Key Points
- ការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមភាគតិចទៅកាន់សភា ទទួលបានលទ្ធផលជាមួយនឹង ការបោះឆ្នោត "NO" យ៉ាងច្រើនលើសលុប។
- រដ្ឋទាំងប្រាំមួយ ជាមួយនឹងដែនដីភាគខាងជើង បានបោះឆ្នោត 'NO' ខណៈ ដែល ACT បានបោះឆ្នោត 'YES' ។
- លោកនាយករដ្ឋមន្ត្រី Anthony Albanese បានជំរុញឱ្យប្រជាជនអូស្ត្រាលីរួបរួមគ្នា។
ពលរដ្ឋអូស្ត្រាលីបានច្រានចោលសំណើមួយដែលសុំដាក់សំឡេងជនជាតិដើមភាគតិចទៅកាន់សភាចូលក្នុងរដ្ឋធម្មនុញ្ញ។
ការបោះឆ្នោត 'NO' ត្រូវបានកត់ត្រានៅក្នុងរដ្ឋទាំងប្រាំមួយ និងដែនដីភាគខាងជើង ក្នុងអំឡុងពេលធ្វើប្រជាមតិជាប្រវត្តិសាស្ត្រកាលពីថ្ងៃសៅរ៍។
ការបោះឆ្នោត 'NO' ក៏កំពុងតែនាំមុខនៅក្នុងការរាប់សន្លឹកឆ្នោតទូទាំងប្រទេសផងដែឬ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT) គឺជាយុត្តាធិការតែមួយគត់ដែលកត់ត្រាការបោះឆ្នោត 'YES' ។
LISTEN TO

សំឡេង “NO” ឈ្នះដាច់នៅក្នុងការបោះឆ្នោតសំឡេងជនជាតិដើមទៅកាន់សភា
SBS Khmer
06:14
លោកនាយករដ្ឋមន្រ្តី Anthony Albanese ដែលខកចិត្តជាខ្លាំងបានទទូចថា លទ្ធផលនេះ "មិនកំណត់និយមន័យរបស់យើងទេ ហើយវានឹងមិនបែងចែកពួកយើងដែរ" ។
"ឥឡូវនេះវាអាស្រ័យលើយើងទាំងអស់គ្នាក្នុងការមកជាមួយគ្នា និងស្វែងរកផ្លូវមួយផ្សេងទៀត ទៅកាន់គោលដៅផ្សះផ្សាដូចគ្នានេះ"។

Australian Prime Minister Anthony Albanese delivers a statement on the outcome of the Voice Referendum at Parliament House.
លោកបានបន្តថា៖ «សំណើនិងដំណើរការនេះ គួរតែត្រូវបានរៀបចំឡើងដើម្បីបង្រួបបង្រួមប្រជាជនអូស្ត្រាលី មិនមែនដើម្បីបំបែកបំបាក់យើងទេ»។

Opposition Leader Peter Dutton and Shadow Minister for Indigenous Australians Senator Jacinta Price address the media following the referendum. Source: AAP / JONO SEARLE/AAPIMAGE
រដ្ឋមន្ត្រីជនជាតិដើមភាគតិចអូស្ត្រាលី និងជាអ្នកតស៊ូមតិ 'YES' លោកស្រី Linda Burney បាននិយាយថា លោកស្រីមានទំនុកចិត្តថា អ្នកជំនាន់ថ្មីនៃមេដឹកនាំជនជាតិដើមភាគតិចនឹងលេចឡើងក្រោយការបោះឆ្នោតនេះ។
លោក Nyunggai Warren Mundine អ្នកធ្វើយុទ្ធនាការ”NO”ដ៏លេចធ្លោមួយរូបបាននិយាយថា លទ្ធផលនេះបានបង្ហាញថា ប្រជាជនអូស្ត្រាលីចង់ធ្វើការងារដែល ទាក់ទងនឹងបញ្ហាដែលកំពុងប្រឈមនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
លោកបានបន្តថា៖ «ប្រជាជនត្រូវតែឈប់បិទភ្នែកបិទត្រចៀកចំពោះអំពើហិង្សា ការរំលោភបំពាន ការគ្រប់គ្រងដោយបង្ខិតបង្ខំ និងអាកប្បកិរិយាបំផ្លិចបំផ្លាញ ដែលកើតមាននៅក្នុងសហគមន៍ជនជាតិដើមភាគតិចមួយចំនួន»។
ទទួលបាននូវព័ត៌មានអំពីការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមភាគតិចទៅកាន់សភាឆ្នាំ 2023នេះ ពីទូទាំងបណ្តាញ SBS Network រួមមានទាំងទស្សនៈយល់ឃើញរបស់ប្រជាជនដើមដំបូង First Nations តាមរយៈ NITV ។
សូមចូលមើលវិបផតថលរបស់ SBS Voice Referendum ដើម្បីចូលមើលអត្ថបទ វីដេអូ និងផតខាស្តិ៍ជាង 60 ភាសា ឬការផ្សាយអំពីព័ត៌មាន និងការវិភាគចុងក្រោយបង្អស់ ឯកសារ និងការកម្សាន្តដោយឥតគិតថ្លៃ នៅ