អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី​វ៉ាក់សាំង​បង្ការ​កូវិដ-19 និង​ដូស​ជំរុញ

ខណៈដែលការឆ្លើយតបរបស់អូស្ត្រាលីចំពោះការឆ្លងរាលដាលជំងឺកូវិដ-19 នៅតែបន្តពេលមានការឆ្លងមេរោគអំបូរថ្មីអូមីក្រុង ការជំរុញឲ្យមានការចាក់ថ្នាំបង្ការដូសជំរុញក៏កាន់តែមានខ្លាំងដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង។

The Coordinator General of Operation COVID Shield Lieutenant General John Frewen receives his COVID-19 vaccination booster dose at Erindale Pharmacy in Canberra, Tuesday, December 14, 2021. (AAP Image/Lukas Coch) NO ARCHIVING

The Coordinator General of Operation COVID Shield Lieutenant General John Frewen receives his COVID-19 vaccination booster dose in Canberra. Source: AAPAAP Image/Lukas Coch

ការ​សម្រេច​បាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​នៅ​តាម​បណ្តា​រដ្ឋ និង​ដែន​ដី​ទាំង​ឡាយ​ ធ្វើ​ឲ្យ​អូស្ត្រាលី​បើក​ដំណើរ​ការ​ជើង​ហោះ​ហើរ​អន្តរជាតិ​ឡើង​វិញ និង​បាន​បន្ធូរ​បន្ថយ​ការ​ដាក់​កំហិត​ផ្សេងៗ​ជាច្រើន។ 

ប៉ុន្តែ​អាជ្ញាធរ​រំពឹង​ថា​អត្រា​​ឆ្លង​នឹង​មាន​ការ​កើន​ឡើង​ដោយ​សារតែ​មាន​ការ​ឆ្លង​​មេរោគ​អំបូរ​ថ្មី​អូមីក្រុង និង​ដែល​តា​ដែល​ជា​អំបូរ​មាន​ការ​ឆ្លង​ខ្លាំង។ អាជ្ញាធរ​សុខាភិបាល​កំពុង​ធ្វើ​ការ​អំពាវ​នាវ​ដល់​ពលរដ្ឋ​ឲ្យ​មក​ចាក់វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​ដើម្បីទទួល​បាន​ការ​ការពារ​ខ្លួន​កាន់​តែ​ខ្លាំង។

បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​

"ដូស​ជំរុញ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ផ្តល់​ប្រព័ន្ធ​ការពារ​បន្ថែម ជា​ពិសេស​ពេល​ដែល​មេរោគ​អំបូរ​អូមីក្រុង​អាច​នឹង​មាន​ការ​ឆ្លង​រាល​ដាល​នៅ​ទូទាំង​ពិភព​លោក"។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ក្នុង​ខែ​ធ្នូ​នេះ​ពី​អគ្គលេខា​ធិការក្រសួង​សុខាភិបាល​លោក Brendan Murphy។

យុទ្ធនាការចាក់ដូសជំរុញ

កាល​ពី​ដើម​ខែ​ធ្នូ​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​សហព័ន្ធ​លោក Greg Hunt បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ដូសជំរុញ​នៅ​ទូទាំង​ប្រទេស​មុន​ពេល​រដូវ​វិស្សមកាល​នេះ ដោ​យ​លោក​លើក​ទឹក​ចិត្ត​ពល​រដ្ឋ​អូស្ត្រាលី​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​តែ​មាន​ការ​ព្រួយបារម្ភ​ថា​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ពីរ​ដូស​រួ​ចហើយ​​អាច​មាន​ការ​ការ​ពារ​មិន​ពេញ​លេញ​ពី​មេរោគ​អំបូរ​ថ្មី​អូមីក្រុង។​

ជា​លទ្ធផល​ក្រុម​ផ្តល់​ប្រឹក្សាបច្ចេក​ទេស​វ៉ាក់សាំង  (ATAGI) បាន​សម្រេច​កំណត់​  ក្នុងការ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ពី​6 ខែ​បន្ទាប់​ពី​ចាក់វ៉ាក់សាំង​បង្ការ​ពេញ​លេញ មក​ត្រឹម​រយៈ​ពេល​ប្រាំ​ខែ​វិញ។ 

មាន​ពលរដ្ឋ​អូស្ត្រាលី​រហូត​ដល់ 1.5 លាន​នាក់​អាច​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ភ្លាមៗ​បាន។ 

ATAGI ក៏​បាន​ផ្តល់ សម្រាប់​ប្រើ​ជា​ដូស​ជំរុញ​ដូច​គ្នា​នឹង​វ៉ាក់សាំង​ Pfizer​ ដែរ។

ដើម្បី​លើ​ក​កម្ពស់​ការ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ រដ្ឋាភិបាល​ថ្នាក់​រដ្ឋ និងសហព័ន្ធ បាន​បើក​   នៅ​ទូទាំង​ប្រទេស។

ការចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សចាស់

បើ​តាម  បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​មាន​អាយុ​70ឆ្នាំឡើង និង​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី 65ឆ្នាំហើយ​មាន​បញ្ហា​សុខភាព​រាំ​រ៉ៃ ពលរដ្ឋ​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ និង​ពលរដ្ឋ​ជន​ជាតិ​ដើម Aboriginal and Torres Strait Islander ដែល​មាន​អាយុ​លើស​ពី 50ឆ្នាំ​ និង​មាន​បញ្ហា​សុខភាព​រាំ​រ៉ៃ​មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​​ប្រសិនបើ​ឆ្លង​វីរុស​កូរ៉ូណា។

បើ​តាម​ស្ថិតិ​ពី​ក្រសួង​សុខាភិបាល​សហព័ន្ធ​ឲ្យ​ដឹង​ថា​ចាប់​ពី​ខែ​មករា​ឆ្នាំ 2020 មក​មាន​ពលរដ្ឋ​វ័យ​ចំណាស់​1910 នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ COVID-19។
PM Morrison received his COVID-19 booster vaccination with elderly Jane Malysiak in NSW.
PM Scott Morrison received his COVID-19 booster vaccination alongside Jane Malysiak in NSW. Source: SMH POOL
ហានិភ័យ​ក្នុង​ការ​ឆ្លង​មេរោគ​អំបូរ​ដែល​តា និង​អូមីក្រុង​មាន​កាន់​តែ​ខ្ពស់ ហើយ​វ៉ាក់សាំង​បង្កា​រ​ប្រាកដ​ជាកាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​ ឬ​ស្លាប់​ដោយ​សារ​តែ​មេរោគ​នេះ។

ពលរដ្ឋ​អូស្ត្រាលី​វ័យ​ចំណាស់​គឺជា​ក្រុម​ទីមួយ​ហើយ​ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​នៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ។

ពលរដ្ឋ​អូស្ត្រាលី​អាយុ​ចាប់​ពី​​18ឆ្នាំ​ឡើងអាច​ទទួល​ចាក់​វ៉ាក់សាំង​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋា​ភិបាល។

អ្នក​ស្នាក់​នៅ​មណ្ឌល​​មនុស្ស​ចាស់​អាចទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​តាម​គ្លីនិក​ចាក់វ៉ាក់សាំង​របស់​រដ្ឋា​ភិបាល​សហព័ន្ធ។ 

អ្នក​គ្រប់​គ្រង​មណ្ឌល​ស្នាក់​នៅ​នឹង​ធ្វើ​ការ​ពិភាក្សាពី​ការ​ណាត់​ជួប​​ជាមួយ​អ្នក​ស្នាក់​នៅ ឬ​អ្នក​ធ្វើ​ការ​សម្រេ​ចចិត្ត​ជំនួស​គេ​​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​នេះ។ 

សូម​ស្វែ​ងរក​ដំបូន្មាន​បន្ថែម​ស្តីពី​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ស្នាក់​នៅ​មណ្ឌល​ថែ​ទាំ​មនសុ្ស​ចាស់​  ឬ​ធ្វើ​ការ​កក់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ 

ការចាក់វ៉ាក់សាំងសម្រាប់កុមារ

រដ្ឋ​បាល​គ្រប់​គ្រង​ឱសថ និង ATAGI សម្រាប់​ចាក់​លើ​កុមារ​ដែល​មាន​អាយុ​ពី​ 5 ដល់ 11ឆ្នាំ។

ការ​ផ្តល់​ការ​អនុញ្ញាត​នេះ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីៗ​មួយ​ដោយ​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាពខ្ពស់​បំផុត​ ហើយ​ផល​រំខាន​មាន​តែ​តិច​តួច​បំផុត​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់  ATAGI។

លោក​អ្នក​អាច​  ចាប់​ពីពេល​នេះ​ទៅ ហើយ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នឹង​ចាប់​ផ្តើម​ធ្វើ​ចាប់​ពីថ្ងៃទី10 ខែ​មករា​ ឆ្នាំ 2022នេះ។

លោក​អ្នក​អាច​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំ​បង្ការ​ជាមួយ​វេជ្ជ​បណ្ឌិត (GPs) សេវាកម្ម​សុខាភិបាល​ជន​ជន​ជាតិ​ដើម តាម​ឱសថ​ស្ថាន និង​គ្លីនិក​ចាក់​វ៉ាក់សាំង​របស់​រដ្ឋ និង​រដ្ឋាភិបាលសហព័ន្ធ។
child vaccinated
Vaccinating children can help reduce community transmission and prevent them passing the virus onto the wider community. Source: Getty Images
ATAGI បាន​ផ្តល់​យោបល់​ឲ្យ​ទុក​ចន្លោះ​ពេល 8សប្តាហ៍​រវាង​ដូស​ទាំង​ពីរ ប៉ុន្តែ​ចន្លោះរយៈ​ពេល​នេះ​អាច​កាត់បន្ថយ​មក​ត្រឹម​បី​សប្តាហ៍​ក្នុង​ករណី​ពិសេស​ដូច​ជា​នៅ​កន្លែង​មាន​ការ​ផ្ទុះ​ការ​ឆ្លងខ្លាំង​​ជាដើម។

ដែល​មាន​កត្តា​ហានិភ័យ​សុខភាព​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង កុមារ​ជន​ជាតិ​ដើម Aboriginal and Torres Strait Islander និង​កុមារ​រស់​នៅក្នុង​ស្ថាន​ភាព​មាន​មនុស្ស​ច្រើន ឬ​នៅ​តំបន់​ដែល​មាន​ផ្ទុះ​ការ​ឆ្លង​ច្រើននឹងទទួល​បាន​អត្ថ​ប្រយោជន៍​ការ​ពារ​ពី​វ៉ាក់សាំង​បង្ការ​កូវិដ-19 ដោយ​សារ​តែ​ពួកគេ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់ក្នុង​ការ​ប៉ះពាល់​នឹង​អ្នក​ឆ្លង។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី  ATAGI។

កុមារ​ក្នុង​ចន្លោះអាយុ​នេះ​ដែល​បាន​ឆ្លង​កូវិដ-19 នៅ​តែ​អាច​ទទួល​ចាក់​វ៉ាក់សាំង​បាន​បន្ទាប់​ពី​គេ​ជា​សះ​ស្បើយ​ពី​ជំងឺ។

បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​ផ្តល់​ដល់​កុមារ​ មាន​ភាព​ខុស​គ្នា​ពីបរិមាណ​វ៉ាក់សាំង​ផ្តល់​ជូន​មនុស្ស​ពេញ​វ័យ​គឺ​ត្រូវ​ចាក់​ក្នុ​ង​បរិមាណ 10មីក្រូ​ក្រាម​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​បរិមាណ​ដែល​ផ្តល់​ជូន​ពលរដ្ឋ​អាយុ​ចាប់​ពី 12ឆ្នាំ​ឡើង​ទៅ​ដែល​មាន​រហូត​ដល់ 30មីក្រូក្រាម។

សម្រាប់​កុមារ​​ដែល​ឈាន​ចូល​អាយុ 12ឆ្នាំបន្ទាប់​ពី​ចាក់​ដូស​ទីមួយរួច​ហើយ​អាច​ទទួល​វ៉ាក់សាំង​បង្ការ​កូវិដ-19​ រូបមន្ត​ផ្សំ​គ្នា (វ័យ​ជំទង់/​មនុស្ស​ពេញ​វ័យ) ដើម្បីបំពេញ​ដល់​ដូស​ទីមួយ​របស់​គេ។

តើខ្ញុំអាចស្វែងរកជំនួយបន្ថែមនៅទីណាបាន?

បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​មេរោគ​អំបូរ​អូមីក្រុង "ជា​អំបូរ​ដែល​មាន​ការ​ព្រួយបារម្ភ" រដ្ឋាភិបាល​សហព័ន្ធ​បាន​ខិត​ខំ​បើក​យុទ្ធនាការ​ជាថ្មី​ដើម្បី អប់រំ​ដល់​ពលរដ្ឋ​ពីការ​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ។
International students return to Australia
Booster doses provide an added layer of protection. Source: AAPAAP Image/Bianca De Marchi
លេខាទីមួយ​ទទួល​បន្ទុក​ការ​ឆ្លើយ​តប​បឋម​លើ COVID-19 វេជ្ជ​បណ្ឌិត Dr Lucas De Toca  ថា​ហេតុ​អ្វី​បាន​ជា​វ៉ាក់សាំង​ដូស​ជំរុញ​មាន​សារៈ​សំខាន់​សូម្បី​តែ​ជម្រើស​ក្នុងការ  កាន់​តែ​មាន​ច្រើន។

"មក​ទល់​ពេល​នេះ​គ្មាន​ថ្នាំ​ព្យាបាល​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ព្យាបាល​កូវិដ-19​នោះ​ទេ"។ អ្នក​អាច​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បន្ទាប់​ពី​បាន​ចាក់​ដូស​ទីពីរបាន 5ខែ​មុន ហើយ​កាល​បរិច្ឆេទ​ក្នុង​ការ​ចាក់វ៉ាក់សាំង​ដូស​ទីពីរ​នេះ​មាន​កត់​ត្រានៅក្នុង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ឌីជីថល​របស់​អ្នក។

ចាប់​ពីថ្ងៃទី 15 ខែ​ធ្នូ​នេះ​ទៅ ការ​កក់​ចាក់​វ៉ាក់សាំង​ទាំង​អស់​ដោយ​រួម​ទាំង​ការ​កក់​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​ផង​ អាច​ធ្វើ​បាន​តាមរយៈ ។ 

លោក​អ្នក​អាច​មើល​ការ​ដាក់​កំហិត​ផ្សេងៗ​នៅ​តាម​រដ្ឋ​របស់​អ្នក​តាមរ​យៈ 

ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​អ្នក​បក​ប្រែ​ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពីកូវីដ-19 លោក​អ្នក​អាច​ទូរសព្ទ​ទៅកាន់   តាម​លេខ 1800 131 450។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពីការ​កក់​ការ​ចាក់វ៉ាក់សាំង​បង្ការ​កូវិដ-19 សូម​ទូរសព្ទ​ទៅ​ខ្សែ​ទូរស័ព្ទ​ផ្តល់​ជំនួយកូវិដ-19 តាម​លេខ  1800 020 080។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី COVID-19, សូម​ទាក់​ទង​ទៅ​វេជ្ជ​បណ្ឌិត​របស់​លោក​អ្នក ឬ​អ្នក​មាន​អាជីព​សុខាភិបាល។ 

ខណៈ​ដែល​ដំបូន្មាន​ស្តីពី​វ៉ាក់សាំង​បន្ត​មាន​ជារឿយៗ សូម​តាម​ដាន​ព័ត៌មាន​ថ្មីៗ​ដោយ​មើល   ដើម្បី​អាន​ព័ត៌មាន​ជាភាសា​របស់​អ្នក។


Share
Published 21 December 2021 8:53am
Updated 21 December 2021 10:24am
By Vrishali Jain


Share this with family and friends