ល្បឿនក្នុងការបង្កើតថ្នាំវ៉ាក់សាំងនេះ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។
ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានអនុម័តជាបន្ទាន់លើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech - - ដោយសហគមន៍ងាយរងគ្រោះនៅទីនោះបានទទួលថ្នាំវ៉ាក់សាំងរួចរាល់ហើយ។
ហើយជាមួយនឹងករណីឆ្លងកូវីដ-19កើនឡើងម្តងទៀតនៅអូស្រ្តាលី មនុស្សជាច្រើនមានការងឿងឆ្ងល់ជាខ្លាំងថា នៅពេលណាទើបចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងនៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលសហព័ន្ធបានធានាអះអាងដល់សាធារណជនថា ថ្នាំវ៉ាក់សាំងកំពុងតែនឹងមកដល់ ហើយត្រូវបានចាប់ផ្តើមរៀបចំផែនការចាក់ថ្នាំវ៉ាក់សាំងដ៏ទូលំទូលាយមួយ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១។ ប៉ុន្តែគ្មានអ្វីត្រូវបានកំណត់ជាក់ច្បាស់នោះទេ ហើយនេះជាអ្វីដែលយើងបានដឹង រហូតមកទល់នឹងពេលនេះ។
ហេតុអ្វីបានជាអូស្រ្តាលីនៅមិនទាន់អនុម័តលើថ្នាំវ៉ាក់សាំងណាមួយនៅឡើយ?
សាស្រ្តាចារ្យផ្នែករោគរាតត្បាតនៅសាកលវិទ្យាល័យរដ្ឋអូស្រ្តាលីខាងត្បូងលោក Adrian Esterman បានមានប្រសាសន៍ថាចម្លើយគឺសាមញ្ញបំផុតគឺថា៖ មិនចាំបាច់ប្រញាប់ប្រញាល់នោះទេ។
លោកបាននិយាយថា វាជាការសំខាន់ដែលត្រូវចាំថា ថ្នាំវ៉ាក់សាំងរបស់ Pfizer / BioNTech នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានទទួលការអនុម័តជាបន្ទាន់ប៉ុណ្ណោះ។ នោះមានន័យថា ការសាកល្បងដំណាក់កាលទី ៣ នៅមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែតំរូវការនោះគឺវាពិតជាសំខាន់ណាស់ដែលមិនអាចរង់ចាំបាន។

Allergic reactions to the Pfizer/BioNtech vaccine are said to be incredibly rare. Source: Photonews
លោកបានមានប្រសាសន៍ថា“ វាមិនមែនជារឿងធម្មតានោះទេ ក្នុងការអនុម័តការប្រើប្រាស់ជាបន្ទាន់នេះ ប៉ុន្តែដោយសារតែប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពកូវីដ-១៩ដ៏ធ្ងន់ធ្ងរ ដែលពួកគេពិតជាមិនអាចរង់ចាំយូរទៀតបានទេ ហើយវាក៏សមល្មមដែរ” ។
តើអូស្រ្តាលីនឹងចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងនៅពេលណា?
“Our regulating authority [the Therapeutic Goods Administration] would much rather wait to get the full trial results, look at them carefully, give them a big tick and then we can start vaccinating,” Professor Esterman said, speaking ahead of the recent outbreak of locally-acquired cases in Sydney.
ថ្លែងនៅមុនពេលដែលមានការផ្ទុះនៅទីក្រុងស៊ីដនីកាលពីពេលថ្មីៗនេះ លោកសាស្រ្តាចារ្យ Esterman បានមានប្រសាសន៍ថា“ អាជ្ញាធរនិយតកម្មរបស់យើង (TGA) នឹងរង់ចាំមើលលទ្ធផលនៃការសាកល្បងពេញលេញ ពិនិត្យមើលដោយយកចិត្តទុកដាក់ ផ្តល់ឱ្យពួកគេនូវចំណុចធីកដ៏ធំមួយ ហើយបន្ទាប់មកយើងអាចចាប់ផ្តើមចាក់វ៉ាក់សាំងបាន” ។
លោករំពឹងថា ថ្នាំវ៉ាក់សាំងរបស់Pfizer/BioNTech នឹងចាក់ជូនប្រជាជននៅម្តុំខែមីនា ឆ្នាំ២០២១។
តើនរណានឹងទទួលបានថ្នាំវ៉ាក់សាំងនេះមុនគេ?
ប្រធានមន្រ្តីវេជ្ជសាស្ត្រស្តីទីរបស់អូស្ត្រាលី លោក Paul Kelly បានបញ្ជាក់ថា ថ្នាំវ៉ាក់សាំងនឹងត្រូវចាក់ជូនដល់ក្រុមអាទិភាព ដែលក្នុងនោះ មនុស្សចាស់និងអ្នកដែលមានបញ្ហាសុខភាពគឺជាក្រុមអាទិភាពទីមួយ។
លោកបាននិយាយថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់នឹងវីរុសនេះ ដូចជាបុគ្គលិកសុខាភិបាល និងបុគ្គលិកមើលថែទាំមនុស្សចាស់ នឹងស្ថិតក្នុងលំដាប់ទី ២ ហើយបន្ទាប់មកទៀតគឺអ្នកដែលធ្វើការក្នុងសេវាកម្មសង្រ្គោះបន្ទាន់ និងបុគ្គលិកកម្មករដែលចាំបាច់។
តើអូស្រ្តាលីបានវិនិយោគលើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនណាខ្លះ?
ដោយសារការសម្រេចបោះបង់ចោលថ្នាំវ៉ាក់សាំងរបស់សាកលវិទ្យាល័យឃ្វីនលែន ឥឡូវនេះរដ្ឋាភិបាលអូស្ត្រាលីមានជម្រើសបី។ ថ្នាំវ៉ាក់សាំងទាំងអស់នេះ ទំនងជាត្រូវការ២ដូសសម្រាប់មនុស្សម្នាក់ៗ ហើយត្រូវការចាក់ជូនប្រជាជនយ៉ាងហោចណាស់ ២៥ លាននាក់។
ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca

Source: SBS News
៉"វ៉ាក់សាំងនេះគឺជាអ្វីដែលយើងហៅថាវ៉ិចទ័រមេរោគ។ វាប្រើវីរុសស្វាឳដែលគ្មានគ្រោះថ្នាក់ ដើម្បីចម្លងមកយើង ហើយបន្ទាប់មកវាផ្តល់ជាវ៉ាក់សាំងបង្ការ” នេះបើតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ Esterman។
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្រ្តាលី CSL បានសន្យាផលិតថ្នាំនេះចំនួន ៥០ លានដូស នៅក្នុងទីក្រុងមែលប៊ន។ វាបានចាប់ផ្តើមដំណើរការផលិតហើយ ប៉ុន្តែត្រូវរង់ចាំឲ្យក្រុមហ៊ុន AstraZeneca ទទួលបានការអនុម័តបទប្បញ្ញត្តិជាមុនសិនទើបចាប់ផ្តើមចែកចាយ។
ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax

Source: SBS News
វាជាអ្វីដែលសាស្រ្តាចារ្យ Esterman បាននិយាយថា វាត្រូវបានគេហៅថាជា “ថ្នាំវ៉ាក់សាំងប្រូតេអ៊ីន”៖ ជាវិធីសាស្ត្រសាកល្បងនិងធ្វើតេស្តដែលលោករំពឹងថានឹងត្រូវបានអនុម័តក្នុងឆ្នាំថ្មីនេះ។
លោកមានប្រសាសន៍ថា“ វាទើបតែបានចាប់ផ្តើមការសាកល្បងដំណាក់កាលទី ៣ នៅក្នុងខែកញ្ញា” ។
ដូច្នេះ ជាថ្មីម្តងទៀត ថ្នាំនោះនឹងមិនអាចប្រើប្រាស់បានទេ រហូតដល់យ៉ាងហោចណាស់ខែឧសភាឬមិថុនាឆ្នាំក្រោយ។
ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech

Source: SBS News
ប៉ុន្តែទោះបីជាថ្នាំវ៉ាក់សាំងនេះត្រូវបានបង្ហាញថាមានប្រសិទ្ធិភាពមុនគេក៏ដោយ ជាមួយនឹងតម្រូវការ២ដូសក្នុងមនុស្សម្នាក់ ដូច្នេះប្រជាជនអូស្ត្រាលី ត្រឹមតែ៥ លាននាក់ប៉ុណ្ណោះ ដែលអាចទទួលបានការចាក់ថ្នាំវ៉ាក់សាំងនេះ។
លោកវេជ្ជបណ្ឌិត Chris Moy អនុប្រធានសមាគមគ្រូពេទ្យអូស្ត្រាលីបានមានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសហព័ន្ធដើម្បីទទួលបានកិច្ចព្រមព្រៀងពីក្រុមហ៊ុនជាច្រើនខុសៗគ្នាគឺចាំបាច់។
លោកបានមានប្រសាសន៍ថា“ និយាយឱ្យត្រង់ទៅ បញ្ហានេះកំពុងព្យាយាមការពារការភ្នាល់របស់យើងក្នុងនាមជាប្រជាជាតិមួយ ដើម្បីអាចទទួលបានថ្នាំវ៉ាក់សាំងដែលទំនងជាទទួលបានជោគជ័យ” ។ "វាមិនអាចទៅរួចទេក្នុងការប្រើប្រាស់វិធីសាស្រ្តដាក់ស៊ុតទាំងអស់ចូលទៅក្នុងកន្រ្តកតែមួយនោះ"។
ប៉ុន្តែគណបក្សលេប័របាននិយាយថា ការដែលមានកិច្ចព្រមព្រៀងថ្នាំវ៉ាក់សាំងជាមួយក្រុមហ៊ុនសក្តានុពលត្រឹមតែបីក្រុមហ៊ុន វាមិនគ្រប់គ្រាន់ទេ។ ហើយការអនុវត្តអន្តរជាតិដែលល្អបំផុតគឺត្រូវមាន ប្រាំឬប្រាំមួយក្រុមហ៊ុន។
តើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ពិបាកក្នុងការរក្សាទុកមែនដែរឬទេ?
ពិតណាស់។ វាត្រូវរក្សាទុកក្នុងសីតុណ្ហភាពដក៧០ (-70) អង្សារ ឲ្យបានគ្រប់ពេលក្នុងការចែកចាយថ្នាំវ៉ាក់សាំងនេះ ដែលវាស្មុគស្មាញជាងគេបន្តិច។
“វាត្រូវរក្សាទុកក្នុងប្រអប់ពិសេស។ ស្រដៀងនឹងធុងទឹកកក ប៉ុន្តែវាផ្ទុកនីត្រូសែនរាវដែលរក្សាសីតុណ្ហភាពដែលត្រជាក់ខ្លាំងមែនទែន។” នេះបើតាមប្រសាសន៍របស់សាស្រ្តាចារ្យ Esterman ។
នៅពេលដែលសួរថា តើលោកគិតថា អូស្រ្តាលីអាចគ្រប់គ្រងការដឹកជញ្ជូនដ៏លំបាកនេះបានដែរឬទេ? លើបានឆ្លើយថា "វាអាចធ្វើទៅបាន”។

The Pfizer/BioNTech vaccine must be kept at very cold temperatures. Source: Getty
“ក្រុមហ៊ុនPfizer ផ្ញើមកឲ្យប្រទេសអូស្រ្តាលីនៅក្នុងធុងទឹកកកពិសេសនេះ។ ទោះបីជាវាពិបាក ដោយសារតែតម្រូវការឲ្យមានសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះ ប៉ុន្តែវាគួរតែងាយស្រួលគ្រប់គ្រងនៅក្នុងប្រទេសអូស្រ្តាលី។
ម្យ៉ាងទៀត ថ្នាំវ៉ាក់សាំងពពួក mRNA ដូចជាថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech នេះ មិនអាចផលិតនៅក្នុងប្រទេសអូស្រ្តាលីបានឡើយ ដោយសារតែវាត្រូវការបច្ចេកវិទ្យាថ្មីមួយប្រភេទ។
“មានការពិភាក្សាគ្នាក្នុងការបង្កើតរោងចក្រដោយខ្លួនឯងនៅក្នុងប្រទេសយើង ដែលអាចមានលទ្ធភាពផលិតថ្នាំវ៉ាក់សាំង mRNA នេះ ហើយខ្ញុំគិតថានោះគឺជាគំនិតល្អសម្រាប់ការឆ្លងរាតត្បាតនៅពេលអនាគត” នេះបើតាមប្រសាសន៍របស់សាស្រ្តាចារ្យ Esterman ។
តើមានអ្វីកើតឡើងចំពោះថ្នាំវ៉ាក់សាំងរបស់សកលវិទ្យាល័យគ្វីនស្លេន UQ/CSL?
ឆ្លើយតបទៅនឹងការដេញថ្លៃរបស់អូស្ត្រាលីក្នុងការបង្កើតវ៉ាក់សាំង, បន្ទាប់ពីអ្នកចូលរួមសាកល្បងទាំងអស់ធ្វើតេស្តឃើញមានលទ្ធផលវីរុស HIV វិជ្ជមានមិនត្រឹមត្រូវ។
“វាគ្មានហានិភ័យបង្កការឆ្លងមេរោគអេដស៍នោះទេ ” នេះបើតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ Robert Booy, អ្នកជំនាញជំងឺឆ្លងមកពីសកលវិទ្យល័យស៊ីដនី។
“អ្វីដែលគេប្រើនោះគឺប្រូតេអ៊ីនបន្តិចបន្តួច មិនមានអ្វីដែលត្រូវធ្វើជាមួយវីរុសឆ្លងពិតប្រាកដនោះទេ”
ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភថា ទោះបីថ្នាំវ៉ាក់សាំងនេះមានសុវត្ថិភាពទាំងស្រុងក៏ដោយ លទ្ធផលមិនពិតនៃមេរោគអេដស៍ អាចជ្រៀតជ្រែកក្នុងកម្មវិធីធ្វើតេស្តរកមេរោគអេដស៍របស់អូស្ត្រាលី ក៏ដូចជាការបរិច្ចាគឈាម ហើយការយល់ឃើញនិងភាពជឿជាក់របស់សាធារណៈជន គឺជាការព្រួយបារម្ភ។
តើប្រជាជនអូស្រ្តាលីគិតយ៉ាងណាចំពោះការចាក់ថ្នាំវ៉ាក់សាំងនេះ?
សម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការណាមួយក៏ដោយ ដើម្បីទទួលបានជោគជ័យ វាតម្រូវឲ្យប្រជាជនភាគច្រើនទទួលបាននូវព័ត៌មានដ៏ត្រឹមត្រូវ និងមានឆន្ទះក្នុងការចូលរួម។
វេជ្ជបណ្ឌិត Abhishek Verma បាននិយាយថា បន្ទាប់ពីចំណាយពេលមួយរយៈក្នុងឆ្នាំនេះដើម្បីលុបបំបាត់ការព្រួយបារម្ភរបស់អ្នកជំងឺអំពីកូវីដ-១៩នោះ ឥឡូវនេះ លោកកំពុងបដិសេធជំនឿមិនពិតស្តីអំពីថ្នាំវ៉ាក់សាំងដែលអាចកើតមាន។
"យើងមានសំណួរជាច្រើនអំពីការចាក់ថ្នាំវ៉ាក់សាំង។ តើវានឹងមានសុវត្ថិភាពដែរឬទេ? តើវាចាំបាច់ដែរឬទេ? តើវានឹងមានគ្រោះថ្នាក់ដែរឬទេ?" ។
ការភ័យខ្លាចពីការព្រួយបារម្ភទាំងនោះអាចត្រូវបានកាត់បន្ថយ ហើយក៏មានការសម្របសម្រួលផ្នែកសុវត្ថិភាពផងដែរ សម្រាប់អ្នកជំងឺរបស់លោកជាច្រើន នៅក្នុងកំឡុងពេលប្រណាំងប្រជែងផលិតថ្នាំវ៉ាក់សាំងទាំងនេះ។
លោកបានមានប្រសាសន៍ថា“ អ្វីដែលយើងកំពុងធ្វើ គឺការសន្ទនាដោយបើកចំហរជាមួយអ្នកជំងឺ និងដោះស្រាយកង្វល់របស់ពួកគេ” ។
យើងព្យាយាមឆ្លៀតយកឱកាសទាំងនោះដោយប្រើទិន្នន័យដែលយើងទទួលបានពីក្រសួងសុខាភិបាល ក៏ដូចជាការសាកល្បងគ្លីនិក។
នៅក្នុងខែវិច្ឆិកាការស្ទង់មតិរបស់សាកលវិទ្យាល័យជាតិអូស្រ្តាលីលើមនុស្សពេញវ័យអូស្ត្រាលីចំនួន ៣.០៦១ នាក់បានរកឃើញថា ៥៨.៥ ភាគរយបាននិយាយថាពួកគេនឹងចាក់ថ្នាំវ៉ាក់សាំងប្រាកដណាស់។ ៦ ភាគរយបាននិយាយថាពួកគេប្រាកដជាមិនចាក់ថ្នាំវ៉ាក់សាំងនោះឡើយ។
តើសហគមន៍អូស្រ្តាលីទាំងអស់នឹងចូលរួមនៅក្នុងការចាក់ថ្នាំវ៉ាក់សាំងនេះទេ?
Dr Verma បាននិយាយថា សម្រាប់ក្រុមជនអន្តោប្រវេសន៍ថ្មីៗជាក់លាក់មួយចំនួន រនាំងភាសា និងកង្វះនៃជម្រើសថែទាំសុខភាពដែលសមស្របតាមវប្បធម៌របស់ពួកគេ មានន័យថាពួកគេច្រើនតែមិនបានដឹងលឺនៅក្នុងការសន្ទនានេះ។
លោកវេជ្ជបណ្ឌិត Verma បានមានប្រសាសន៍ថា“ តាមទម្លាប់ពួកគេតែងតែត្រូវបានកាត់ផ្ដាច់ចេញ និងពិបាកក្នុងការចូលរួមនៅក្នុងពិនិត្យនិងថែទាំជំងឺទូទៅ។ ដូច្នេះខ្ញុំគិតថា មនុស្សទាំងនោះនឹងមានឧបសគ្គជាក់លាក់ ពីព្រោះពួកគេងាយនឹងទទួលព័ត៌មានខុស ប្រសិនបើពួកគេមិនបានទទួលព័ត៌មានពីប្រភពត្រឹមត្រូវ។
នាយកដ្ឋាននានារបស់រដ្ឋាភិបាលថ្នាក់រដ្ឋនិងសហព័ន្ធ ទទួលរងនូវការរិះគន់ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ដោយសារមានកំហុសឆ្គងក្នុងការប្រាស្រ័យទាក់ទងជាមួយសហគមន៍ដែលមានវប្បធម៌និងភាសាដាច់ដោយឡែកពីគេរបស់អូស្រ្តាលី។ រាប់ចាប់ពីព័ត៌មានដែលត្រូវបានបកប្រែខុស រហូតដល់កង្វះខាតក្នុងការពិគ្រោះយោបល់ជាមួយអ្នកតំណាងវប្បធម៌ វាមានន័យថា អ្នកខ្លះងាកទៅរកប្រភពក្រៅផ្លូវការសម្រាប់ព័ត៌មានស្តីអំពីវីរុសនេះ។
លោក Adel Salman,អ្នកនាំពាក្យនៃក្រុមប្រឹក្សាឥស្លាមរដ្ឋវិចរូរៀ បាននិយាយថា ព័ត៌មានមិនពិតជាច្រើនស្តីអំពីថ្នាំវ៉ាក់សាំងកំពុងកើតឡើងតាមអ៊ីនធឺណិត ហើយការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនត្រឹមត្រូវរបស់វ៉ាក់សាំងនេះ មិនមែនគ្រាន់តែជាបញ្ហាប្រឈមសម្រាប់សហគមន៍ជនជាតិភាគតិចអូស្រ្តាលីនោះទេ ប៉ុន្តែសម្រាប់ប្រជាជនទាំងមូល។
លោកបានមានប្រសាសន៍ថា“ ខ្ញុំគិតថាវាពិតជាសំខាន់ណាស់ ដែលការផ្សព្វផ្សាយសារត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ពីព្រោះវានឹងមានការភ័យខ្លាចចំពោះទ្រឹស្តីខ្សិបខ្សៀវជាច្រើនដែលបានរីករាលដាលឡើង” ។ ហើយយើងមានប្រភពដែលអាចជឿទុកចិត្តបាន ក្នុងការបញ្ជូនសារនោះ តាមរបៀបសមរម្យមួយ។
លោកកំពុងអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធ ចាប់ផ្តើមយុទ្ធនាការផ្តល់ព័ត៌មានជាមុន នៅមុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលលោករដ្ឋមន្រ្តី Greg Hunt បានប្រាប់សារព័ត៌មាន SBS ថា រដ្ឋាភិបាលនឹងបន្តពិគ្រោះយោបល់ និងស្វែងរកដំបូន្មាន និងអនុសាសន៍ ពីអង្គការពហុវប្បធម៌ និងអ្នកពាក់ព័ន្ធដែលឆ្លើយតបនឹងកូវីដ - ១៩ ដែលរួមទាំង ការអភិវឌ្ឍនិងការផ្តល់នូវថ្នាំវ៉ាក់សាំង និងយុទ្ធសាស្ត្រទំនាក់ទំនងផងដែរ។
រដ្ឋាភិបាលទើបតែបានបង្កើត ក្រុមប្រឹក្សាសុខភាពកូវីដ-19នៃសហគមន៍ដែលមានវប្បធម៌និងភាសាចំរុះ ដែលបានជួបប្រជុំគ្នាជាលើកដំបូងនៅខែនេះ។
.
តើវាអាចកើតមានឡើងនូវផលវិបាកអ្វីខ្លះ?
សាស្ត្រាចារ្យ Paul Griffin អ្នកជំនាញខាងជំងឺឆ្លងនៃសាកលវិទ្យាល័យឃ្វីនលែនបាននិយាយថា ការចាក់វ៉ាក់សាំងរបស់អូស្រ្តាលីអាចមានភាពស្មុគស្មាញ។
លោកបានមានប្រសាសន៍ថា "ខ្ញុំគិតថា ការដឹកជញ្ជូនក៏ដូចជាការស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការ គឺជាបញ្ហាសំខាន់ពីរដែលយើងនឹងត្រូវប្រឈមនៅពេលខាងមុខ។ ខ្ញុំមិនប្រាកដថាយើងបានធ្វើឲ្យបានគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ" ។
"ការដឹកជញ្ជូននឹងមានភាពស្មុគស្មាញមិនគួរឲ្យជឿ។ ជាទូទៅយើងមិនដែលធ្វើរឿងបែបនេះពីមុនមកទេ។”
លោកមានប្រសាសន៍ថា“ យើងមានការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយធំដ៏សមស្របមួយ ប៉ុន្តែវាពាក់ព័ន្ធនឹងវិធីសាស្រ្តផ្សេងៗគ្នាជាច្រើននៅក្នុងការចាក់វ៉ាក់សាំងនោះទៅឲ្យប្រជាជន ហើយយើងនៅតែមិនទាន់អាចសម្រេចបាននូវអត្រាដូចដែលយើងចង់ឃើញជាមួយវ៉ាក់សាំងបង្ការកូវីដ-១៩នេះទេ”។
“ ការកត់ត្រា និងលទ្ធភាពសម្រាប់ឲ្យប្រជាជនផ្តល់ភ័ស្តុតាងបញ្ជាក់ដែលថាបានទទួលថ្នាំវ៉ាក់សាំងហើយនោះ គឺមានសារៈសំខាន់ណាស់។ វ៉ាក់សាំងដែលយើងនឹងចាប់ផ្តើម យ៉ាងហោចណាស់ត្រូវការពីរដូស។ ចុះប្រសិនបើមនុស្ស មិនត្រឡប់មកវិញសម្រាប់ដូសទី ២ ទេនោះ កម្រិតនៃការការពារអាចនឹងថយចុះគួរឲ្យកត់សម្គាល់។”
តើថ្នាំវ៉ាក់សាំងនេះនឹងមានប្រសិទ្ធិភាពដែរឬទេ?
Dr Moy បាននិយាយថា ចាំបាច់ត្រូវមានភាពច្បាស់លាស់បន្ថែមទៀតលើគោលដៅរយៈពេលខ្លី និងរយៈពេលវែងនៃកម្មវិធីចាក់ថ្នាំវ៉ាក់សាំង។
"វាមានប្រសិទ្ធភាពក្នុងការបញ្ឈប់អ្នកកុំឲ្យឈឺ ប៉ុន្តែនៅពេលនេះ យើងមិនប្រាកដថា តើវាល្អកម្រិតណា ក្នុងការបញ្ឈប់អ្នកពីការកាឆ្លង ឬសូម្បីតែការចម្លងទៅឲ្យអ្នកដទៃទៀតនោះ។ ដូច្នេះវាអាចល្អនៅចំណុចមួយ ប៉ុន្តែប្រហែលជាមិនល្អត្រង់ចំណុចមួយទៀត” ។
“ យើងមិនត្រឹមតែព្យាយាមការពារបុគ្គលនោះទេ ប៉ុន្តែថែមទាំងព្យាយាមបញ្ឈប់ការរីករាលដាលនៅក្នុងសហគមន៍ផងដែរ។ និយាយជារួម វាមានគុណសម្បត្តិនិងគុណវិបត្តិសម្រាប់វ៉ាក់សាំងទាំងអស់នេះ។ ហើយមានរឿងមួយចំនួនដែលមិនទាន់ត្រូវបានកំណត់នៅឡើយ ដូចជាថាតើវានឹងមានប្រសិទ្ធិភាពបានយូរកម្រិតណា។
តើនៅពេលណាយើងអាចដឹងបានច្រើនជាងនេះ?
សាស្រ្តាចារ្យ Kelly បាននិយាយថា សេចក្តីលំអិតទាំងស្រុងអំពីការចាក់ជូនថ្នាំវ៉ាក់សាំងនៅក្នុងប្រទេសអូស្រ្តាលី នឹងផ្សព្វផ្សាយជាសាធារណៈនៅក្នុងខែមករា។
ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវរក្សាគម្លាតយ៉ាងហោចណាស់ ១,៥ម៉ែត្រពីគ្នា។ សូមពិនិត្យមើលច្បាប់ទម្លាប់នៅក្នុងរដ្ឋនិងដែនដីរបស់លោកអ្នកស្តីពីការដាក់កម្រិតលើការជួបជុំគ្នា។ ប្រសិនបើអ្នកមានអាការដូចជាគ្រុនផ្តាសាយ ឬផ្តាសាយធំ សូមនៅផ្ទះ ហើយចាត់ចែងទៅធ្វើតេស្ត ដោយទូរសព្ទទៅវេជ្ជបណ្ឌិតរបស់លោកអ្នក ឬទាក់ទងទៅកាន់ Coronavirus Health Information Hotline តាមរយៈលេខ 1800 020 080។
សូមពិនិត្យមើលការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋ ឬដែនដីរបស់លោកអ្នក៖ , , , , , , , ៕