ឥឡូវនេះ យើងត្រូវបានគេប្រាប់អំពី ដែលត្រូវរកមើល - ពីគ្រុនក្តៅខ្លាំងរហូតដល់ក្អកស្ងួត ពិបាកដកដង្ហើម ឬហេវហត់អស់កម្លាំង។
មានការសិក្សានៅក្នុងប្រទេសជាច្រើនរកឃើញពីបាតុភូតនៃករណីអរោគសញ្ញានៃកូវីដ-១៩ នៅប្រទេសអាយស្លេន ជប៉ុន ចិន និងនៅអូស្ត្រាលី។
នៅក្នុងឯកសារ JAMA Network Open ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិនបានរកឃើញថា ក្នុងចំណោមអ្នកជំងឺ ៧៨ នាក់ មាន ៤២,៣% មិនមានរោគសញ្ញាអ្វីទាំងអស់។
ការសិក្សាមួយផ្សេងទៀតដោយក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីដែលបានបោះពុម្ពផ្សាយដោយThorax បានរកឃើញថា មនុស្ស ២១៧ នាក់នៅលើនាវាទេសចរណ៍ Greg Mortimer គឺជាង ៨ នាក់ក្នុងចំណោម ១០ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ គឺអរោគសញ្ញា។
តើអ្វីទៅជាការចម្លងបន្តមុនពេលចេញរោគសញ្ញា និងអរោគសញ្ញា?
មុនពេលចេញរោគសញ្ញា គឺជាដំណាក់កាលបន្ទាប់ពីឆ្លងរួច ប៉ុន្តែមុនពេលរោគសញ្ញារបស់វីរុសនេះមកដល់។
ប៉ុន្តែទោះបីជាគ្មានរោគសញ្ញាក៏ដោយ វាមិនមានន័យថា មិនមានសក្តានុពលនៃការចម្លងបន្តនោះទេ។ មានកំណត់ត្រានៃការសិក្សាលើមនុស្សដែលធ្វើតេស្តវិជ្ជមាន ចន្លោះពីមួយថ្ងៃទៅបីថ្ងៃ មុនពេលពួកគេបង្ហាញរោគសញ្ញាណាមួយ។
ការចម្លងដោយអរោគសញ្ញា គឹនៅពេលដែលវីរុសឆ្លងរាលដាលពីមនុស្សម្នាក់ដែលមិនមានរោគសញ្ញាកូវីដ-១៩ ។
ដូច្នេះតើអ្នកជំនាញគិតយ៉ាងណាចំពោះការសិក្សាថ្មីៗនេះ?
សាស្រ្តាចារ្យ Raina MacIntryre ប្រធានកម្មវិធីជីវសុវត្ថិភាពនៅវិទ្យាស្ថាន Kirby មានប្រសាសន៍ថា“ មានភ័ស្តុតាងជាច្រើនដែលបង្ហាញថា ការចម្លងអរោគសញ្ញា និងមុនពេលបង្ហាញរោគសញ្ញា គឺជារឿងធម្មតាសម្រាប់កូវីដ-១៩។
លោកស្រីបានយោងការសិក្សាទៅលើការផ្ទុះឡើងនៅកន្លែងមើលថែទាំមនុស្សចាស់ និងការផ្ទុះឡើងផ្សេងៗទៀត ដែលបានរកឃើញផងដែរថា ៥០ភាគរយ ឬច្រើនជាងនេះ នៃករណីវិជ្ជមានទាំងអស់ គឺអរោគសញ្ញា។
កាលពីដើមខែឧសភា Grant Lodge ដែលជាមណ្ឌលមើលថែទាំមនុស្សចាស់មួយកន្លែងនៅជាយក្រុង ម៉ែលប៊ិន នៃតំបន់ Bacchus Marsh បានឃើញថា បុគ្គលិកដែលអរោគសញ្ញាម្នាក់ធ្វើតេស្តឃើញវិជ្ជមាន។
សាស្ត្រាចារ្យ MacInyrte បាននិយាយថា "យើងមិនគួរជជែកវែកញែករឿងនេះទៀតទេ។ ទំនាក់ទំនងដែលមានហានិភ័យខ្ពស់ ក្នុងស្ថានភាពនៃការផ្ទុះឡើងនានា មិនថាទំនាក់ទំនងគ្រួសារ ឬទំនាក់ទំនងជិតស្និត គួរតែត្រូវបានធ្វើតេស្តរកមើលវីរុសនេះ ដោយមិនគិតថាចេញរោគសញ្ឬអត់នោះទេ បើមិនដូច្នោះទេនឹងត្រូវបានមើលរំលង" ។
"មនុស្សយើងចំណាយពេល ១០-១៤ ថ្ងៃ ដើម្បីបង្កើតអង្គបដិប្រាណ។ ដូច្នេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលការធ្វើតេស្តិ៍អង្គបដិប្រាណយ៉ាងឆាប់រហ័ស ត្រូវបានកំណត់ នៅក្នុងការផ្ទុះឡើងធ្ងន់ធ្ងរនោះ។
អ្នកជំនាញខ្លះមិនសូវប្រាកដអំពីលក្ខណៈនៃករណីអរោគសញ្ញារបស់កូវីដ-១៩នោះទេ
លោកSanjaya Senanayake ជាអ្នកឯកទេសខាងជំងឺឆ្លងនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី។
លោកយោងទៅលើការសិក្សាពីប្រទេសចិន ដែលអ្នកនិពន្ធសន្និដ្ឋានថា ករណីអរោគសញ្ញា ប្រហែលជាមិនបានផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេឡើយ ព្រោះថាពួកគេមិនមានបង្ហាញរោគសញ្ញាអ្វី។
លោកនិយាយថា “អ្នកស្រាវជ្រាវមិនបានមើលថាតើមានករណីបន្ទាប់ណាមួយកើតឡើងពីពួកគេដែលមិនបានផ្តាច់ខ្លួនដាច់ដោយឡែកពីគេដែរឬទេ”។
ក្នុងខែកុម្ភៈបានរកឃើញថា អ្នកជំងឺអរោគសញ្ញាភាគច្រើន ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ នៅទីបញ្ចប់បានវិវត្តរោគសញ្ញា។ សាស្រ្តាចារ្យ Senanayake មិនច្បាស់ទេថា តើអ្នកជំងឺដែលនៅក្នុងការសិក្សាទាំងនោះ វិវត្តន៍ទៅជាឈឺឬអត់។
“ ការកំណត់មួយផ្សេងទៀតនៅទីនេះ ដែលអ្នកនិពន្ធទទួលយកនោះគឺថា តើការវាយតម្លៃចំពោះករណីដែលមិនមានរោគសញ្ញាវាត្រឹមត្រូវបានកម្រិតណា។ តើវាអាចទៅរួចទេ បើទោះបីជាពួកគេមិនមានអារម្មណ៍ថាពួកគេមិនសូវស្រួលខ្លួន ១០០ ភាគរយ ឧទាហរណ៍ថាពួកគេមិនអីទេនៅពេលសម្រាក ប៉ុន្តែមិនមានអារម្មណ៍ចង់ហាត់ប្រាណ ។ល។? "
លោកបានដកស្រង់ពី“ សមាមាត្រខុសគ្នានៃករណីអរោគសញ្ញានៅក្នុងការសិក្សាខុសៗគ្នា” សម្រាប់ដែនកំណត់នៃការយល់ដឹងពីលក្ខណៈនៃករណី កូវីដ-១៩ដែលអរោគសញ្ញា។
កោះអាយស្លេនបានរកឃើញថា មនុស្ស ៥០ ភាគរយធ្វើតេស្តវិជ្ជមានដោយមិនមានរោគសញ្ញា ៣០,៨ ភាគរយ ត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ខណៈពេលដែល ៨០ ភាគរយនៃការសិក្សាខុសៗគ្នាមកពីប្រទេសចិន។
“ វាពិបាកដឹងថាមួយណាត្រូវណាស់។ ហើយទោះបីយើងកំពុងស្វែងយល់កាន់តែច្បាស់អំពីសមាមាត្រនៃករណីអរោគសញ្ញានៃកូវីដ-១៩ ក៏ដោយ យើងនៅតែមិនទាន់ដឹងច្បាស់ថា ទំហំនៃផលប៉ះពាល់ដែលពួកគេមានទៅលើការចម្លងករណីបន្ថែមទៀត កើតមានយ៉ាងដូចម្តេចនោះទេ។ ឧទាហរណ៍ តើពួកគេចម្លងករណីបន្ទាប់បន្សំច្រើនទៀត ឬគ្រាន់តែសមាមាត្រតូចមួយប៉ុណ្ណោះ?”
“និយាយម៉្យាងទៀតមានអ្នកផ្ទុកមេរោគដែលអរោគសញ្ញា៤នាក់សម្រាប់រាល់អ្នកដំណើរ ដែលឈឺធ្ងន់ម្នាក់។”
សាស្រ្តាចារ្យ Ivo Mueller គឺជាអ្នកជំនាញផ្នែករោគរាតត្បាតនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Walter and Eliza Hall ។
លោកពន្យល់ថា ការស្វែងយល់ពីរបៀបដែលការឆ្លងមេរោគអរោគសញ្ញា ទូទៅចំពោះការចម្លងវីរុស កូវីដ-១៩ មិនត្រឹមតែសំខាន់ដើម្បីទទួលបានរូបភាពច្បាស់នៃអ្នកដែលឆ្លងវីរុសនោះទេ ប៉ុន្តែវាក៏នឹងជះឥទ្ធិពលដល់ការព្យាករណ៍របស់យើង អំពីរបៀបដែលការរីករាលដាលនៃជំងឺកូវីដ-១៩ អាចវិវត្តក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ។ "
លោកមានប្រសាសន៍ថា“ ហើយអ្វីដែលជាអន្តរាគមន៍ដ៏សំខាន់បំផុត ដើម្បីការពារកុំអោយមានរលកទីពីរនៃករណីនេះ និងការស្លាប់បន្តទៀត។”
ការស្រាវជ្រាវលើនាវាទេសចរណ៍ Greg Mortimer ដែលមានអ្នកដំណើរអូស្ត្រាលី ៩៦ នាក់ត្រូវបានរកឃើញក្នុងចំណោមមនុស្ស ២១៧ នាក់ដែលធ្វើដំណើរលើនាវានោះ ហើយ ១២៨ នាក់បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ កូវីដ-១៩។ ក្នុងចំណោមអ្នកដែលឆ្លងវីរុសនេះ មនុស្ស ១០៤ នាក់មិនបានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ដែល ៨១ ភាគរយនៃករណីនេះបានធ្វើតេស្តវិជ្ជមាន។
"និយាយម៉្យាងទៀត មានអ្នកផ្ទុកដែលអរោគសញ្ញា៤នាក់ សម្រាប់អ្នកដំណើរដែលឈឺធ្ងន់ម្នាក់។ ប្រសិនបើគំរូដូចគ្នានេះ ត្រូវបានកើតឡើងម្តងទៀតនៅកន្លែងផ្សេង នេះមានន័យថា នៅក្នុងប្រទេសដែលធ្វើតេស្តតែលើអ្នកដែលបង្ហាញសញ្ញារោគ នោះបន្ទុកពិតប្រាកដនៃការឆ្លងអាចខ្ពស់ជាងប្រាំដង នៃករណីដែលត្រូវបានរាយការណ៍នាពេលបច្ចុប្បន្ន។" នេះបើតាមប្រសាសន៍របស់លោក Mueller។
លោកសាស្រ្តាចារ្យ Mueller មានប្រសាសន៍ថា ការរកឲ្យឃើញនូវ“ ការឆ្លងមេរោគពិតរបស់អ្នកដែលផ្ទុកមេរោគតែអរោគសញ្ញាសម្រាប់មនុស្សគ្រប់វ័យ ត្រូវតែជាអាទិភាពបន្ទាន់” ។
ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់១,៥ម៉ែត្រ។ សូមពិនិត្យមើលបទបញ្ញត្តិរឹតបន្តឹងស្តីពីចំនួនកំណត់នៃការជួបជុំគ្នានៅក្នុងរដ្ឋរបស់លោកអ្នក។ការធ្វើតេស្តរកវីរុសកូរ៉ូណាឥឡូវនេះមានលក្ខណៈទូលំទូលាយជាងមុននៅទូទាំងប្រទេសអូស្រ្តាលី។ប្រសិនបើអ្នកមានអាការគ្រុនផ្តាសាយឬផ្តាសាយធំសូមចាត់ចែងការធ្វើតេស្តដោយទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកឬទាក់ទងទៅខ្សែទូរស័ព្ទព័ត៌មានសុខភាពវីរុសកូរ៉ូណាតាមរយៈលេខ៖១៨០០០២០០៨០។កម្មវិធីAppតាមដានវីរុសកូរ៉ូណារបស់រដ្ឋាភិបាលសហព័ន្ធ ពី app store នៅលើទូរស័ព្ទរបស់លោកអ្នក។ SBS ប្តេជ្ញាផ្តល់ជូនសហគមន៍ចម្រុះអូស្រ្តាលីនូវការវិវត្តន៍ថ្មីៗបំផុតរបស់កូវីដ១៩។ដំណឹងនិងព័ត៌មានមាន៦៣ភាសានៅលើគេហទំព័រ៖ ៕