមហន្តរាយឈប់សម្រាករោគរាតត្បាត)

ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ សូមចូលទៅកាន់  ឬទូរស័ព្ទមក ខ្សែជំនួយបំណុលជាតិ​ដែល​មាន​លេខ ១៨០០ ០០៧ ០០៧ ។

រដ្ឋាភិបាល​សហព័ន្ធ​បាន​ដាក់ចេញនូវ​ប្រាក់ជំនួយ​គ្រោះមហន្តរាយ "Disaster Payment" សម្រាប់

ប្រាក់ជំនួយ​នេះ​មានសម្រាប់​បុគ្គលិកកម្មករ​ដែល​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ដោយសារតែ​ពួកគេ​ត្រូវ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ ឬ​ធ្វើ​ចត្តាឡីស័ក ឬមើលថែទាំ​នរណាម្នាក់​ដែល​មាន​កូវីដ-១៩។

សូមចុច​តំណភ្ជាប់​ខាង​ក្រោម​ដើម្បី​​ស្វែងរក​ព័ត៌មាន​ស្តីពី​ប្រាក់​ជំនួយ​គ្រោះមហន្តរាយ​ឈប់​សម្រាក​រោគរាតត្បាត​នៅ​ក្នុង​រដ្ឋ​និង​ដែនដីនីមួយៗ៖

តើ កូវីដ-១៩ ឆ្លងតាមរបៀបណា ហើយតើអ្នកអាចការពារខ្លួនបានតាមរបៀបណា?

កូវីដ-​១៩ ​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ៖

  • ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ នៅពេលពួកគេ​ឆ្លង ឬសូម្បីតែមុនពេលគេ​ចេញរោគសញ្ញា។

  • ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ដែលបញ្ជាក់ថា​ឆ្លង​មេរោគនេះ ហើយ​ពួកគេក្អក ឬកណ្តាស់។

  • ការប៉ះវត្ថុ ឬផ្ទៃផ្សេងៗ (ដូចជាបង្កាន់​ដៃ​ទ្វារ ឬ​តុ) ដែលមានមេរោគនេះចេញពីការក្អក ឬកណ្តាស់ ពីអ្នកដែលមានមេរោគនេះ ហើយបន្ទាប់មកប៉ះមាត់ឬមុខរបស់អ្នក។

លោកអ្នក​អាច​បង្ការ​ការ​ឆ្លង​មេរោគនេះ​បាន​តាម​រយៈ​ការ​អនុវត្ត​អនាម័យដៃ និង​អនាម័យ​នៅ​ពេល​ក្អក/កណ្តាស់ និង​រក្សា​ចម្ងាយ​ពី​អ្នក​ដទៃនៅ​ពេល​ដែល​អ្នក​ឈឺ គឺជា​ការ​ការពារ​ដ៏ល្អបំផុត​​ប្រឆាំង​នឹង​វីរុសភាគច្រើន។ អ្នកគួរ​តែ

  • រក្សាគម្លាត​ឲ្យ​បាន​យ៉ាងហោចណាស់១,៥ម៉ែត្រ និង​អនុវត្ត​តាម​ច្បាប់​ មនុស្ស​ម្នាក់​ក្នុង​៤ម៉ែត្រការ៉េ។
  • លាងសម្អាតដៃឲ្យ​បាន​ញឹកញាប់ជាមួយ​នឹង​សាប៊ូនិងទឹក នៅ​មុន​ពេល​និង​ក្រោយ​ពេល​ទទួលទានអាហារ និង​ក្រោយ​ពី​ទៅ​បង្គន់រួច។
  • ខ្ទប់មាត់​នៅ​ពេល​អ្នកក្អកនិងកណ្តាស់ រួច​បោះក្រដាសអនាម័យចោល ហើយ​ប្រើ​ប្រាស់​ទឹកអាល់កុលលាងសម្អាតដៃ។
  • ប្រសិនបើអ្នក​មិន​ស្រួលខ្លួន ចៀសវាង​ការ​ជួបទាក់ទងជាមួយ​អ្នកដទៃ (នៅ​ឲ្យ​ឆ្ងាយ​ពីគេ​ឲ្យ​បាន​យ៉ាងហោចណាស់១,៥ម៉ែត្រ) 
រដ្ឋាភិបាល​អូស្រ្តាលីស្នើឲ្យ​ប្រជាជន​ទាំង​អស់​ដោនឡូត​កម្មវិធី ។ 



ប្រសិនបើ​អ្នក​មាន​ចេញ​រោគសញ្ញាណាមួយ សូម​ទៅធ្វើ​តេស្ត។

រោគសញ្ញារបស់វីរុសកូរ៉ូណា អាចមានរាប់ចាប់ពី អាការជំងឺស្រាល រហូតដល់ជំងឺរលាកសួត ហើយវាស្រដៀងទៅនឹងករណីផ្តាសាយ និងគ្រុនផ្តាសាយធំ ដទៃទៀតដែរ ដូចជា៖

  • គ្រុន
  • រោគសញ្ញា​ផ្លូវ​ដង្ហើម
  • ក្អក
  • ឈឺក
  • ដកដង្ហើមខ្លីៗ
  • រោគសញ្ញា​ដទៃ​ទៀត​ដែល​អាច​រួម​ទាំង ហៀរសំបោរ ឈឺក្បាល ឈឺសាច់ដុំឬឈឺ​សន្លាក់ ចង់ចង្អោរ រាករូស ក្អួត​ មិនធុំ​ក្លិន មិនដឹង​រសជាតិ មិន​ចង់​ទទួលទាន​អាហារ និង​ហេវហត់។
អាជ្ញាធរបានបង្កើតកម្មវិធីត្រួតពិនិត្យរោគសញ្ញាកូវីដ-១៩ ដែលលោកអ្នកអាចចូលប្រើពីផ្ទះបាន។

មិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺកូវីដ-១៩នេះទេ ប៉ុន្តែរោគសញ្ញាភាគច្រើនអាចត្រូវបានព្យាបាលដោយជំនួយថែទាំតាម​បែបវេជ្ជសាស្ត្រ។ ថ្នាំផ្សះមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះ​ទេ។

ប្រសិនបើអ្នកវិវត្តន៍រោគសញ្ញា សូមទៅធ្វើតេស្ត។ 

ប្រសិនបើអ្នក​ចង់​និយាយ​ទៅកាន់នរណាម្នាក់​ពី​អាការរបស់​អ្នក សូមទូរសព្ទ​ទៅ​កាន់​ខ្សែទូរសព្ទ​ជំនួយ​វីរុសកូរ៉ូណាជាតិតាមរយៈលេខ៖ ១៨០០ ០២០ ០៨០ ដើម្បី​សុំ​ដំបូន្មាន។ ខ្សែទូរស័ព្ទនេះ​ដំណើរ​ការ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។

តើអ្នកអាចទៅធ្វើតេស្តនៅកន្លែងណាបាន?

សូមចុចតំណភ្ជាប់​ខាង​ក្រោម​ដើម្បី​ស្វែងរក​គ្លីនីក​ធ្វើតេស្ត​នៅ​ក្នុង​រដ្ឋ​និង​ដែនដីនីមួយៗ៖

ប្រសិន​បើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានកូវីដ-១៩ អ្នកត្រូវតែផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយពីគេ៖

  • កុំទៅកន្លែងសាធារណៈដូចជា កន្លែង​ធ្វើការ សាលារៀន មជ្ឈមណ្ឌលផ្សារទំនើប កន្លែងមើលថែកុមារ ឬសាកលវិទ្យាល័យ
  • សុំ​ឲ្យ​នរណាម្នាក់​ទៅ​ទិញ​អាហារ និងរបស់របរ​ចាំបាច់ផ្សេងៗ​សម្រាប់អ្នក ហើយទុកនៅមាត់ទ្វារផ្ទះរបស់អ្នក
  • កុំអោយភ្ញៀវចូលមក​លេងក្នុង​ផ្ទះ - មានតែអ្នកដែលរស់នៅជាមួយអ្នកប៉ុណ្ណោះ ដែលគួរតែនៅក្នុងផ្ទះរបស់អ្នក

តើនរណាជាអ្នកប្រឈមនឹងគ្រោះថ្នាក់នៃការឈឺធ្ងន់?

អ្នកខ្លះ​ដែល​ឆ្លង​វីរុសនេះ​អាច​នឹង​មិន​ឈឺ​ទាល់តែសោះ អ្នកខ្លះទៀត​មាន​អាការ​ស្រាល ដែល​នឹង​ជាទៅវិញ​យ៉ាង​ស្រួល ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​អាច​នឹង​ឈឺ​ធ្ងន់ ហើយ​ឆាប់​ទៀតផង។ តាមបទពិសោធន៍មុនៗ​ជាមួយ​នឹង​អ្នកឆ្លងវីរុសកូរ៉ូណាដតៃទៀត អ្នកដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់​ជាង​គេ​នោះគឺ

  • ជនជាតិ​ដើម​ភាគតិចAboriginal និង Torres Strait Islander ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ឬច្រើន
  • អ្នក​ដែល​មាន​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ​ដែល​មានលក្ខខណ្ឌ​ជំងឺ​រ៉ារៃ។ លក្ខខណ្ឌ​នេះ រួមបញ្ចូល​ទាំង​និយម​ន័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ ដែល​នឹង​ត្រូវ​កំណត់​ឡើង​វិញ​នៅ​ពេល​ដែល​មាន​ភស្តុតាង​កាន់តែ​ច្រើន។
  • មនុស្ស​ចាស់​ដែល​មាន​អាយុ​៧០ឆ្នាំ​ឡើង​ទៅ
  • អ្នកដែលមានប្រព័ន្ធភាព​ស៊ាំ​ចុះខ្សោយ

តើខ្ញុំគួរពាក់ម៉ាសដែរឬទេ?

រដ្ឋ​និង​ដែនដីមួយ​ចំនួននៅក្នុងប្រទេសអូស្ត្រាលី ណែនាំ ឬតម្រូវ​ឱ្យពាក់ម៉ាស។
ប្រសិនបើកាលៈទេសៈផ្លាស់ប្តូរនៅក្នុងរដ្ឋឬដែនដីដែល​លោក​អ្នករស់នៅ នោះដំបូន្មានស្តី​ពី​ការ​ពាក់​ម៉ាសមុខអាច​នឹងត្រូវ​ផ្លាស់ប្តូរ។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សាបច្ចុប្បន្នភាពដំបូន្មាននៅក្នុងតំបន់របស់អ្នក។ 

ដើម្បី​តាមដាន​ស្តាប់​ដំបូន្មាន​ស្តី​បីការ​ពាក់ម៉ាស​ចុងក្រោយ​គេ​បំផុត​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​តាម​រដ្ឋ​និង​ដែនដី​របស់​លោក​អ្នក​ដូចខាង​ក្រោមនេះ៖

នៅ​ពេល​ដែល​អ្នក​ពាក់ម៉ាស វា​ជា​ការ​ចាំបាច់​ដែល​អ្នក​ត្រូវ​តែ​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ៖

  • លាង ឬ​ប្រើទឹក​អាល់កុល​សម្អាតដៃ​អ្នក​មុន​ពេល​ពាក់ ឬ​ដោះវា​ចេញ
  • ត្រូវប្រាកដថាម៉ាសគ្របលើ​ច្រមុះនិង​មាត់របស់​អ្នក ហើយវា​បិទក្រោម​ចង្ការ​របស់អ្នក គ្របលើ​ខ្ទង់ច្រមុះ និង​ផ្ទៃ​មុខ​សងខាង​របស់​អ្នក។
  • កុំប៉ះផ្ទៃខាងមុខម៉ាស​របស់​អ្នកនៅ​ពេល​ពាក់ និង​ពេលដោះវាចេញ
  • កុំ​ឲ្យ​ម៉ាស​ពាក់​ព្យួរនៅ​ជុំវិញក ឬនៅ​ខាង​ក្រោម​ច្រមុះរបស់អ្នក
  • កុំ​ប្រើម៉ាស​ដែល​ពាក់​បាន​តែម្តងដដែល​ៗឡើងវិញ ត្រូវ​បោក​និង​សម្ងួត​ម៉ាស​ដែល​អាច​ប្រើប្រាស់បាន​ច្រើនដង​បន្ទាប់​ពីប្រើរួច និង​ទុក​នៅ​ក្នុង​កន្លែង​ដែល​ស្អាតហើយស្ងួត។ 

ធ្វើដំណើរចេញ ចូល ឬនៅក្នុងប្រទេសអូស្ត្រាលី

បណ្តា​រដ្ឋ​និង​ដែនដីនិមួយ​ៗ​អាចអនុវត្ត​ការ​រឹតបន្តឹង​រៀងៗខ្លួន រួម​ទាំង​ការបិទព្រំដែន​រដ្ឋ​របស់​ពួកគេ​ផងដែរ។ 

ការប្រមូលទិន្នន័យចាំបាច់

ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០ មានការប្រមូលទិន្នន័យចាំបាច់ ពីជើងហោះហើរក្នុងស្រុក ដើម្បីជួយដល់រដ្ឋនិងដែនដីនានា នៅពេលតាម​រកដានទំនាក់ទំនងដូចជា៖ ឈ្មោះ អាស័យដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទទំនាក់ទំនង និង រដ្ឋ​ដែលរស់នៅ។

គោលការណ៍​ជាតិសម្រាប់​ការ​ដឹកជញ្ជូន​សាធារណៈ

សេវាកម្មដឹកជញ្ជូនសាធារណៈគឺជាទំនួលខុសត្រូវរបស់រដ្ឋនិងដែនដីនិមួយៗ ហើយគណៈរដ្ឋមន្រ្តីជាតិគាំទ្រគោលការណ៍ជាបន្តបន្ទាប់ដើម្បីជួយគ្រប់គ្រងសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកកម្មករ និងអ្នកដំណើរតាមបណ្តាញដឹកជញ្ជូនសាធារណៈ រួមមាន៖ កុំធ្វើដំណើរនៅពេលមានអារម្មណ៍មិនស្រួលខ្លួន រក្សាគម្លាត​ពីអ្នកបើកបរនិងអ្នកដំណើរផ្សេងទៀត និងជៀសវាងការការ​បង់​ជាសាច់ប្រាក់។ 

ការ​ធ្វើដំណើរ​ក្រៅ​ប្រទេស

មានវិធានការបណ្តោះអាសន្ន​សម្រាប់​ជើង​ហោះហើរ​អន្តរជាតិ ដែល​រដ្ឋាភិបាល​បានធ្វើការ​ពិនិត្យ​សើរើឡើង​ជា​ទៀតទាត់។

វា​អាច​ប៉ះពាល់​ដល់​ការ​ហោះហើរ​ចូល​មក​ក្នុង​ប្រទេស​អូស្រ្តាលី​របស់អ្នក។ ព័ត៌មាន​នេះមានការ​ផ្លាស់ប្តូរ​ជាញឹកញាប់។

សម្រាប់​ព័ត៌មានបន្ថែម​សូមពិនិត្យ​មើល​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ចុងក្រោយ​នៃ​គេហទំព័រ 

ការធ្វើចត្តាឡីស័ក និង​​តម្រូវការ​ធ្វើតេស្ត​ត្រូវបានគ្រប់គ្រងនិងអនុវត្តដោយរដ្ឋាភិបាលរដ្ឋនិងដែនដី៖

ប្រសិនបើអ្នកចង់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស អ្នក​ប្រហែល​ជា​អាច​ដាក់​ពាក្យ​សុំ​តាម​អនឡាញសម្រាប់​ការ​លើកលែង​ក្នុង​ការ​ធ្វើ​ដំណើរ ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​ដូចខាង​ក្រោមនេះ៖

  • ការ​ធ្វើ​ដំណើរ​របស់​អ្នក​គឺ​ជាផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ទៅនឹង​ការ​ផ្ទុះឡើង​នៃ​កូវីដ១៩ រួមទាំង​ការ​ផ្តល់​ជំនួយ
  • ការ​ធ្វើ​ដំណើរ​របស់​អ្នក​គឺចាំបាច់​សម្រាប់ការធ្វើឧស្សាហកម្ មនិងអាជីវកម្មសំខាន់ៗ (រួមទាំងឧស្សាហកម្មនាំចេញ និងនាំចូល)
  • អ្នកកំពុងធ្វើដំណើរដើម្បីទៅទទួលការព្យាបាលបន្ទាន់ដែលមិនមាននៅក្នុងប្រទេសអូស្ត្រាលី
  • អ្នកកំពុងធ្វើដំណើរដោយសារអាជីវកម្មផ្ទាល់ខ្លួនដែលបន្ទាន់និងមិនអាចចៀសវាងបាន
  • ផ្អែកលើមូលដ្ឋានមនុស្ស​ធម៌
  • ការ​ធ្វើដំណើរ​របស់​អ្នក​គឺដើម្បី​ផលប្រយោជន៍ជាតិ។
  សម្រាប់​ព័ត៌មានបន្ថែម​ស្តីអំពីលក្ខខណ្ឌ​ក្នុង​ការ​ចាកចេញ​ពីប្រទេស​អូស្រ្តាលី​។


ព័ត៌មានរដ្ឋាភិបាល

  • ដើម្បីស្វែងយល់ពីរបៀបដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងគ្រប់គ្រងខូវីដ-១៩ សូមចូលទៅកាន់ការឆ្លើយតបរបស់រដ្ឋាភិបាល( )ចំពោះការផ្ទុះឡើងនេះ។
  • សម្រាប់ព័ត៌មានបន្ថែមជាភាសាអង់គ្លេសសូមចូល​ទៅកាន់៖  
  • ​ព័ត៌មាន​បន្ថែមជាភាសាខ្មែរ​ផ្តល់​ជូន​ដោយក្រសួង​មហាផ្ទៃ -  ។

 

  • ប្រជាជន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ត្រូវ​តែ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងហោចណាស់​១,៥ម៉ែត្រ។  សូម​ពិនិត្យ​មើលបទបញ្ញត្តិ​រឹតបន្តឹង​ស្តី​ពី​ចំនួន​កំណត់នៃ​ការ​ជួបជុំ​គ្នា​នៅ​ក្នុង​រដ្ឋ​របស់​លោក​អ្នក។

  • ប្រសិនបើ​អ្នក​មាន​អាការ​គ្រុន​ផ្តាសាយ ឬផ្តាសាយ​ធំ សូម​ចាត់ចែង​ការ​ធ្វើ​តេស្ត ដោយ​ទូរស័ព្ទទៅ​វេជ្ជបណ្ឌិត​របស់​អ្នក ឬ​ទាក់​ទង​ទៅ​ខ្សែទូរស័ព្ទ​​ព័ត៌មាន​សុខភាព​វីរុសកូរ៉ូណា​​តាម​រយៈលេខ៖ ១៨០០ ០២០ ០៨០។

  • ដំណឹង​និង​ព័ត៌មាន​មាន៦៣ភាសានៅ​លើគេហទំព័រ៖  

  • សូមពិនិត្យ​មើល​គោលការណ៍ណែនាំ​ពាក់ព័ន្ធ​នានា​សម្រាប់​រដ្ឋ​ ឬដែនដីរបស់​លោក​អ្នក៖   ៕

Share
Published 24 March 2020 1:43pm
Updated 12 August 2022 3:03pm
By SBS Audio, Language Content
Source: SBS


Share this with family and friends