ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានការថ្កោលទោសយ៉ាងទូលំទូលាយទាំងនៅក្នុងសហរដ្ឋអាម៉េរិកផ្ទាល់និងនៅក្រៅប្រទេស ក្រោយពីរដ្ឋបាលលោក ដូណាល់ ត្រាំបានសម្រេចហាមពលរដ្ឋមកពីប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី លីប៊ី សូម៉ាលី និងយ៉េមិនមិនឲ្យចូលក្នុងប្រទេសខ្លួន ថែមទាំងបញ្ឈប់ជនភៀសខ្លួន ជាបណ្តោះអាសន្នទៀតផង។
ចក្រភពអង់គ្លេស និងកាណាដា បានទទួលការលើកលែងចេញពីបញ្ជីនេះរួចទៅហើយ។
ថ្លែងនៅក្នុងសារព័ត៌មាន Sky News លោក Turnbull និយាយថា អូស្រ្តាលីក៏ត្រូវបានលើកលែងដែរ។
លោក Turnbull៖ “ អ្នកដែលកាន់លិខិតឆ្លងដែនអូស្រ្តាលី មិនថាអ្នកនោះមានដើមកំណើតនៅប្រទេសណា ឬក៏មានសញ្ជាតិពីរ ឬក៏ពួកគេកាន់លិខិតឆ្លងដែនមួយទៀតនោះទេ នឹងនៅតែទទួលស្វាគមន៍ឲ្យចូលទៅក្នុងសហរដ្ឋអាម៉េរិកតាមវិធីធម្មតាដូចមុនដដែល”៕