អ្នកទាំងនោះរួមមានអ្នកដែលបានប្រព្រឹត្តិបទឧក្រិដ្ឋមនុស្សឃាត រំលោភបំពានផ្លូវភេទលើកុមារ បទឧក្រិដ្ឋអំពើហិង្សាដូចជាការប្រមាថមើលងាយនិងធ្វើឲ្យមានរបួសស្នាមធ្ងន់ធ្ងរ អំពើប្លន់ប្រដាប់អាវុធ បទល្មើសថ្នាំញៀនធ្ងន់ធ្ងរ ចាប់ជំរិត រត់ពន្ធមនុស្ស និងពាក់ព័ន្ធក្នុងការរៀបចំបទឧក្រិដ្ឋជាដើម។
រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍លោក Peter Dutton បានឲ្យដឹងថា រដ្ឋាភិបាលអួស្រ្តាលីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Malcolm Turnbull បានប្តេជ្ញាថានឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីការពារសហគមន៍អូស្រ្តាលី។
ប្រសាសន៍របស់លោក Peter Dutton ៖ ”ជនបរទេសដែលគិតថា ពួកគេអាចរំលោភមើលងាយច្បាប់របស់ពួកយើង បង្កគ្រោះថ្នាក់ដល់ពលរដ្ឋរបស់យើង ឬក៏ប្រព្រឹត្តនូវបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរគួរតែទទួលបាននូវសារដ៏ច្បាស់លាស់មួយ។ សិទ្ធិស្នាក់នៅក្នុងប្រទេសអូស្រ្តាលីរបស់អ្នកនឹងត្រូវដកហូត យើងនឹងលុបទិដ្ឋាការរបស់អ្នកចោល ហើយបណ្តេញអ្នកចេញពីប្រទេសរបស់យើង”៕